ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​គ្រញូង​

សមត្ថកិច្ច​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​គ្រញូង​

​បន្ទាយមានជ័យ​៖ ទាល់តែ​ខ្ទិច​រថយន្ត​សមត្ថកិច្ច​ប៉ូលិស​សេដ្ឋកិច្ច​មួយគ្រឿង​ទើប​សមត្ថ កិច្ច​ចំរុះ​រួមមាន​សមត្ថកិច្ច​ខេត្ត​ក្រសួង កំលាំង​ប៉េអឹម គយ​ចល័ត​ក្រសួង ប៉េអឹម​ខេត្តរួម ទាំង​ប៉ូលិស​ស្រុក អាច​បង្ក្រាបបាន​រថយន្ត​បា​ឡែ​ន​ដឹកឈើ​គ្រញូង​មួយគ្រឿង​ក្នុង​ចំណោម​រថ​យន្ត​ពីរ​គ្រឿង​។ ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើឡើង​នៅតាម​ផ្លូវជាតិ​លេខ​៦ ចុះឡើង​រហូត​ចាប់បាន​នៅ​ចំនុច ភូមិ​ភ្នំ​លៀប ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយ​មាន​ជ័យ តាំងពី​ម៉ោង​១​រហូតដល់​ម៉ោង​៤​ថ្ងៃទី​០២ សីហា ២០១៣ ទើប​ចាប់បាន។​រថយន្ត​ដែល​សមត្ថកិច្ច​ចំរុះ​បង្ក្រាបបាន ជា​ម៉ាក​បា​ឡែ​ន​មួយគ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ សៀមរាប 2A 3702 បាន​ដឹកឈើ​ក្រញូង​ចេញពី​ខេត្តសៀមរាប​តាមផ្លូវ​ជាតិ​លេខ​៦​លុះ​ចូល​មកដល់​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ ត្រូវបាន​សមត្ថកិច្ច​ចំរុះ​រួមមាន​សមត្ថកិច្ច​ខេត្ត​ក្រសួង កំលាំង​ប៉េអឹម គយ​ចល័ត​ក្រសួង ប៉េអឹម​ខេត្ត បើករថយន្ត​ដេញ​តាម​ចាប់តាំងពី​ស្រុក​ព្រះនេត្រព្រះ​រហូតដល់​ទី​រួម​ខេត្តបន្ទាយមានជ័យ ហើយ​ដេញ​ត្រលប់​ទៅវិញ​រហូត​ចាប់បាន​។ តែ​ករណី​បង្ក្រាប​នេះ​ធ្វើអោយ រថយន្ត​វី​កូរ​បស់​ប៉ូលិស​សមត្ថកិច្ច​ក្រសួង​បណ្តា​យ​អោយ​ខ្ទិច​ផ្នែក​ខាងមុខ ចំនែក​រថយន្ត​ដឹកឈើ​ខូចខាត​ផ្នែក​ចំហៀង​ខាងឆ្វេង​។​

​រថយន្ត​ដឹកឈើ​ខាងលើ​ក្រោយ​បង្ក្រាបបាន​ត្រូវបាន​កំលាំង​ប៉េអឹម​យកមក​ទីបញ្ជាការ​ហើយ​ប្រគល់អោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដែលមាន​ឈើ​ក្នុង​រថយន្ត​ចំនួន​ជាង​មួយ​គីប​ដោយ​ឈើ​ជា​ប្រភេទ​ឈើ​គ្រញូង​មុខកាត់​ពីរ​តឹកមួយ​តឹក ប្រវែង​១​ម៉ែត្រ។

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា រថយន្ត​ដែល​ដឹកឈើ​ទាំងអស់​មាន​២​គ្រឿងក្នុង​នោះ​មាន​រថយន្ត​ហាយ​ឡិន​ដឺ​មួយគ្រឿង​ទៀត​តែ​រត់​រួច​ចូលទៅក្នុង​ខេត្តសៀមរាប​វិញ​ចំពោះ​រថយន្ត​បា​ឡែ​ន​ដឹកឈើ​គឺជា​រថយន្ត​ពណ៍​ក្រហម​បិទ​ស្គុ​ត​ទឹក​ប្របាក់​មាន​ដឹកឈើ​ត្រឹម​ទ្វា​ឡាន​៕ ដោយៈ សម្បត្តិ សីហា
​    ​    ​    ​    ​    ​    ​    ​    ​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya