ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជិះ​​ម៉ូតូ​ត្រូ​វ​ឡាន​​កៀរ​ឲ្យ​​ដួល​ជន​ឆ្លៀត​ឱកាស​ម្នាក់​​យក​ម៉ូតូ​ទៅ​បាត់ ​

ជិះ​​ម៉ូតូ​ត្រូ​វ​ឡាន​​កៀរ​ឲ្យ​​ដួល​ជន​ឆ្លៀត​ឱកាស​ម្នាក់​​យក​ម៉ូតូ​ទៅ​បាត់ ​

ភ្នំពេញ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង  ខណៈ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្ទេ​ប ១​គ្រឿង ធ្វើដំណើរ​តាមផ្លូវ​លេខ ២៧១ ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក ១​គ្រឿង​មក​កៀរ​បណ្តាល​ឲ្យ​ដួល និង​ត្រូវ​ជន ឆ្លៀតឱកាស ២​នាក់មក​បន្លំ​លួច​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​រត់គេចខ្លួន​បាត់​ភ្លាមៗ​។ ចំណែក​អ្នករងរបួស​ត្រូវបាន រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ១០ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅ​ចំណុច​មុខ​ភោជនីយដ្ឋាន ខារ៉ាអូខេ ជំនោរ​ក្បាល​ទំនប់​ទី​១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​
​    ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​និយាយ​រៀបរាប់ ថា នេះ​ជា​ករណី​ប្លន់​យក​ម៉ូតូ ខណៈដែល​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ស្ទេ​ប ពណ៌​ខ្មៅ តែម្នាក់ឯង​ឆ្លងកាត់​ត្រង់ចំណុច​កើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ ២ នាក់​ស្ទាក់​វាយ​ឲ្យ​រងរបួស​រួច​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ស្រមោល​ភ្លាមៗ​តែម្តងទៅ​។ ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះទៅ​ស្រាវជ្រាវ​និង​សួរនាំ​សាក្សី​នៅ​ជុំវិញ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ​មិនមែនជា​ករណី​ប្លន់​ដូច​ការរៀបរាប់​ខាងលើនេះ​ទេ វា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក ឡើង​ដោយ​បុរស​ម្ចាស់​ម៉ូតូ​ស្ទេ​ប​ស្រវឹងស្រា​ជិះ​លឿន ហើយ​ត្រូវ​រថយន្ត​មិន​ស្គា​ល់បើក​កៀរ​បណ្តាល​ឲ្យ​រងរបួស ធ្ងន់ធ្ងរ រួច​មាន​បុរស ២ នាក់​ផ្សេងទៀត​ដែល​រួម​ដំណើរ​ជាមួយគ្នា មិនមាន​រងរបួស​បាន​លើ​ម៉ូតូ​ជិះ​រត់គេច​ចោល បុរសរងគ្រោះ​ទៅ​។
​    ​ករណី​ខាងលើ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​និយាយ ឬ​បញ្ជាក់បាន​ថា ជា​ករណី​អ្វី​ឲ្យ​បាន​ច្បាស់​នោះទេ ដោយ​រង់ចាំ​បុរសរងគ្រោះ​ដឹងខ្លួន ហើយ​សមត្ថកិច្ច​បន្តធ្វើ​ការសាកសួរ​ពី​ករណីនេះ បន្ថែម​ឲ្យ​បានច្បាស់លាស់​។ ក្រោយ​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ​ក៏​បាត់​ដោយ​គ្មាន​មូលហេតុ ចំណែក​ម្ចាស់​ម៉ូតូ​ក៏ត្រូវ​រងរបួស​ធ្ងន់​ទៀត​៕
​ដោយ​៖ ទុយ បញ្ញា


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya