ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ជ្រូក​​ក្រហម​​និង​មាន់​ទា​​ត្រូវបាន​​ក្រុម​ឈ្មួញ​​នាំ​ចូលមក​កម្ពុជា​ ​

ជ្រូក​​ក្រហម​​និង​មាន់​ទា​​ត្រូវបាន​​ក្រុម​ឈ្មួញ​​នាំ​ចូលមក​កម្ពុជា​ ​

កណ្តាល ៖ បើទោះបី​រាជរដ្ឋាភិបាល​បានចេញ​បទបញ្ជា​ឲ្យ​ក្រសួង​មន្ទីរ ដែលមាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ទាំងអស់ មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ដឹក​ជញ្ជូន និង​នាំចូល​សត្វ​មាន់ សត្វ​ទា និង​ជ្រូក​ក្រហម ពី​ប្រទេសជិតខាង​មក​ប្រទេស​កម្ពុជា ដែល​បណ្តាល​ឲ្យ​មានការ​រាលដាល​នូវ​ជំងឺឆ្លង​គ្រប់​ប្រភេទ ពិសេស​ជំងឺ គ្រុន​ផ្កា​សាយ​បក្សី និង​ជំងឺ​ផ្សេងៗ​ទៀត ដែល​ទើបនឹង​កើតមានឡើង​យ៉ាងណាក៏ដោយ ក៏​ជា​រៀងរាល់ថ្ងៃ​នៅលើ ផ្លូវជាតិ​លេខ 21B ពី​ក្រុង​តាខ្មៅ​ដល់​ព្រំដែន​ជ្រៃ​ធំ ស្រុក​កោះធំ គេ​បាន​សង្កេតឃើញ​បទល្មើស​ក្នុងការ​នាំចូល​សត្វ មាន់ សត្វ​ទា និង​ជ្រូក​ក្រហម ពី​ប្រទេស​វៀតណាម មក​ប្រទេស​កម្ពុជា បាន​យ៉ាង​រលូន​។​
បញ្ហា​នេះ​ខាង​ក្រសួង​មន្ទីរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ហាក់ដូចជា​មិន​ចាប់អារម្មណ៍​គោរព​តាម​បទបញ្ជា​របស់​រាជ រដ្ឋាភិបាល ថែមទាំង​បណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​នាំចូល​នូវ​សត្វ​ទាំងនោះ ដូចជា​ផ្គើន​នឹង​បទបញ្ជា​នោះ ទៀត ដោយ​មិន​គិតគូរ​ពី​សុខទុក្ខ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​
ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ​ពួកក្រុម​ឈ្មួញ​កំពុង​សំរុក​នាំ​សត្វ​មាន់ ទា​និង​ជ្រូក​ក្រហម​ពី​ប្រទេស វៀតណាម តាម​ច្រករបៀង ស្ថិតក្នុង​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ចូលមក​កម្ពុជា​តាមផ្លូវ​ជាតិ​លេខ 21B យ៉ាង​អនាធិបតេយ្យ​ទាំងយប់​ទាំង​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ពួកគាត់​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ គេ​មិនដឹងថា​សត្វ​ទាំងនោះ  បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ឬក៏​អត់​ទេ​។​
ប្រជាពលរដ្ឋ​បាន​និយាយទៀតថា ការ​នាំចូល​ជ្រូក​ក្រហម​និង​សត្វ​មាន់ សត្វ​ទា មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពួកគាត់​ព្រួយ បារម្ភ​ពី​ជំងឺឆ្លង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់ ដែល​បណ្តាលមកពី​តម្លៃ​សាច់ជ្រូក មាន់​ទា នៅក្នុង​ស្រុក​បាន​ចុះថោក​។ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មេត្តា​ទប់
ស្កាត់​និង​បង្ក្រាប​ឲ្យ​បាន​នូវ​រាល់​សកម្មភាព​នាំចូល​សត្វ​មាន់​ទា និង​ជ្រូក​ក្រហម​ដែល​ខុសច្បាប់​ទាំងនេះ​ផង​៕
​ដោយ​៖ ដាំ ជា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya