ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​សខេង​៖ បក្ស​ប្រជាជន​កម្ពុជា​នៅតែ​ស្វាគមន៍​ចំពោះ​បក្ស​សង្គ្រោះ​ជាតិ វិល​មក​ការចរចា​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​

លោក​សខេង​៖ បក្ស​ប្រជាជន​កម្ពុជា​នៅតែ​ស្វាគមន៍​ចំពោះ​បក្ស​សង្គ្រោះ​ជាតិ វិល​មក​ការចរចា​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​

​ភ្នំពេញ​៖ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែសីហា ២០១៣ បន្ទាប់ពី​បានអនុញ្ញាត​អោយ​អគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក Wolfgang Moser ចូលជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នៅតែ​ស្វាគមន៍ ចំពោះ​គណបក្ស​សង្គ្រោះ​​ជាតិ​ក្នុង​ការវិល​មក​ចូល​តុ​ចរចា​វិញ ដើម្បី​ឲ្យ​គណៈកម្មការ​ចម្រុះ​អាច​ដំណើរការ​ទៅបាន​។

លោក ស ខេង បាន​បន្តថា សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បដិសេធ​តួនាទី​របស់ គ​.​ជ​.​ប  ក្នុងការ​បំពេញភារកិច្ច​ជុំវិញ​ការបោះឆ្នោត គឺ​មិនមែនជា​ការត្រឹមត្រូវ​នោះទេ ព្រោះ គ​.​ជ​.​ប ជា​ស្ថាប័ន​ជាតិ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ច្បាប់ និង​ដែល​ត្រូវបាន​សភាជាតិ​បោះឆ្នោត​អនុម័ត​ផ្ដល់​សេចក្ដីទុកចិត្ត ហើយ​ថា សម្រាប់​យន្តការ​ដោះស្រាយ​ភាពមិនប្រក្រតី​ដែល​បាន​កើតឡើង​ជុំវិញ ការបោះឆ្នោត​កន្លងទៅនេះ គឺ​គ្មានអ្វី​ប្រសើរ​ជាង​ការ​លើ​យក​បញ្ហា​មក​ដាក់​លើ​តុ ដើម្បី​ជជែក​ពិភាក្សាគ្នា​នោះទេ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា លោក​នៅតែ​ស្វាគមន៍ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ដោះស្រាយ​បញ្ហា​នោះ ក៏ប៉ុន្តែ​ចំពោះ សហគម​អន្តរជាតិ ក៏​មិនបាន​កំណត់ ជាក់​លាក់​ថា ទាល់តែ​តម្រូវ ឲ្យ​មាន​អ្នកនេះ​ឬមួយ មាន​អ្នក​នោះទេ (​អង្គការ​សង្គម​ស៊ីវិល ឬ​អង្គការសហប្រជាជាតិ និង​បក្ស​ទាំងពីរ​គឺ CPP និង CNPR ព្រមទាំង គ​.​ជ​.​ប​) ប៉ុន្តែ​ពួកគាត់​បាន​គាំទ្រ ឲ្យ​មាន​គណៈកម្មការ​ចំរុះ ដើម្បី​ឲ្យ​ពួកគាត់​ស្រុះស្រួល​គ្នា​ផងដែរ។

​លោក​បាន​បញ្ជាក់ថា «​ដូច្នេះ​ខ្ញុំ​ក៏បាន​ជជែក​គ្នា ជាមួយ​លោក​ប្រធាន សម រង្ស៊ី តាម​ទូរ​ស័ព្ទ​​ដែរ ថា ប្រសិនបើ​យើង​ទាត់ចោល​នូវ​យន្តការ​របស់ គ​.​ជ​.​ប ដែលមាន​ស្រាប់ ហើយ​ទៅ​បង្កើត​យន្តការ​ផ្សេងទៀត អាហ្នឹង​កាន់តែ​ធ្វើ​ឲ្យ​ច្របូកច្របល់​ហើយ ដូច្នេះ​ប្រហែល​វា​ធ្វើ​ឲ្យ​មានការ​ស្ទះ​ដល់​ដំណើរ អភិវឌ្ឍន៍​ជាតិ​របស់​យើង​»។

​លោក​បាន​បន្ថែមទៀតថា លោក​នឹង​បើកឱកាស​ឲ្យ​មាន ការចូលរួម​បង្កើត​គណៈកម្មការ​ចំរុះ ក៏ប៉ុន្តែ​បើតាម​លោក​ដឹង តាម​ការស្នើ​របស់ គ​.​ជ​.​ប នឹងចូលរួម​សង្កេតការណ៍ គ្រប់​បញ្ហា​​ទាំងអស់ ដូច​អត់​មាន​អ្វី លាក់លៀម​ទេ ប៉ុន្តែ​បើ យើង​បង្កើត​អ្វី ដែល​ផ្ទុយ​ពី​ច្បាប់​ដែលមាន​ជា​ធរមាន ក្រែងលោ​វា​អាច​បង្កបញ្ហា អ្វី​ផ្សេងទៀត​កាន់តែ​ជ្រាលជ្រៅ​ថែមទៀត​។​
​ទាក់ទង​នឹង​ការចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បែងចែក​អំណាច​ក្នុង​រដ្ឋសភា​តាម​ប្រសាសន៍​រប​ស់ម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវបាន​លោក ស ខេង ឲ្យ​ដឹងផង​ដែរ​ថា គិត​មកដល់ពេលនេះ គណបក្ស​ទាំងពីរ​មិនទាន់​បាន​និយាយ​គ្នា​ពី​បញ្ហា​នេះ​នៅឡើយ​នោះទេ​។ បើតាម​លោក ស ខេង អ្វីដែល​គណបក្ស​ទាំងពីរ​ត្រូវ​ជជែក​ពិភាក្សាគ្នា​ជាបឋម​នោះ គឺ​ការដោះស្រាយ​ភាពមិនប្រក្រតី​ជុំវិញ​ការ​បោះ​ឆ្នោត និង​ការរក្សា​ស្ថិរភាព​ជាតិ​ឲ្យ​បានល្អ​ប្រសើរ​ជា​បន្តទៀត​។

​ទន្ទឹមនឹង​នោះដែរ លោក Wolfgang Moser បាន​ថ្លែង​សរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស ដំណើរការ​បោះឆ្នោត​ជា​សាកល​ប្រព្រឹត្ត​​ទៅជា​ទៀងទាត់​។​

​ពាក់ព័ន្ធ​នឹង​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទាមទារ​ឲ្យ​មាន​គ្រប់ភាគី​ចូលរួម​ក្នុង​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ គឺ​ត្រូវបាន លោក ស ខេង អះអាង​បញ្ជាក់ថា សម្រាប់​គណ​ប្រជាជន​កម្ពុជា​របស់លោក គឺ​មិនបាន​បដិសេធ​នោះទេ ប៉ុន្តែ​ថា សម្រាប់​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ ស្ថាប័ន​មួយ​នេះ មិនអាច​អនុវត្តបាន​នោះទេ ព្រោះ គ​.​ជ​.​ប អនុវត្ត​កិច្ចការ​របស់ខ្លួន​ពិសេស​កិច្ចការ​ជុំវិញ​ការបោះឆ្នោត​ដោយ​សំអាង និង​យោង​ទៅ​លើ​ខ្លឹមសារ​ច្បាប់​៕ ដោយៈ សេរី​មករា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya