ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមហ៊ុន Yorkers Trade នឹង Marketing Industry Fair-CIMIF2013 and Cambodia Service Co., Ltd នឹងរៀបចំពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ នឹងវាយនភណ្ឌកម្ពុជាអន្តរជាតិ២០១៣ ( Cambodia Int’l Machinery Industrial Fair-CIMIF 2013 and Cambodia Int’l Textile នឹង Garment Industry Fair-CTG2013 )នឹងរៀបចំពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិប្រចាំឆ្នាំ២០១៣។
យោងតាមលិខិតអញ្ជើញរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ពិធីសម្ពោធពិព័រណ៍ ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់និងវាយនភណ្ឌកម្ពុជា អន្តរជាតិ ២០១៣ (Cambodia Int’l Machinery Industrial Fair-CIMIF2013and Cambodia Int’l Textile Garment Industry Fair-CTG2013 ) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣ វេលាម៉ោង០៨នឹង៣០នាទីព្រឹក នាមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិនេះធ្វើឡើង ក្នុងគោលបំណងបង្ហាញពី បច្ចេកវិទ្យាថ្មីៗដល់សហគ្រាសដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា និងដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកកិច្ចសហការផ្ទេរបច្ចេកវិទ្យា ដើម្បីការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
នាឱកាសពិធីសម្ពោធនេះដែរ ក្រសួងពាណិជ្ជកម្មក៏បានស្នើសុំ អញ្ជើញ ឯកឧត្តម ឧកញ៉ា លោកជំទាវ អ្នកនាងកញ្ញា លោក-លោកស្រី ដែលជាធុរកិច្ចនៅកម្ពុជា ជាប្រធាន និង សមាជិក ចូលរួមគាំទ្រឲ្យបានច្រើន។
តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិនេះនឹងត្រួសត្រាយផ្លូវសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍឧស្សាហកម្មគ្រឿងម៉ាស៊ីន នៅពេលបច្ចុប្បន្ននិងនៅពេលអនាគតរបស់ខ្លួន ជាមួយនឹងបច្ចេកវិទ្យាទាន់សម័យដ៏ជឿនលឿន។គ្រឿងម៉ាស៊ីនទាំងអស់ ចាត់ទុកថា ជាមធ្យោបាយ ផលិតកម្ម ពោលគឺយើងមានផលិតកម្មច្រើនគ្រប់គ្រាន់ ដែលអាចអភិវឌ្ឍន៍ប្រទេសបាន។
សូមបញ្ជាក់ថា នៅក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិឆ្នាំកន្លងទៅមានក្រុមហ៊ុនជាង ២០០ បានចូលរួម និងមានស្តង់សរុបទាំងអស់ ៣០០ ស្តង់ដែលនឹងដាក់តាំងនូវគ្រឿងម៉ាស៊ីនទំនើបៗ ទាន់សម័យជាច្រើនប្រភេទគ្រឿងបរិក្ខារ ឧបសាធន និង គ្រឿងបន្លាស់ ដែលពាក់ព័ន្ធ រួមមាន៖ សម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង និងស្បែក ក្រណាត់ និងឧបសាធន ប្លាស្ទីកនិងកៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់ ការកែច្នៃម្ហូបអាហារគ្រឿងបរិក្ខារពេទ្យ គ្រឿងលោហៈ និងស្វ័យប្រវត្តិ ឧបករណ៍ និងគ្រឿងដែកសេវាកម្ម និងគ្រឿងឧបករណ៍កសិកម្ម។
កាលពីពេលកន្លងទៅថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានបង្ហាញក្តីសង្ឃឹមថានឹងអាចនាំចេញគ្រឿងយន្តកសិកម្មទៅកាន់ប្រទេសជិតខាងរបស់ខ្លួនខណៈដែលរោងចក្រដំឡើងត្រាក់ទ័រថ្មីមួយនឹងបង្កើតឡើងនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ ស្របពេលដែលតម្រូវការប្រើប្រាស់ត្រាក់ទ័រក្នុងវិស័យកសិកម្មមានការកើនឡើង៕ដោយ៖ វិជ្ជា