ភ្នំពេញ៖ យុវជនម្នាក់រងរបួសបែកមុខ បែកក្បាលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែល រូបគេ ជិះម៉ូតូមួយគ្រឿងឌុបស្រីស្នេហ៍ ក្នុងល្បឿនលឿនជ្រុលទៅបុកជញ្ជាំងផ្ទះ ប្រជាពលរដ្ឋយ៉ាង ពេញទំហឹងតែម្តង ។ ហេតុការណ៍នេះសមត្ថកិច្ចបានបញ្ជាក់ថាស្ថិតនៅចំណុចផ្លូវលេខ ៥៩៨ កែងផ្លូវលេខ ១០៨៦ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូ ស្មាស ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1D 4193 ឌុបស្រីស្នេហ៍ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១០៨៦ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ឆ្ពោះឡើង មកផ្លូវលេខ ៥៩៨ ខណៈនោះ ដោយសារជិះលឿនចាប់ហ្រ្វាំមិនទាន់ បណ្តាលឲ្យជ្រុល ទៅបុកចំទ្វារដែកផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនអ្នកបើក ម៉ូតូត្រូវរងរបួសធ្ងន់ធ្ងរ នឹងស្រីស្នេហ៍ដែលជិះពីក្រោយរងរបួសស្រាល ។
បន្ទាប់ពីកើតហេតុម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅ ទីស្នាក់ការនគរបាលប៉ុស្តិ៍បឹងកក់ទី ១ រង់ចាំទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមក ទទួល យកទៅវិញ ចំណែកអ្នករបួសបានរថយន្តសាមុយកដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ ៕
» ព័ត៌មានជាតិ » យុវជនម្នាក់ជិះម៉ូតូឌុបស្រីស្នេហ៍បុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់