ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » រើសកំណាត់ឈើគប់លេងប៉ះចំគ្រាប់ផ្ទុះស្លាប់

រើសកំណាត់ឈើគប់លេងប៉ះចំគ្រាប់ផ្ទុះស្លាប់

ពោធិ៍សាត់​ ៖​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ចោល​ប្រពន្ធ​និង​កូនប្រុស​ស្រី​តូចៗ​៤​នាក់​​ដោយ​សារ​តែ​ផ្ទុះ​គ្រាប់​ផ្លោង​បន្សល់​ពី​សម័យ​សង្គ្រាម​ គ្រា ដែលគាត់បានទាត់កំណាត់ឈើតូចមួយប៉ះចំលើគ្រាប់នោះផ្ទុះតែម្តង។​

​ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៣​កន្លងទៅនេះ ត្រង់​ចំណុច​វាលស្រែ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ អូរ​រំចេក​ ឃុំ​ក្រពើ​ពីរ​ ស្រុក​វាល​វែង​ខេត្ដពោធិ៍សាត់​ ។​

​អ្នកស្រី​ សន​ ថា​ អាយុ​២៧​ឆ្នាំ​ត្រូវជាប្រពន្ធមានកូន​ប្រុស​ស្រី​៤​នាក់​ក្នុង​បន្ទុកគ្រួសារ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ថា​ប្ដី​របស់​គាត់​ ឈ្មោះ​ឈិ​ន​ ឆូ​យ​ ហៅ​ម៉ូ​ម​ អាយុ​៣៥​ឆ្នាំ​ជា​មេ​គ្រួសារ​ ។​ ស្រ្តីជាប្រពន្ធបន្តទៀតថា ពេលបាយ​ថ្ងៃត្រង់​ក៏​ត្រឡប់​មក​ផ្ទះ​មុជទឹក​ហូប​បាយ​ជុំ​គ្នា​ រួច​ក៏​ប្រះ​ខ្លួន​ដេក​មួយសន្ទុះ​ ក្រោយមក​ក៏​ក្រោក​ឡើង​ហើយ​ដើរទៅ​ខាងក្រោយ​ផ្ទះ​ (​កន្លែង​កើតហេតុ​)​ ដោយ​មានកូន​ប្រុស​ស្រី​២​នាក់​ទៅ​ជាមួយ​ផង​ក្នុង​គោលបំណង​ ទៅ​មើល​ស្រូវ​ក្រែង​មាន​សត្វ​ជ្រូកព្រៃ​ ឬ​គោក្របី​ស៊ីពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​ក្បែរ​ដំបូក​ក្រោម​ដើមឈើ​សុក្រម​ ក៏​ឃើញ​ឈើ​ប៉ុន​ក​ដៃ​មួយ​កំណាត់​នៅ​លើ​ដី​ក៏​ទាត់​ឈើ​នោះលេងបណ្តាលឲ្យ​ខ្ទាតទៅ​បុក​ចំ​គ្រាប់​ ផ្ទុះ​យ៉ាង​កក្រើក​ដី​ តែម្តងធ្វើ ឲ្យគាត់រងរបួសធ្ងន់ធ្ងរហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។​

​ប៉ុន្ដែ​វា​សំណាង​ណាស់​ ដែល​កូនប្រុស​ស្រី​ទាំង​២​នាក់​របស់​គាត់​នៅ​ចម្ងាយ​ពី​ឪពុក​របស់​គេ​ប្រមាណ​២​ ឬ​៣​ម៉ែត្រ​ប៉ុណ្ណោះ​មិន​មានការ​រង​របួស​ អ្វី​សោះ​ ចំណែក​ប្ដី​គាត់​បន្ទាប់ពី​ផ្សែង​រសាត់​អស់​ទើប​មើលឃើញ​ដេក​ដួល​ក្នុង​ផ្លុ​ក​ឈាមដោយ​ត្រូវ​របួស​នឹង​អំបែង​គ្រាប់​ផ្ទុះ​ សុះសាច់​ពេញ​ខ្លួនប្រាណ​ ។​

​អ្នកស្រី​បន្ដ​ទៀត​ថា​ភ្លាមៗ​នោះ​ក៏​មាន​ កងកម្លាំង​អគ្គបញ្ជាការ​កងទ័ពជើងគោក​ឈរជើង​នៅ​ក្បែរ​នោះ​មក​ជួយ​ធ្វើ​អន្ដរាគម​ន៍​​សែង​អ្នក​របួស​យក​មក​ លើ​ផ្លូវ​លេខ​៥៦​ដើម្បី​រក​រថយន្ដ​ដឹក​មក​ ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។​ ប៉ុន្ដែ​ជា​អកុសល​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លាប់​បាត់​បង់ជីវិត​ចោល​ប្រពន្ធ​កូន​នៅ​លើ​រថយន្ដ​ពាក់កណ្ដាល​ផ្លូវត្រង់​ចំណុច​ភូមិ​ស្ទឹងតូច​ សង្កាត់​រលាប​ក្រុង​-​ខេត្ដពោធិ៍សាត់​ ៕​

ដោយ៖ ភ្នំក្រវ៉ាញ

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya