ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​ឆក់យក​ជីវិត​មនុស្ស​ម្នាក់​ទៀតហើយ​

សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​ឆក់យក​ជីវិត​មនុស្ស​ម្នាក់​ទៀតហើយ​

ភ្នំពេញ​៖ ឌ្រី​ម​លែ​ន​ឌ៍​ជា​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​ដ៏​ទំនើប​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ដែលមាន មនុស្ស​ម្នាក់​ចូលទៅ​កម្ស​ន្ត​ច្រើនជាង​កន្លែង​ផ្សេងៗ​ទៀត ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ភ័យ​ខ្លាច​បំផុត​នៅទីនេះ គឺ​ការ ឆក់យក​ជីវិត​មនុស្ស​ស្រស់ៗ​តែម្តង ដែលមាន​អ្នកស្លាប់​ច្រើន​នាក់​មកហើយ​ទាំង​ក្មេង​ទាំងចាស់​ប្រៀបបាន នឹង​ទី​ជើងកប​មួយ​ដែល​ចាំ​យក​ជីវិត​មនុស្ស​រាល់​ខែ​រាល់ៗ​ឆ្នាំ​តែម្តង​។​ឌ្រី​ម​លែ​ន​ឌ៍​ត្រូវបាន​មហាជន​និយាយថា ជាទី​កន្លែង​កម្សាន្ត​មួយ​ដែល​ពុំមាន​សុវត្ថិភាព​សម្រាប់​អ្នក ចូលទៅ​កម្ស​ន្ត​នៅ​ក្នុងនោះ​ពោល គឺ​ឧបករណ៍​សម្រាប់​កំសាន្ត​ពុំមាន​សុវត្ថិ​ភាព ដោយមាន​ឧបការ​ណ៍​កម្សាន្ត​ខ្លះ មាន​របូត​គន្លឹះ​សុវត្ថិភាព​បណ្តាលឱ្យ​ធ្លាក់​អ្នកជិះ​ស្លាប់ និង​របួស​ច្រើន​នាក់​កាលពីពេល​ថ្មីៗ កន្លងមក នេះ​។ នៅមាន​ទីតាំង​កន្លែង​ខ្លះទៀត​មាន​ខ្សែភ្លើង​រញ៉េរញ៉ៃ​បណ្តាល​ឲ្យ​ប៉ះ​ឆក់ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ជិត ចំណុច​ច្រកចូល​ឌ្រី​ម​លែ​ន​ឌ៍​ប៉ែក​ខាងលិច​កាលពី​វេលា​ម៉ោង ១១ ព្រឹក​ថ្ងៃទី ៣ សីហា ឆ្នាំ​២០១៣ កន្លង ទៅនេះ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការស្លាប់​របស់​បុរស​ម្នាក់​ចុងក្រោយ នៅក្នុង​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​នេះ​ត្រូវបាន នគរបាល​ប៉ុស្តិ៍​ចតុមុខ​ខណ្ឌដូនពេញ​បានឱ្យដឹងថា បុរស​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នោះ​មានឈ្មោះ ស្រ៊ា​វ ប៊ុន​វិឆ័យ អាយុ ២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៥៥E4z ផ្លូវ​១៣៤ សង្កាត់ មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ក្រុមគ្រួសារ​នៃ​សព គឺ​លោកយាយ សឿ សារិន អាយុ​៧៣ ឆ្នាំ​បាន​បញ្ជាក់ថា ចៅប្រុស​របស់​ខ្លួន ឈ្មោះ ស្រ៊ា​វ ប៊ុន​វិឆ័យ នេះ មុនពេល​វា​ស្លាប់​វា​បាន​បំពេញការងារ​នៅ​សួន​ឌ្រី​ម​លែ​ន​ឌ៍​នេះ​។ លោកយាយ បន្តទៀតថា ខណៈ​កំពុងធ្វើការ​នោះ​ចៅប្រុស​បាន​យក​ម៉ូ​ទ័​រ​ឆាប​ទ្វារ​ក៏​ប៉ះ​នឹង​ខ្សែភ្លើង​ដែល​នៅ​រាយប៉ាយ គ្មាន​របៀបរៀបរយ​បណ្តាលឱ្យ​ឆក់​ស្លាប់​ភ្លាមៗ​តែម្តង​គួរឱ្យ​អ​ណោ​ច​ច​អធ៌​ម​បំផុត ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​មជ្ឈមណ្ឌល​ឌ្រី​ម​លែ​ន​ឌ៍​នោះ​តែម្តង និង​មាន​សមត្ថកិច្ច​ចុះមក​ត្រួត​ពិនិត្យមើល ដោយ​អះអាងថា ជនរង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ការ​ឆក់​ខ្សែភ្លើង​នៅក្នុងពេល​កំពុង​បំពេញការងារ​ពិតប្រាកដ​មែន​។​

​ក្រោយពី​ពិនិត្យ​សព​រួច​សមត្ថកិច្ច​បាន​ឱ្យ​ក្រុមគ្រួសារ​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ​ម្ចាស់​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​បានផ្តល់​សំណង​ទៅឱ្យ​សាច់ញាតិ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​ជុំវិញ​ករណី​ព័ត៌មាន​នៃ​ការស្លាប់​បុរស​ម្នាក់​ចុងក្រោយ​នៅ​សួន​ឌ្រី​ម​លែ​ន​ឌ៍​ខាងលើនេះ ត្រូវបាន​ម្ចាស់​ទីតាំង​ធ្វើការ​បិទបាំង​ព័ត៌មាន​ជិតឈឹង​តែម្តង ដោយ​ផ្តល់​សំណូក​ទៅដល់​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន និង​បណ្តាញសារព័ត៌មាន​នានា ដើម្បី​កុំឱ្យ​ចុះផ្សាយ​ព័ត៌មាន​ស្តីពី​រឿង​ដ៏​រសើប​សម្រាប់​មហាជន​មួយ​នេះ​។​

​ប្រភព​បាន​បញ្ជាក់ថា ក្នុង​មួយឆ្នាំៗ ឌ្រី​ម​លែ​ន​ឌ៍​បាន​ឆក់យក​អាយុជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ក៏​៣​នាក់​ដែរ ហើយ​អាច​ច្រើនជាង​នេះ ដោយសារ​តែមាន​ការបិទ​បាំង​មិន​ឱ្យ​​ធ្លាយ​ចេញ​ជា​សាធារណៈ ព្រោះ​ខ្លាច​គ្មាន​អ្នក​ចូល​ទៅលេង​កម្សាន្ត​ក្នុង​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​នេះ​។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើនេះ អរិយធម៌​បាន​ព្យាយាម​ទៅសុំ​ការបំភ្លឺ​ពី​អ្នកគ្រប់គ្រង​ទៅ​ទីនោះ​ដែរ តែ​ត្រូវបាន​អ្នកយាម​ធ្វើការ​ឃាត់​មិនឱ្យ​ចូលជួប​ឡើយ​៕ ដោយៈ ហង្ស ទេព​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya