ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » កម្លាំងចម្រុះ​បង្ក្រាប​ឈើ​ក្រញូង​និង​នាងនួន​ជិត​៣០០​ដុំ​

កម្លាំងចម្រុះ​បង្ក្រាប​ឈើ​ក្រញូង​និង​នាងនួន​ជិត​៣០០​ដុំ​

ស្ទឹងត្រែង​៖​ ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត បាន​ចុះ​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាបបាន​ឈើ​គ្រញូង​ចំនួន​២៧១​ដុំ​និង​ឈើប្រណិត​បេង​និង​នាងនួន​ចំនួន​១៦​ដុំ​ទៀត​។​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ពីរ​ដាច់ដោយឡែក​ពីគ្នា​និង​ទីតាំង​ពីរ​ផ្សេងៗ​គ្នា ក្រោម​បទបញ្ជា​ដ៏​តឹងរឹង របស់ គណៈបញ្ជាការ​ឯកភាព​ខេត្តស្ទឹងត្រែង​លោក កុល សំអុល។​​ក្រុម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ហេតុ​ការចុះ​បង្ក្រាប​នៅ​លើក​ទី​១ ធ្វើឡើង​ទៅលើ​ការ ដឹកជញ្ជូន ឈើ​គ្រញូង​តាម​រថយន្ត​ប្រភេទ​កាមរី​ស៊េរី​ឆ្នាំ​៩១ នា​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​សៅ​រ៏ ទី​៣ ខែសីហា នៅ​ជិត​ស្ពានថ្ម ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹង ត្រែង រឹបអូស​រថយន្ត​កាម​រី​បំរើ​ឲ្យ​ការដឹកជញ្ជូន បទល្មើស​បាន​១​គ្រឿង និង​ឈើ​គ្រញូង​ចំនួន​១៥៧​ដុំ ស្មើនឹង​៨៦៣​គីឡូក្រាម​នឹង​លើក​ទី​២ ត្រូវបាន ធ្វើឡើង​នៅផ្ទះ​ស្តុក​ឈើ​មួយ កន្លែង ដកហូត​ឈើ​គ្រញូង​បាន​ចំនួន​១១៤​ដុំ ស្មើនឹង​៥៨៣​គីឡូក្រាម ហើយ បាន​បន្តទៅ​បង្ក្រាប ឈើ​នៅ​មាត់កំពង់​ទូកដរ​សាម​ឃួ​យ នៃ​មាត់​ទន្លេសេសាន ស្ថិតក្នុង​ភូមិ​សាម​ឃួ​យ ឃុំ សាម​ឃួ​យ ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង នា​ថ្ងៃអាទិត្យ​ទី​៤ ខែសីហា ឆ្នាំ​២០១៣ វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃត្រង់ រឹបអូស​បាន​ឈើ​បេង​មាន​ចំនួន​៩​ដុំ និង​ឈើ​នាងនួន​មាន​ចំនួន​៧​ដុំ​ថែមទៀត។

​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្រោយ​ការបង្ក្រាប វត្ថុតាង​បង្ក​បទ ល្មើសខាងលើ ត្រូវបាន​បញ្ជូន​យកទៅ​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ហើយ​ឈើ​គ្រញូង ដែល​បានមកពី​ការបង្ក្រាប​ទាំងពីរ​ទីតាំង​នោះ មាន​ចំនួន​២៧១​ដុំ ស្មើ នឹង​១៤៤៦​គីឡូក្រាម ព្រមទាំង​ឈើ បេង និង​នាងនួន​មាន​ចំនួន​១៦​ដុំ ស្មើនឹង​០​ម៉ែត្រគូប​៤៩៥​ផ្លាន (០,៤៩៥​ម៉ែត្រគូប​)។

​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​និយាយថា ការចុះ​បង្ក្រាប​ជំនួញ​ឈើ​គ្រញូង​នៅ​លើក​ទី​១ ម្ចាស់​ឈើ​មិន ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ រីឯ​តៃកុង​រថយន្ត​បាន​បើកទ្វារ​រត​គេចខ្លួនបាត់​ទាំង យប់ ។ ហើយ​ព្រឹ​ត្ត​ការ ដែល​បាន​កើតឡើង នៅក្នុងពេល​បង្ក្រាប​ឈើ​នៅ​លើក​ទី​២ មុន​ឈានដល់​ការ​រឹបអូស និង​ដកហូត​បាន ឈើ​គ្រញូង ឈើ​បេង និង​នាងនួន​ទាំងនោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​សុំ​សហការ​ចុះបង្ក្រាប ពី​អាជ្ញា ធរ​ដែនដី និង​សម​ត្ថិ​កិច្ច​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សាម​ឃួ​យ នៅ​គ្រានោះ​គ្មាន​នរណា​ចូលរួម​បង្ក្រាប​នោះទេ។

​ក្រោយមក​ក៏​ស្រាប់តែ​លេចចេញ​មុខ​លោក​ឡត ផាន់​ណា ជា​ប្រធានភូមិ​សាម​ឃួ​យ មក​ស្រែក ឡូឡា​និង​ជេរ​ដៀល​ប្រមាថ​ក្រុម​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ​ក្នុង​បំណង​ធ្វើការ​រារាំង មិន​ឲ្យ​រឹបអូស​ឈើប្រណិត​ទាំង នោះ រួច​ក៏​ជិះ​ម៉ូតូ​ចាក​ចេញទៅ​បាត់។

​ក្រុម​សមត្ថកិច្ច​និយាយទៀតថា បន្ទាប់មក​មាន​ក្រុមយុវជន​៣​ទៅ​៤​នាក់ មក​ស្រែក​ឡូឡា​ដាក់ សមត្ថកិច្ច​ថា បើ​ហ៊ាន​ចាប់​ឈើ​គ្រញូង​នេះ​គេ​នឹង​ដុត​ឈើ​ទាំងនេះ​ចោល ភ្លាមនោះ​ក្រុម​នោះបាន​ប្រើ​ក្មេង ឲ្យ​ទៅ​ទិញ​សាំង​ចំនួន​ពីរ​ដប មកចាក់​ដុត​ឈើ​នោះ​ចោល។

​គ្រានោះ​ដែរ​លោក​ក្រឡាបញ្ជី អម​សាលា ដំបូង និង​អយ្យការ​ខេត្ត ចំនួន​ពីរ​នាក់​បានមក​ដល់ទី​តាំង​ផ្ទះ​ស្តុក​ឈើ​គ្រញូង ហើយ​បាន​បញ្ជា​ឲ្យ​ធ្វើការ រឹបអូស។ មិនយូរប៉ុន្មាន​លោក​ឡត ផាន់​ណា ប្រធានភូមិ​សាម​ឃួ​យ ក៏​បានមក​ម្តងទៀត ហើយ​រារាំង​មិន ឲ្យ​ក្រុម​សមត្ថ​កិច្ច​ចម្រុះ​រឹបអូស​នោះទេ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​ស្រែក​ជេរប្រទេច និង​ដៀល​ត្មេះ​ក្រុម សមត្ថកិច្ច ជាពិសេស​ដៀល​ត្មេះ​ដល់​លោក​ក្រឡាបញ្ជី យ៉ាង​ចាស់ដៃ។

​គួរ​បញ្ជាក់ថា នៅ​រយះពេល​កន្លងមក គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង បាន​បើក​កិច្ចប្រជុំ​គណៈ​​បញ្ជា ការឯកភាព​ខេត្ត​មួយ ដើម្បី​ដាក់​វិធានការ​ក្នុង​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប នូវ​គ្រប់​ករណី​បទល្មើស​ដែល កើតមានឡើង​នៅលើ​ដែនដី​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ជាពិសេ​ស​​​បង្ក្រាប​ទៅលើ​បទល្មើស​ព្រៃឈើ៕ ​ដោយ​៖​ឡុង កាន់​សំនៀង​(F8)

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya