ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ខេត្តកំពត​​ថ្កោលទោស​​បក្សប្រឆាំង​​ចាញ់ហើយ​​នៅតែ​​ឡាំប៉ា​

ប្រជាពលរដ្ឋ​ខេត្តកំពត​​ថ្កោលទោស​​បក្សប្រឆាំង​​ចាញ់ហើយ​​នៅតែ​​ឡាំប៉ា​

​កំពត​៖ ការបោះឆ្នោត​ជ្រើសតាំង​​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៣ បន្ទាប់ពី​បានបញ្ចប់​ដោយ​ជោគជ័យ​និង​បានប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នោះ ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ទាំងមូល មានការ​អបអរសាទ​រហើយ​សូម​ទទួលស្គាល់ថា ការបោះឆ្នោត​នេះ​ពិត​ជាមាន​តម្លាភាព
​ប្រកបដោយ​ភាពត្រឹមត្រូវ​និង​យុ​តិ្ត​ធម៌​។​
ប្រជាពលរដ្ឋ​ស្ថិត​តាម​តំបន់​នានា​បន្ទាប់ពី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ គ ជ ប ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នោះមក ពួកគាត់​មានចិត្ត​ត្រេកអរ ហើយក៏​សូម​ទទួលស្គាល់ថា នេះ​ជា​លទ្ធផល​វិជ្ជមាន​មួយ​ដ៏​ត្រឹមត្រូវ​មិនអាច​កែប្រែបាន ហើយ​ពួកគាត់​គ្រប់ៗ​គ្នា​ក៏​សូម​អបអរសាទរ​ដ៏​ខ្លាំងក្លា​បំផុត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ទី​៥​នេះ​ផងដែរ​។​
អ្នករស់នៅ​ក្នុង​ទី​រួម​ខេត្តកំពត​បានលើកឡើង​ថា ក្រោយពី​ប្រកាស​លទ្ធផល​បណ្តោះ អាសន្ន​ដោយ គ ជ ប ពួកគាត់​ទាំងអស់គ្នា​មានចិត្ត​សប្បាយរីករាយ ដោយមាន​ក្តីសង្ឃឹម​ជឿជាក់​ដ៏​មុតមាំ​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែល​សក្តិសម​ដឹកនាំ​ប្រទេស ប្រកបដោយ​ភាព​រីកចម្រើន ពោរពេញ​ដោយ​សុខសន្តិភាព​ក្នុងសង្គម​។ ប៉ុន្តែ​អ្វីដែល​ពួកគាត់​កំពុង​ព្រួយបារម្ភ​នោះ​ស្រាប់​តែមាន​ភាព លេចឮ​នូវ​ឧបាយកល របស់
​គណបក្សនយោបាយ មួយចំនួន​បាន​បំប៉ោង​ការបោះឆ្នោត​នេះ ឲ្យ​ក្លាយជា​ចំណី​នយោបាយ​របស់​ពួកគេ​ទៅវិញ ថែមទាំង​មិន​ទទួលស្គាល់​លទ្ធផល​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៣​ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ខិតខំ​បំពេញ​កាតព្វកិច្ច​នាំ​កូនចៅ ប្តី សី ចំណាយពេល ទៅ​បោះ ឆ្នោត​ដោយ​គ្មាន​លំអៀង ជូន​ដល់​គណបក្ស​ដែល
​ខ្លួន​ស្រឡាញ់​រួច​ទៅ ហើយ​នោះ​។ ប្រជាពលរដ្ឋ​បាន លើកឡើង​ផងដែរ​ថា ក្នុងនាម​ជា​ម្ចាស់​សន្លឹកឆ្នោត​ពួកគាត់​សូម​ថ្កោលទោស​និង ប្រឆាំង​ជាដាច់ខាត ចំពោះ​គណបក្ស នយោបាយ​មួយចំនួន ដែល​ចាញ់ហើយ​នៅតែ​ឡាំប៉ា​មិន​ព្រម​ចាញ់ និយាយ​ឲ្យ​ចំ​គឺ គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង ដែល​តែងតែ​យក​លេស​មិន​ព្រម​ឈប់ ហើយក៏ ធ្វើ​ឲ្យ
​ប្រជាពលរដ្ឋ​ធុញ ទ្រាន់​គ្មាន​ជំនឿ​លើ​ការដឹកនាំ​ដ៏​ខុស​របៀប​របស់​ក្រុម​បក្ស​គេ​នេះដែរ​។ ក្នុងអំឡុងពេល​បញ្ចប់​ការបោះឆ្នោត និង​ទទួលលទ្ធផល​បណ្តោះអាសន្ន កាលពី​យប់​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៣​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពត មានចិត្ត​រីករាយ​និង​កក់ក្តៅ​យ៉ាងខ្លាំង ហើយ​ក៏បាន​គាំទ្រ​ដ៏​ពេញទំហឹង​ដល់​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន
សែន  ដែល​សម្តេច​បាន ដឹកនាំ​ប្រទេស បន្តទៀត​។ ចំពោះ​ភាព​ដឹកនាំ​ដ៏​វ័យឆ្លាត​ប្រកបដោយ​គតិបណ្ឌិត​នេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា មួយគត់​ដែល​ធ្វើ​ឲ្យ​ប្រជាជនមាន​ជំនឿ​ចិត្ត ព្រោះ​ពលរដ្ឋ​ធ្លាប់​រួម សុខ​រួមទុក្ខ​ជាមួយ​រាជរដ្ឋាភិបាល ដែលជា​ស្នាដៃ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​ជាង​៣០​ឆ្នាំ​មកហើយ​។ ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពត ​សូម​ប្រកាសថា គ្មានអ្វី​អាច​កែប្រែ​ការពិត​បានទេ ដូចជា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ បើ​ប្រជាជន​ខំ​បោះឆ្នោត​ជូន​ដល់ គណបក្សនយោបាយ​ដោយ​យុ​តិ្ត​ធម៌​ហើយ​នោះ គួរតែ​គណបក្សនយោបាយ​នានា
​ទទួលស្គាល់​ដោយ គ្មាន​សៅហ្មង ទើប​សមជា​អ្នកធ្វើនយោបាយ តែបើ​នៅតែ​បង្កបញ្ហា​និង​លេងល្បិច​មិន​ឈប់ឈរ​ទៀត​នោះ​៕

ណា​រិ​ទ្ធ


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya