ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ទឹក​ទន្លេមេគង្គ​ជន់លិច​ដំណាំ​កសិកម្ម​របស់ពលរដ្ឋ​នៅក្នុងឃុំបុសលាវ និង សង្កាត់រកាកណ្តាល

ទឹក​ទន្លេមេគង្គ​ជន់លិច​ដំណាំ​កសិកម្ម​របស់ពលរដ្ឋ​នៅក្នុងឃុំបុសលាវ និង សង្កាត់រកាកណ្តាល

ក្រចេះ  ៖ ទឹកទន្លេមេគង្គឆ្នំានេះមានការជន់ឡើងខ្លាំងបង្កឲ្យមានការជន់លិច ដំណាំ កសិកម្មរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួនបណ្តាលឲ្យ ពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះពួកគាត់ប្រមូលផលមិនទាន់ទឹកជំនន់។
យោងតាម សម្តីរបស់ប្រជាពលរដ្ឋនៅឃុំបុសលាវ ខេត្តក្រចេះ បានលើក ឡើងថា ពួកគាត់មានក្តីព្រួយបារម្ភជាខ្លាំង បន្ទាប់ពីមានទឹកលិច ដំណាំរបស់ពួកគាត់ ដូចជា ពោត ព្រមទាំងដំណាំរួមផ្សំផ្សេងៗទៀតដែលមិនអាចធ្វើការប្រមូលផលបានទាន់ពេលវេលា ដោយសារកត្តា ខ្វះមធ្យោបាយដឹកជញ្ជូនម្យ៉ាងទៀតដំណាំមិនទាន់ដល់ពេលត្រូវ ប្រមូល(នៅខ្ចី) តែ ទោះបីជាដំណាំនោះ មិនទាន់ដល់ពេលត្រូវប្រមូលផលក៏ដោយ ក៏នៅតែបង្ខំចិត្ត ធ្វើការប្រមូល បានខ្លះ ខូចខ្លះ ទុកចោលខ្លះ។

ប្រជាពលរដ្ឋដដែល បានបញ្ជាក់បន្ថែមថាពួកគាត់មិនត្រឹមតែមានការព្រួយបារម្ភចំពោះ ដំណាំ កសិកម្មរបស់គាត់ទេ គឺគាត់នៅមានការភ័យព្រួយចំពោះ សត្វគោ ក្របី ជ្រូក មាន់ ទា សុខភាព ជម្ងឺឈឺថ្កាត់ ដោយសារការប្រើប្រាស់ទឹកមិនល្អជាដើម ជាពិសេស ធ្វើឲ្យពួកគាត់មាន ការខាតបង់ថវិកា ព្រោះគ្មានពួកឈ្មួញណា ម្នាក់មកទិញកសិផល របស់គាត់នោះទេ ម្យ៉ាងទៀតរហូតមកទល់ពេលនេះ មិនទាន់មានមន្ត្រី ណាម្នាក់ ចុះមកជួយឲ្យយោបល់ ឬ ផ្តល់នូវបច្ចេកទេសអ្វីទៀតផង។
លោក គុយ ហួត ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន អរិយធម៌តាមទូរស័ព្ទនៅវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ ឲ្យដឹងថា បច្ចុប្បន្នបញ្ហាទឹកជំនន់តាមមូលដ្ឋាន មិនទាន់មានប៉ះ ពាល់ដល់ដំណាំស្រូវ របស់ប្រជាកសិករឡើយ តែទឹកជំនន់លិចនេះ បានបណ្តាលឲ្យលិចលង់ តាមតំបន់ វាលទំនាប មួយចំនួន ដូចជា ឃុំ បុសលាវ សង្កាត់រកាកណ្តាល ធ្វើឲ្យមានផលប៉ះដំណាំ ពោតអស់ ជាច្រើនហិកតាសរុបប្រមាណជាង១០០ហិកតានៅក្នុងផែនការ១៣០ ហិកតា ក្នុងឆ្នាំ ២០១៣។
លោក បានបញ្ជាក់ថា បន្ទាប់ពីស្ថានភាពទឹកជំនន់ លិចលង់ ដំណាំ ពោត របស់ បងប្អូនប្រជាកសិករ មន្ទីរកសិកម្មមិនទាន់មានវិធានការអ្វី នោះឡើយ ហេតុនេះពោត ដែល បានទទួលការលិចលង់ ប្រជាពល រដ្ឋមានតែ កាច់យក មកស្ងោរ ហើយពោតដែលទុំ កាច់យកទៅលក់លើទីផ្សារ តែតម្លៃ អាចមិនបាន ថ្លៃនោះទេ។

លោកប្រធានមន្ទីរបាន ប្រាប់បន្ថែមដែរថា ជារៀងរាល់ថ្ងៃមន្ត្រី កសិកម្ម អាជ្ញាធរខេត្ត និងគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត សហការជាមួយ អាជ្ញាធរ មូលដ្ឋាន ចុះទៅស្រង់ស្ថិតិ លិចលង់ឲ្យបានច្បាស់លាស់ ហើយបញ្ជូន របាយ ការណ៍ទៅថ្នាក់ក្រសួងនិងថ្នាក់ខេត្ត តែការអះអាងនេះ ប្រជាពលរដ្ឋមិនដែលឃើញ ពួកមន្ត្រីជំនាញណាម្នាក់ចុះទៅដល់ មូលដ្ឋានគាត់នោះទេ៕

ដោយ៖ ឌឹម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya