ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានអន្តរជាតិ » ទំនាក់ទំនង អាមេរិក​និង​រុស្ស៊ី​មាន​សភាព​មិនល្អ

ទំនាក់ទំនង អាមេរិក​និង​រុស្ស៊ី​មាន​សភាព​មិនល្អ

​រុ​ស្ស៉ី​៖ ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី នឹង​សហរដ្ឋអាមេរិក​តែងតែ​ជួប បញ្ហា​នានា បើ ទោះ ជា​មិនមាន ការ​ទាក់​ទិ​ង​នឹង​ការសុំ​សិទ្ធិ​ជ្រកកោន​របស់លោក អេ​ដ​វ៉ាដ ស្នូ​ឌិន (Edward Snowden) ក្នុងប្រទេស​រុស្ស៊ី​ក៏ដោយ​នេះ​បើតាម​ក្រុម​អ្នកជំនាញ​រុស្ស៊ី​។​

​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​មួយ ក្នុង​ទីក្រុង​មូ​ស្គូ (Moscow) កាល ពីថ្ងៃ​ចន្ទ អ្នកវិភាគ​នយោ​បាយ រុស្ស៊ី​មួយ ក្រុម​បាន​និយាយថា ពួកគេ​យល់ស្រប​គ្នា​ថា កិច្ចការ​អាទិភាព​រប​ស់​រដ្ឋា​ភិបាល​អាមេរិក​ក្នុង​ពេលនេះ​គឺ​ត្រូវសុំ​ការ​អភ័យទោស​ពី​ពិភពលោក​ចំពោះ​កម្មវិធី​ស៊ើប​យកការណ៍​សម្ងាត់​រប​ស់​ខ្លួន​ជាជាង​ទាមទារ​សុំ​ធ្វើ​បត្យាប័ន​បញ្ជូន​លោក​ស្នូ​ឌិន​ទៅវិញ​។​

នាយក​វិទ្យាស្ថាន​រុស្ស៊ី​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​បាន​និយាយថា “​ខ្ញុំ​សូម​រំលឹក​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ឲ្យ​បំភ្លេច​រឿង​លោក​ស្នូ​ឌិន​ដូច​អតីត​សហភាពសូវៀត និង​រុស្ស៊ី ដែល​បាន​រក្សា​ការ​ស្ងប់ស្ងៀម ចំពោះ​អ្នកបះបោរ ដែល​បាន​រត់​ភៀសខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​”​។​​លោក​ស្នូ​ឌិន បានទទួល​ប័ណ្ណ​សំគាល់​សិទ្ធិ​ជ្រកកោន​បណ្តោះអាសន្ន​មួយ ពី​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី ១ សីហា និ​ថ​បាន​ប្តូរ​ទៅកាន់​កន្លែង​មួយ នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​។

ជំនួយការ​ព្រឹទ្ធបុរស​ផ្នែក​នយោបាយ​ពិភពលោក​របស់​សាកលវិទ្យាល័យ​រដ្ឋ​មូ​ស្គូ បាន​និយាយ​ថា​តាមពិត​ករណី​លោក​ស្នូ​ឌិន​ហាក់ដូច​ជាមាន​ផលប្រយោជន៍​តិចតួច​ណាស់​សម្រាប់​ភាគី​ទាំងសងខាង គឺ​រុស្ស៊ី​និង​សហរដ្ឋអាមេរិក​។  វា​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នេះ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូចតាច​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya