ការរួមភេទគឺជាផ្នែកមួយដែលធម្មជាតិផ្តល់ដល់មនុស្សគ្រប់គ្នា ។ វាជាប្រភពនៃភាពស្រណុកស្រួលដែលបុថុជ្ជនតែងស្វែងរក ។ ទោះជាយ៉ាងនេះក្តី ពួកគេទាំងនោះហាក់មិនបានដឹងច្បាស់ពីអត្ថប្រយោជន៍របស់វាងឡើយ ។ ដូច្នេះ ចូរស្វែងយល់ពីអត្ថ ប្រយោជន៍៧ចំណុចរបស់វាខាងក្រោមនេះ ៖
១-ជួយឱ្យក្មេងជាងវ័យ
ការរួមភេទទៀងទាត់ អាចជួយឱ្យលោកអ្នកមើលទៅក្មេងជាងអាយុជាង១០ឆ្នាំ នេះបើយោងតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Royal Edinburghរបស់ចក្រភពអង់គ្លេស ។ បុគ្គលអាយុចន្លោះពី៤០និង៥០ឆ្នាំដែលមើលទៅក្មេងជាងអាយុពិត៥០ ភាគរយបាននិយាយថា ពួកគេចូលចិត្តរួមភេទជាញឹកញាប់ ៣ដងក្នុងមួយសប្តាហ៍ ហើយមានពេលខ្លះដែលថាអត់សោះនោះ ក៏២ដងដែរ ។ អ្នកដឹកនាំការស្រាវជ្រាវ វេជ្ជបណ្ឌិត David Weeksបាននិយាយថា ការរួមភេទគឺជួយជំរុញដល់ការចរាចរឈាម ការបញ្ចេញនូវអ័រម៉ូនលូតលាស់និងអង់ដូហ្វ៊ីនបំបាត់ការឈឺចុកចាប់ របស់មនុស្ស និងព្រមទាំងជួយកាត់បន្ថយ Stressផងដែរ ។
២-បន្ថយភាពតានតឹងឬ Stress
ការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យWest of Scotland ប្រទេសស្កុតឡែនបានរកឃើញថា បុគ្គលដែលបានរួមភេទក្នុងអំឡុងពេលពីរសប្តាហ៍មុន គឺអាចគ្រប់គ្រងកម្រិតStressបានយ៉ាងល្អប្រសើរ ។ នេះពីព្រោះ Endorphins និង oxytocinជាអ័រម៉ូនដែលធ្វើឱ្យ«មានអារម្មណ៍ល្អ»បញ្ចេញ ក្នុងអំឡុងពេលរួមភេទ បានជួយបិទចោលឬទប់ស្កាត់ការថប់បារម្ភនិងការធ្លាក់ទឹកចិត្ត។
៣-កាត់បន្ថយហានិភ័យបញ្ហាបេះដូង
យោងតាមការសិក្សាមួយរបស់អង់គ្លេសដែលបានប្រើពេលប្រមាណជា២០ឆ្នាំ រកឃើញថា បណ្តាបុរសដែលរួមភេទយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យពីការស្លាប់ដោយការគាំងបេះដូងបានពាក់កណ្តាល ប្រៀបធៀបទៅនឹងបុរសដែលរួមភេទតិចជាងម្តងក្នុងមួយខែ ។ ឯការសិក្សាមួយផ្សេងទៀត បានរកឃើញថា ការរួមភេទទៀងទាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើឱ្យថយចុះ សម្ពាធឈាមដ្យាស្តូលិកដល់បណ្តាដៃគូរួមភេទដែលកំពុងរស់នៅជាមួយ គ្នា ។
៤-ជួយឱ្យអាយុវែង
ផ្អែកតាមការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យBelfast’s Queen’s University បង្ហាញថា បណ្តាបុរសដែលរួមភេទពីរដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយឱកាសស្លាប់មុនអាយុបានពាក់កណ្តាល ធៀបទៅនឹងអ្នកដែលរួមភេទតិចជាងម្តងក្នុងមួយខែ ។ អត្ថប្រយោជន៍នេះអាចត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើឱ្យកើនឡើង នូវអ័រម៉ូនជំរុញភាពវ័យក្មេងDHEAដែលមានការកើនឡើងក្នុងអំឡុងពេលរួម ភេទ ។
៥- ជួយរក្សានូវសមត្ថភាពផ្លូវភេទ
ការសិក្សារបស់អ្នកវិទ្យាសាស្ត្រប្រទេសហ្វាំងឡង់ទៅលើបុរសវ័យ ចន្លោះពី៥៥ឆ្នាំដល់៧៥ឆ្នាំបានរកឃើញថា ការរួមភេទទៀងទាត់គឺជួយការពារមុខងារផ្លូវភេទចំពោះបុរសវ័យចំណាស់ ។ នេះមានន័យថា បុរសវ័យចំណាស់ទាំងឡាយណាដែលរួមភេទតិចជាងម្តងក្នុងមួយសប្តាហ៍ ប្រឈមនឹងបញ្ហាងាប់លិង្គដល់ទៅទ្វេដង ។ ចំណែកបុរសដែលសកម្មនឹងការរួមភេទ (៣-៤ដងក្នុងមួយសប្តាហ៍)វិញគឺអាចបន្ថយហានិភ័យបានដល់៤០០ភាគរយ ។
ចំណែកការសិក្សាមួយទៀតបានរកឃើញថា បណ្តាស្ត្រីវ័យចំណាស់ដែលរួមភេទរៀងរាល់សប្តាហ៍កម្រិតអ័រម៉ូន estrogenកើនឡើងដល់ទៅទ្វេដង នេះមានន័យថា ពួកគេទំនងជាមិនទទួលរងគ្រោះពីការស្វិតទ្វារមាសដែលបានបណ្តាលឱ្យ ការរួមភេទលែងស្រួលនោះឡើយ ។
៦-ជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Wilkes University រដ្ឋផឹនស៊ីលវេនៀ សហរដ្ឋអាមេរិកបានអះអាងថា បណ្តាបុគ្គលដែលរួមភេទទៀងទាត់(ម្តងឬពីរដងក្នុងមួយសប្តាហ៍) immunoglobulinប្រឆាំងរាងកាយ(IgA) បានកើនឡើងក្នុងកម្រិតខ្ពស់ពោលគឺប្រមាណជា៣០ភាគរយ ។ IgA មាននាទីប្រយុទ្ធប្រឆាំងនឹងបាក់តេរីព្រមទាំងវីរុសនៅបណ្តាចំណុច ផ្លូវចូលក្នុងរាងកាយ ។ ដូច្នេះវាជួយបញ្ឈប់ជំងឺផ្តាសាយក៏ដូចជាជំងឺគ្រុនក្តៅ ។
៧-ជួយបន្ថយការឈឺចាប់និងដុតបំផ្លាញកាឡូរី
ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ University of Munster ប្រទេសអាល្លឺម៉ង់បង្ហាញថា ជាងពាក់ កណ្តាលនៃអ្នកជំងឺប្រកាំងបានធូរស្រាលពីការឈឺចាប់ក្រោយការរួមភេទ រួច ។ នេះពីព្រោះ ក្រោយការរួមភេទ អ័រម៉ូនដែលមាននាទីបន្ធូរការឈឺចាប់ Endorphins និង oxytocinត្រូវបានបញ្ចេញ ។ ឯការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិបត្រ Journal of Cardiology របស់អាមេរិកបានបង្ហាញថា ការហាត់ប្រាណអាចចាត់ចូលជាការហាត់ប្រាណ មួយបែបផងដែរដោយបញ្ជាក់ថា នៅក្នុងការរួមភេទមួយលើក គេអាចដុតបំផ្លាញកាឡូរីបាន២៥០ ៕