ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ព្រំ វីរៈ អ្នក​គ្រប់​គ្រង​ ជញ្ជីង​ថ្លឹង​រថយន្ត​ កូនដំរី គាបជំរិត​​ក្រុម​ឈ្មួញ​​ដឹក​​ជញ្ជូន​ទំនិញ ​

លោក​ព្រំ វីរៈ អ្នក​គ្រប់​គ្រង​ ជញ្ជីង​ថ្លឹង​រថយន្ត​ កូនដំរី គាបជំរិត​​ក្រុម​ឈ្មួញ​​ដឹក​​ជញ្ជូន​ទំនិញ ​

បន្ទាយមានជ័យ ៖ ទីតាំង ​ជញ្ជីង​ថ្លឹង​រថយន្ត​ នៅ​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដែលមាន​លោក ព្រំ វីរៈ ជា​អ្នកគ្រប់គ្រង​ផ្ទាល់ មានរឿង​អាស្រូវ​ ពុករលួយ​ទាក់ទិន នឹងការ​គាប​ជំរិត​ក្រុម ​ឈ្មួញ​ រកស៊ី​ដឹកជញ្ជូន​ទំនិញ ឲ្យ​ចូល​បង់លុយ​តាមតែ​អំពើ​ចិត្ត មិន​ខ្វល់​ពី​ការទប់ស្កាត់​រថយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន​ម្តងណា​ឡើយ​។ ជាពិសេស​លោក គឹម សុវណ្ណ ជា​ប្រធាន​មន្ទីរ​សាធារណការខេត្ត និង​លោក ម៉ៅ រស់ ជា​មន្ត្រី​ជំនាញ​បច្ចេកទេស មកពី​ក្រសួង​សាធារណការ គឺជា​អ្នក​ត្រូវប៉ាន់​ខ្លាំងជាងគេ សម្រាប់​ការយក​ទីតាំង​ ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ទៅធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

​គេនិយាយថា ​លោក គឹម សុវណ្ណ និង​លោក ម៉ៅ រស់ មិនខ្វល់ខ្វាយ​ពីបទ​បញ្ជា​រប​ស់​ថ្នាក់លើទេ ចង់​ក្រុម​ឈ្មួញ​ប្រើ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ដឹកជញ្ជូន​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន យ៉ាងណា​​ក៏​​​​ដោយក៏​​​ពួកអស់លោកសុខចិត្ត​បិទ​ភ្នែកបិទ​ត្រចៀក បណ្តោយ​ឲ្យ​មន្ត្រីក្រោម​ឱវាទ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ មួយចំនួន​បាន​អះអាងថា ការប្រើប្រាស់​រថយន្ត​យី​ឌុប ដែល​ផ្ទុកទំនិញ​ចាប់ពី​៥០​តោន​ឡើងទៅ ត្រូវ​ចូលទៅ​បង់លុយ ឲ្យ​មន្ត្រី​ដែល​ប្រចាំការ​នៅ​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ចាប់ពី​១០​ម៉ឺន ទៅ​១៥​ម៉ឺន​រៀល ដើម្បី​ជៀស​ផុតពី​ការដាក់ពិន័យ ឲ្យ​រុះរើ​ទំនិញ​ដែល​ផ្ទុក​លើស​ទម្ងន់​ចេញពីឡាន។

​តាម​ទម្លាប់​ចាស់​គឺ​មន្ត្រី​ដែល​ប្រចាំការ នៅ​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី មិនដែល​កោះហៅ​រថយន្ត​ដឹកទំនិញ ឲ្យ​ឡើង​ជញ្ជីង​ដើម្បី​ថ្លឹង​ទម្ងន់​ម្តងណា​ឡើយ គឺកំណត់​ឲ្យ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ទាំង​តាម​រថយន្ត​ខ្សែ និង​ក្រុម​ឈ្មួញ​តូចតាច​តម្រង់​ជួរ​គ្នា ចូល​បង់លុយ​ថ្លៃ​ក្បាល​ឡាន ឬ​ថ្លៃ​បាយ​ឲ្យ​ទៅ​ក្រុមមន្ត្រី​ដែល​ប្រចាំការ នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ហើយក៏​មានការ​បង់លុយ​ដុំ​ជូន​លោក គឹម សុវណ្ណ ជា​ការសុំ​យោគយល់​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ផ្ទុក​លើស​ទម្ងន់​ផងដែរ។​ក្រុម​ឈ្មួញ​ទាំងឡាយណា​ដែលមាន ទំនាក់ទំនង​ល្អជា​មួយ​លោក គឹម សុវណ្ណ មិនដែល​ជួប​រឿង​ហ្មងសៅ​អ្វី​ទេ គឺ​ទទួលបាន ការយោគយល់​ពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ចំណុច​កូនដំរី​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ​

ដូចជា​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ ក្រួស ថ្ម ខ្សាច់ ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ចន្លោះ​ផ្លូវ​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ក្រុង​ប៉ោយប៉ែត ក៏​សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​ដែល​ប្រចាំការ នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ក្រោម​បញ្ជា​របស់លោក ព្រំ វីរៈ ជា​ទៀងទាត់​។ មានការ​បញ្ជាក់​ផងដែរ​ថា សម្រាប់​រថយន្ត​ដឹក​ក្រួស ថ្ម ខ្សាច់​ដែលមាន​ទម្ងន់​ចាប់ពី ៨០​តោន​ឡើងទៅ គឺ​ត្រូវ​ចូល​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង ថ្លឹង​រថយន្ត​ចាប់ពី ១៥​ម៉ឺន​រៀល ដល់​២០​ម៉ឺន​រៀល គឺ​រថយន្ត​ដឹក​លើស​ទម្ងន់​ទាំងនេះ មិន​ដែល​ខ្វល់ខ្វាយ​ពី​ការចូល​ថ្លឹង​នោះទេ ឲ្យ​តែ​បង់លុយ​គឺអាច​បើកបរ​ឆ្លងកាត់ ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​កូនដំរី ដោយ​គ្មាន​ផល​រមាស់​អ្វី​ឡើយ​។​​

គេបន្តថា សម្រាប់​ក្រុម​ឈ្មួញ​ថ្មីថ្មោង ដែល​មិនចេះ​ស្គាល់ចិត្តស្គាល់ថ្លើម​លោក គឹម សុវណ្ណ ត្រូវ​កម្លាំងចម្រុះ​ដែល​ប្រចាំការ​នៅ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ពិន័យ សម្រាប់​ការដឹក​​​​​​​​​ជញ្ជូន​​​​​​លើស​ទម្ងន់​ចាប់ពី ១​ពាន់​ដល់ ២​ពាន់​ដុល្លារ​អាមេរិក គ្មាន​ការ​យោគយល់​អ្វី​ឡើយ​។ ចំណែក​ការដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​ខ្សែ ក៏​ត្រូវតែ​ផ្តល់​សញ្ញា​ឬ ជូនដំណឹង​ជាមុន ដល់​ក្រុមមន្ត្រី​ដែល​ប្រចាំការ នៅ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី​ជាមុន ថា​តើ​រថយន្ត​របស់​ពួកគេ​មាន​ប៉ុន្មាន​គ្រឿង ដឹក​អ្វីខ្លះ​ដើម្បី​រត់ការ​បង់លុយ​ជាមុន ឬ​បង់លុយ​ជា​ក្រោយ ទៅតាម​ការជជែក​ពិភាក្សា​ព្រមព្រៀងគ្នា​។​

ជា​រៀងរាល់​សប្តាហ៍ គេ​សង្កេតឃើញ​លោក ព្រំ វីរៈ ដែលជា​ប្រធាន​ស្ថានីយជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ដើរ​ទិញ​សម្បកបាវ​យកទៅ​ច្រក​លុយ ដែល​ពួកគេ​ប្រមូលបាន​ពី​ក្រុម​អ្នករកស៊ី ដឹកទំនិញ​លើស​ទម្ងន់ ហើយ​ប្រាក់​ដែល​ប្រមូលបាន​ទាំងអស់ ត្រូវបាន​បញ្ជូន​យកទៅ​ឲ្យ​លោក គឹម សុវណ្ណ ជា​មេ​ចំណែក​ធំ​ដើម្បី​គាត់​សម្រេចចិត្ត​បែងចែក​ផលប្រយោជន៍ ទៅ​មន្ត្រី​ថ្នាក់​ណាខ្លះ តាមតែ​អំពើ​ចិត្ត​របស់គាត់​។ សូម្បីតែ​លោក ម៉ៅ រស់ ជា​មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស មកពី​ក្រសួង​សាធារណការ ក៏​ទទួលបាន​ផលប្រយោជន៍ ពី​ការដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​ផងដែរ ទើប​អ្វីៗ​ចេះតែ​រលូន​ល្អ​។ ​

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​អះអាង​ទៀតថា ជាធម្មតា​រាល់​ការបង់​លុយ​ថ្លៃ​បាយ ឬ​ថ្លៃ​ក្បាល​ឡាន ឲ្យ​មន្ត្រី​ដែល​ប្រចាំការ នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ចាប់ពី​១០​ម៉ឺន​ដល់ ២០​ម៉ឺន​រៀល មិន​ដែលមាន​វិក្កយបត្រ​នោះទេ អាច​ចាត់ទុកថា​ជា​អំពើពុករលួយ ដែល​ក្រុមមន្ត្រី​របស់លោក ព្រំ វីរៈ បាន​យក​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត ផ្ទុក​លើស​ទម្ងន់​ទៅ​ប្រកប​អាជីវកម្ម ប្រមូល​លុយ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​បញ្ហា​នេះ ឲ្យ​បាន​ស៊ីជម្រៅ​ ព្រោះ​ការព្រមាន​ពីមុនមក លោក គឹម សុវណ្ណ មិនទាន់​ព្រឺរោម​ជើង​នៅឡើយ​ទេ​។ កាសែត អរិយធម៌ ខំព្យាយាមទាក់ទងទៅលោកព្រំ វីរៈ សុំការបំភ្លឺដែរ តែមិនអាចស្វែងរកជួបបានសោះ៕

ដោយ៖ នាយក្អែកខ្មៅ

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya