ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាណាចក្រ​ត្បូងឃ្មុំ ងំ​ទៅដោយ​សំបុក​បទល្មើស និង​បន​ល្បែងស៊ីសង ពិសេស​ល្បែងភ្នាល់​ជល់​មាន់​  ||     ល្បី​មេ​គយ​ខេត្តកោះកុង លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ?​  ||     ធ្លាយ​រឿង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង(ធីប)មន្ត្រីចាស់ៗដូច​សន្លឹក​បៀរ​ដាក់​មន្ត្រីថ្មីៗដែលជា​ខ្សែ​និង​បក្សពួក​កាន់​កន្លែង​ខ្លាញ់ ?​  ||     ភាពអនាធិបតេយ្យ​នៃ​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយដី​គំរប​ព្រ​លិច​ទឹកជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ញញើត​ដៃ ប្រហែលជា​មានច្បាប់​ធ្លាក់​ពីលើ​មេឃ​ហើយ​មើលទៅ​  ||     ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឈ្មោះ ប្រុស បាន​អះអាងថា មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ពី​ថ្នាក់ ស្រុក រហូតដល់​ថ្នាក់​ខេត្ត ?​  ||   

» សុខភាព និង​សម្រស់ » សាច់​អាង​រោល​ផ្សែង ងាយ​បង្ក​មហារីក

សាច់​អាង​រោល​ផ្សែង ងាយ​បង្ក​មហារីក

​ក្រុម​វេជ្ជបណ្ឌិត នៅ​មន្ទីរពេទ្យ Goverment General (​កាណាដា​) បានប្រកាសថា​៖ សាច់​រោល​ផ្សែង , សាច់​ក្រហម​, ត្រី ត្រូវបាន​ប្រឡាក់​គ្រឿងទេស​រួច ចំអិន​ផ្ទាល់​លើ​សីតុណ្ហភាព​ខ្ពស់ ជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ ជួរមុខ​បង្ក​ជំងឺមហារីក ។​

 
​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹងថា​៖ សាច់ ឬ​ត្រីអាំង រោល​ផ្សែង នៅ​សីតុណ្ហភាព​ខ្ពស់ ឆាប់​កកើត​ជា សារជាតិ​ពុល បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព​។ ពេល​ចូលក្នុង​សរីរាង្គ ការបំផ្លាញ​របស់​វា នៅ​ខ្លាំង​ជាង​ច្រើន​ប្រៀប​នឹង ការជក់បារី ឬ​ទទួលទាន​ស្រា ។​

 
​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​ខាងលើ ពួក​វេជ្ជបណ្ឌិត បាន​ស៊ើបអង្កេត​លើ អ្នកជំងឺ​មហារីក , អ្នកមាន​សុខភាព​ល្អ ១០១ នាក់ អំពី​របៀបរបប​រស់​នៅ និង​ទម្លាប់​ទទួលទាន​ប្រចាំថ្ងៃ ។ លទ្ធផល​បង្ហាញថា អ្នកទទួល​ទាន​សាច់ រោល​ផ្សែង ច្រើន​មាន​ហានិភ័យ កើត​មហារីក​ខ្ពស់ ជាង ៩ ដង ប្រៀប​នឹង​អ្នក​មិន​ទទួល ទាន​អាហារ​នេះ ។​

 
​ទិន្នន័យ​ក៏​បង្ហាញថា អ្នក​ជក់បារី​ជាប្រចាំ មាន​ហានិភ័យ កើត​ជំងឺ​ខ្ពស់ជាង ប្រៀប​នឹង​ធម្មតា ៨ ដង ។ ក្នុងពេលនោះ អ្នកញៀន​ស្រា មាន​ហានិភ័យ កើត​ជំងឺ​ខ្ពស់ជាង ៤ ដង​។ នេះ​ពុំមែន​ជា​លើកដំបូង​ទេ ដែល​គេ​រកឃើញ ទំនាក់ទំនង រវាង​សាច់​រោល​ផ្សែង និង​ជំងឺ​។

 


​មុន​នោះ វិទ្យាស្ថាន​មហារីក​អាមេរិក ធ្លាប់​បង្ហាញ​ពី​គ្រោះថ្នាក់​មហារីក ក្នុងការ​ទទួលទាន​សាច់​អាំង ក៏ដូចជា ដំណើរការ​កែច្នៃ​សាច់ ។ ជាក់ស្តែង​ប្រើប្រាស់​ធ្យូងថ្ម ឬ​ឧស្ម័ន​ដើម្បី​ចម្អិន​ងាយ​បញ្ចេញ polycylic aromatic hydrocar bons (PHH) ឥទ្ធិពល​ផ្ទាល់​ដល់​សរីរាង្គ ក៏​ដូច​ច្បាម​ជាប់​នៅ​អាហារ ។​

 
​លទ្ធផល​ពិសោធន៍ បាន​បង្ហាញថា សារជាតិ​នេះ ងាយ​បង្ក​មហារីក​នៅ​សត្វ​៕សថ

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya