ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឯកឧត្តម លឹម គានហោ ចុះពិនិត្យ​ការដ្ឋាន​អគារ​មន្ទីរ​ពេទ្យ​សម្ដេចតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត

ឯកឧត្តម លឹម គានហោ ចុះពិនិត្យ​ការដ្ឋាន​អគារ​មន្ទីរ​ពេទ្យ​សម្ដេចតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត

កណ្ដាល ៖ រដ្ឋមន្ដ្រីក្រសួងធនធានទឹក ឯកឧត្តមលឹម គានហោ និងមន្ដ្រីមួយចំនួន ទៀត នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ នេះ បានអញ្ជើញចុះទៅពិនិត្យ មើលការដ្ឋាន សាងសង់អគារ មន្ទីរពេទ្យ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលស្ថិតនៅក្នុង បរិវេណមន្ទីរពេទ្យស្រុកពញាឮ ។

នាយកខុទ្ទកាល័យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានថ្លែងឱ្យដឹងថា រហូត មកដល់ពេលនេះ អគារមន្ទីរពេទ្យកម្ពស់ពីរ ជាន់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ត្រូវបានសាងសង់ ជាង៣០ភាគរយហើយ ដើម្បីត្រៀមទទួលពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំង ស្រុកពញាឮ និងមកពីបណ្ដាតំបន់ផ្សេងៗ ទៀត ។

យោងតាមលោកចាន់ យុត្ថា ដែលត្រូវ បានជំរាបជូនពីសំណាក់ក្រុមគ្រូពេទ្យនៅស្រុក ពញាឮ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ពោល ចាប់តាំងពីបើកដំណើរការក្នុងការ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនោះ មានអ្នកជំងឺមកពិនិត្យនិងព្យាបាលជាហូរ ហែ ជាង២០០០នាក់ ក្នុងនោះស្ដ្រីសម្រាល កូន គិតត្រឹមព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ នេះ មានចំនួន១៩នាក់ ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី លឹម គាន ហោ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ  ដែលមក សម្រាកនិងព្យាបាល នៅក្នុងមន្ទីរពេទ្យ ដោយលោករដ្ឋមន្ដ្រី ជំរុញ ឱ្យថែរទាំសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយ មានការជួយយកចិត្ដទុកដាក់ យ៉ាងខ្លាំង ពី សំណាក់ក្រុមគ្រូពេទ្យ អមដោយឧបករណ៍ បច្ចេកទេសជាច្រើន ។

គួរបញ្ជាក់ថា ឯកឧត្តម លឹម គានហោ បាន បង្កើតមូលនិធិតាហោ ដោយមានការចូល រួមឧបត្ថម្ភពីលោកផ្ទាល់ ក្រុមគ្រួសារបស់ លោក សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ហើយឈានទៅដល់ការជួសជុលអគារមន្ទីរ ពេទ្យស្រុកពញាឮ ដែលចាស់ទ្រុឌទ្រោម ហើយសាងសង់អគារថ្មី កម្ពស់ពីរជាន់ ដែលជាអំណោយរបស់ សម្ដេចតេជា ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ។

ប្រជាពលរដ្ឋនៅក្នុងស្រុកពញាឮ ខេត្ដ កណ្ដាល និងប្រជាពលរដ្ឋមកពីតំបន់ផ្សេង ត្រូវបានស្វាគមន៍ ឱ្យចូល ពិនិត្យ និងព្យាបាល ជំងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមួយ នេះ ដោយមានក្រុមគ្រូពេទ្យ ដែលមានបទពិសោធន៍ ចំណេះដឹងខ្ពស់ ព្រមទាំង ឧបករណ៍សម្ភារៈទំនើប។
នៅតាមតំបន់ផ្សេងទៀត ក្នុងប្រទេស គួររៀបចំឱ្យមានការផ្ដល់សេវាសុខភាពជូន ប្រជាពលរដ្ឋ ដូចមន្ទីរពេទ្យ ស្រុកពញាឮ ដើម្បីកាត់បន្ថយការធ្វើដំណើរ របស់ ប្រជាពលរដ្ឋ មកព្យាបាលក្នុងរាជធានីភ្នំពេញ និងចំណាយ លុយកាក់ច្រើន ក្នុងការធ្វើដំណើរទៅបរទេសនោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya