ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ​ម្នាក់ចង​កសម្លាប់​ខ្លួន

កម្មករ​រោងចក្រ​ម្នាក់ចង​កសម្លាប់​ខ្លួន

ភ្នំពេញ ៖ ព្រះសង្ឃគណៈ​កម្មាធិការវត្តកំពែង មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លំាង ទាំងព្រឹក ដោយសារតែមានបុរស ម្នាក់ បានធ្វើអត្តឃាត​ដោយចងកនឹងខែ្សនីឡុងសម្លាប់ខ្លួន ក្រោមដើមពោធិ៍ នៅខាងមុខព្រះវិហារហើយ​ត្រូវបាន​គេប្រទះ ឃើញកាលពីវេលា ម៉ោង៥និង៤០នាទី ថ្ងៃទី៦ ខែសីហា ឆ្នំា២០១៣ ស្ថិតនៅភូមិត្រពាំងចេក សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ផ្អែកតាមការបំភ្លឺពីបងស្រីរបស់ជនរងគ្រោះ ឈ្មោះឈុន ចាន់អៀង បានប្រាប់ សមត្ថកិច្ចថា មុនពេលកើត​ហេតុ​បុរសរងគ្រោះបាននិយាយប្រាប់គាត់ថា គេឈប់នៅជា មួយគាត់ហើយ គឺគេទៅជួលផ្ទះនៅក្បែររោងចក្រកាត់​ដេរ យីហោ(ចហ្វសុន) បន្ទាប់មក នៅវេលាម៉ោង ៥ក៏ចេញបាត់រហូត។ លុះវេលាម៉ោងខាងលើ ក៏ចាប់ផ្តើម​ឆោឡោតែម្តង ហើយក៏គ្មាននរណា ម្នាក់គេបានដឹងពីមូលហេតុនៃការធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះដែរ។

បងស្រីបានបន្តថា ក្រោយពីហេតុការណ៍នេះបានកើតឡើង សពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅធ្វើ​បុណ្យ​និងបូជាតាមប្រពៃណី។ ជនរងគ្រោះមានឈ្មោះចាន់ សេង ភេទប្រុសអាយុ២៨ឆ្នំា មុខរបរកម្មករ រោងចក្រ​កាត់ដេរ ស្នាក់នៅភូមិព្រែល សង្កាត់ចោមចៅ ៕

ដោយ៖ នាយដន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya