ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ២​គ្រឿង​បុកគ្នា​បណ្តាល​ឲ្យបុរស​ម្នាក់រងរបួស​ធ្ងន់និងរបួសស្រាល

ម៉ូតូ២​គ្រឿង​បុកគ្នា​បណ្តាល​ឲ្យបុរស​ម្នាក់រងរបួស​ធ្ងន់និងរបួសស្រាល

ភ្នំពេញ៖ ម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាក សេ១២៥ និងមួយគ្រឿងទៀតម៉ាក​វីវ៉ា ត្រូវ អ្នកបើកបរបើកបុកគ្នាយ៉ាងពេញទំហឹង នៅចំណុចផ្លូវមុនីវង្ស កែងផ្លូវលេខ៩២ ក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវលាម៉ោង ២១និង៤០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ បណ្តាលឲ្យម្ចាស់ម៉ូតូទាំងសងខាង សរុបមានគ្នា៥នាក់នោះ ម្នាក់រងរបួសធ្ងន់ និង៤នាក់ទៀតរងរបួសស្រាល។

តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានសង្កេតឃើញ ម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-8639 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត ធ្វើដំណើរតាម បណ្តោយផ្លូវមុនីវង្ស ក្នុងទិសដៅពីត្បូងជើង  ដោយបានបើកយ៉ាងលឿន ខណៈមក ដល់ចំណុផ្លូវកែងលេខ៩២ ក៏ជ្រុលបុកគ្នាជាមួយម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ 1B-3128 ដែលជិះគ្នា៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩២ ក្នុងទិស ដៅពីត្បូង ទៅលិចយ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូទាំងសងខាង ដែលមានគ្នាទាំងអស់ ចំនួន៥នាក់នោះ ត្រូវរងរបួសធ្ងន់ស្រាល។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅរថយន្តសាមុយ មកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញបានចុះវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារភាគី ទាំងសងខាងបើកលឿនដូចគ្នា ខណៈមកចំណុចផ្លូវកែង​ មិនប្រយ័ត្ន ទើបបណ្តាល ឲ្យជ្រុលបុកគ្នាពេញទំហឹងបែបនេះ ហើយសមត្ថកិច្ចនៅមិនទាន់ បញ្ជាក់ពី អត្តសញ្ញាណរបស់ពួកគេនៅឡើយទេ ដោយសារក្រោយកើតហេតុ ​ត្រូវរថយន្ត សាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបាត់អស់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya