ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » ត្រី​ឆ្តោ​ឆី​កូន​ឯង​បានសម្រេច​ជិត​៣០​ដង​ទើប​បែកការ​

ត្រី​ឆ្តោ​ឆី​កូន​ឯង​បានសម្រេច​ជិត​៣០​ដង​ទើប​បែកការ​

​បាត់ដំបង​៖ ឪពុក​ចិត្តខ្មៅ​ពោរពេញ​ដោយ​កាមតណ្ហា​ក្រាស់ មោហ៍បាំង​មុខ​លែង​ដឹង​អ្វី​នោះ ដាច់ចិត្ត​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង ទើប​អាយុ ១៣​ឆ្នាំ បានសម្រេច​ជា​បន្តបន្ទាប់​ជិត​៣០​ដង​ទើប​បែកការ ដឹង​ដល់​ម្តាយ បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តង កាល ពីថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៣ នៅ​ចំណុច ភូមិ​អន្លង់​តា​ម៉ុក​ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ដែល​ខ្លួន បាន​ប្រព្រឹត្ត​ថ្ងៃ​ចុងក្រោយ​ទី​១ ខែសីហា​ឆ្នាំ​២០១៣ រួច​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​។

​លោក ណុប មុនី នាយផ្នែក​ព្រហ្មទណ្ឌ នគរបាល​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា​ជន​សង្ស័យ​ ដែល សមត្ថកិច្ច​ចាប់ខ្លួន តាម​ពាក្យបណ្តឹង របស់​ប្រពន្ធ​ខ្លួន​មានឈ្មោះ ខុន ខេន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កម្មករ​នៅ​ថៃ​មាន​ទីលំនៅ​ភូមិ​អន្លង់​តា​ម៉ុក ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​ចំណែក​ជនរងគ្រោះ ជា​កូនបង្កើត​មាន​អាយុ ១៣​ឆ្នាំ មាន​ប្អូនប្រុស ២​នាក់​តូចៗ​និង​ម្តាយ​មានឈ្មោះ ឆេ​ម ឈុត អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​កើត​ហេតុ​ខាងលើ​។​

​តាម​សម្តី​ក្មេងរងគ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច ក្នុង​ពាក្យបណ្តឹង​ថា​ក្រុមគ្រួសារ​របស់​នាង បាន នាំគ្នា​ទៅធ្វើ​ការ នៅ​ប្រទេស​ថៃ​ទាំង​គ្រួសារ​មាន​គ្នា​៥​នាក់ តាំងពី​ខែមីនា ឆ្នាំ​២០១៣​មក លុះដល់​ជិត ថ្ងៃ​បោះឆ្នោត​មុន​១០​ថ្ងៃ​ក្រុមគ្រួសារ​បាន​ត្រឡប់មកផ្ទះ ដើម្បី​បោះឆ្នោត​។ ពេលមកដល់​ផ្ទះ​បាន​៥​ថ្ងៃ​ឪពុក​នាង​បាន​នាំទៅ​វាលស្រែ ក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ រួច​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​២​ដង លើកចុងក្រោយ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៣​។​

​នាង​បាន​បញ្ជាក់ទៀតថា កាលពី​ខ្លួន​នៅ​ប្រទេស​ថៃ ទាំង​គ្រួសារ​នោះ​ឪពុក​នាង​បាន​រំលោភ​នាង បានសម្រេច​ជិត​៣០​ដង​មកហើយ ពេល​មក​ផ្ទះ​វិញ​គាត់​នៅតែ​ប្រព្រឹត្ត​ទៀត មិន​ព្រម​រាងចាល ព្រមទាំង​គំរាម​កូនស្រី​មិន​ឲ្យ​ប្រាប់​ម្តាយ នឹង​អ្នក​ដទៃទៀត​ឲ្យ​ដឹង បើ​ហ៊ាន​ប្រាប់​គាត់​គំរាម​សម្លាប់ចោល ។ ដោយ​អត់ទ្រាំ​និង​ការឈឺចាប់​តទៅទៀត​មិនបាន​នោះ​ទើប​នាង​សម្រេចចិត្ត ប្រាប់​ម្តាយ​ឲ្យ​ដឹង​រឿង​តែម្តង រួច​ម្តាយ​នាង​ហួសចិត្ត ក៏​សម្រេច​ចិត្ត​ប្តឹង​សមត្ថកិច្ច​ទៅ​ឲ្យ​ចាប់ខ្លួន​តែម្តង​។

​លោក ណុប មុនី នាយផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​មោងឫស្សី​បានបញ្ជាក់​ថា មុន​ពេល​​ឃាត់ខ្លួន ជនសង្ស័យ​នោះ​គឺ​ប្រពន្ធ​បានមក​ដាក់ពាក្យ​បណ្តឹង មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ រួចមក​លោក​អធិការនគរបាល​ស្រុក និង​អនុវត្តតាម​បទបញ្ជា លោក​ព្រះរាជអាជ្ញា នួន សាន​ដែល​បាន​បញ្ជា​ឲ្យ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ នាំយកមក​អធិការ​ស្រុក ដើម្បី​សួរនាំ​។​

ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួន​ឯង តាំងពី នៅ​ដី​ថៃ និង​ពេល​ត្រឡប់មក​ដី​ខ្មែរ​វិញ​បានសម្រេច​ចំនួន​ជាង ២០​ដង ពិត​ប្រាកដ​មែន ដោយ​គ្មាន​អ្នក ណា​ដឹង​ទេ​។ លុះដល់​ថ្ងៃទី​៥​ខែសីហា ស្រាប់​តែមាន​សមត្ថ​កិច្ច មកឃាត់​ខ្លួន​តែម្តង​។​បច្ចុប្បន្ន​មន្ត្រី​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជន​សង្ស័យ​មក​ស្នងការ​នគរបាល​ខេត្ត នៅ រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៣​ដើម្បី​ចាត់ការ​បន្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​តាមច្បាប់​៕​ដោយ​៖​តា​ក្រ​ញ៉ូ​ង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya