កំពង់ធំ៖ ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញ ចូលរួមបើកសម័យប្រឡងបាក់ឌុបឆ្នាំ២០១៣ កាលពីព្រឹកថ្ងៃទី ០៥ខែសីហា ឆ្នាំ២០១៣ នៅក្នុង វិទ្យាល័យកំពង់ធំដែលស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។
ឆ្លៀតក្នុងបរិយាកាសដ៏មហោឡារិកនេះ! ឯកឧត្តម អ៊ុត សំអន បានមានប្រសាសន៏ ផ្តាំផ្ញើរទៅដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សថាសូមឲ្យអ្នកទាំងអស់គ្នាធ្វើយ៉ាងណា ខិតខំយកឲ្យអស់ពីកំលាំងកាយកំលាំងចិត្ត បញ្ចេញនូវសមត្ថភាពរបស់ខ្លួនដើម្បី ដណ្តើមយកជ័យលាភភីនិទ្ទេសល្អឲ្យបានគ្រប់ៗគ្នាពីលទ្ធផល នៃការប្រឡងបាក់ឌុប ដែលនិងប្រព្រឹត្តិទៅមានរយៈពេល២ថ្ងៃកន្លះគិតចាប់តាំងពីវេលាម៉ោង៧,៣០នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣នេះតទៅ។លោក គឹម វិសុទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំមានប្រសាសន៏ឲ្យដឹងដែរថាៈនៅក្នុងឆ្នាំ២០១៣នេះ ខេត្តកំពង់ធំ មានមណ្ឌុលប្រឡងចំនួន៩មណ្ឌុល ដែលមានសិស្សានសិស្សចូលរួមប្រឡងជាង ៤.០០០នាក់!ហើយក៏ដូចជាឆ្នាំមុនៗកន្លងមកដែរ ដែលខេត្តកំពង់ធំយើងបានរៀបចំ សម័យប្រលងបាក់ឌុបជារៀងរាល់ឆ្នាំប្រព្រឹត្តិទៅប្រកបដោយភាពរលូន ទន្ទឹមទៅ និង ភាពបរិយាកាសដ៏គួរឲ្យរន្ធត់ បេះដូងលោតកន្ត្រាក់ប្រកបទៅដោយក្តីសប្បាយរីករាយ
លាយឡំជាមួយទុក្ខភ័យផងនោះ!ពីបេក្កភាពយុវសិស្ស ជាយុវជន យុវតីប្រុសស្រី ដែលបានខិតខំសិក្សាអស់រយៈបែលជាច្រើនឆ្នាំមកហើយនោះ!មានក្តីសង្ឃឹមថា និងបាន ចូលរួមប្រឡងយកសញ្ញាប័ត្របាក់ឌុបនៅឆ្នាំ២០១៣នេះ ទទួលបានជោគជ័យ ហើយក៏មានមតិរិះគន់ពីប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរ លើកំណាត់ផ្លូវជាតិលេខ៦អា ឆ្លងកាត់ខេត្តកំពង់ធំផងដែរថា!នៅឆ្នាំ២០១៣នេះ! នៅតាមរបងសាលា គេក្រលេកមើលឃើញមាន ក្រុមគ្រួសារ មិត្តភ័ក្រ និងសាច់ញាតិ របស់បេក្កជនដែលចូលប្រឡង ឈរនិងអង្គុយនៅតាមគៀនរបងសាលារៀន រងចាំ បោះប្រុយយុង!ដែលចោទជាសំនួរសួរថា! តើការប្រឡងបាក់ឌុបឆ្នាំនេះប្រកបដោយ ភាពយុត្តិធម៌ ឬមួយក៏សិស្សប្រឡងជាប់ដោយសារវិញ្ញាសារចូលទៅពីខាងក្រៅ? តើលោកប្រធានមន្ទីរអប់រំខេត្តកំពង់ធំមានវិធានការយ៉ាងណាដែរ ចំពោះបញ្ហាខាងលើ នេះ!!!បើមានអ្នកចាំបោះវិញ្ញាសារឱ្យយ៉ាងអណាធិបតេយ្យដូច្នេះនោះ!កឺមិនមែន ជាការល្អមើលសោះឡើយសម្រាប់ភ្នែកប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែល ធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ៕
ដោយសុផាត