ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មេធាវី​សេះ​ហោះ​?

មេធាវី​សេះ​ហោះ​?

ភ្នំពេញ៖ គេ​និយាយថា មាន​មេធាវី​សេះ​ហោះ​ម្នាក់​ធ្វើ​កិច្ចការ​ដូចជា​ពុំ​មានគុណ​តម្លៃ​ផ្លូវ​ច្បាប់​សោះ ព្រោះ​នៅក្នុង​សំណុំ រឿង​ជនជាប់ចោទ​ទាំង​២​នាក់​នោះ មិនឃើញ​មាន​លិខិត​ពឹងពាក់​មេធាវី ពុំមាន​ឃើញ​ពាក្យសុំ​ការពារ​ជន​ជាប់ ចោទ បែរ​ជាមាន​ពាក្យសុំ​ពន្យារ​ពេល​​សវនាការ​ទៅវិញ ហើយ​ពាក្យសុំ​ពន្យារ​ពេលនោះ ក៏​មិន​សរសេរថា «​ការពារ​ជន​ជាប់​ចោទ​ឬក៏​ការពារ​ដើមបណ្តឹង​ដែរ គឺ​សរសេរ​តែ​ឈ្មោះ​មនុស្ស​យកតែ​ម្តង​» ត្រង់​បញ្ហា​ទាំងនេះ ហើយ​ទើប​អ្នក​នៅក្នុង​សវនាការ​នោះ​នាំគ្នា​និយាយថា «​មេធាវី​សេះ​ហោះ​នោះ​ឯង​»​។​យើង​សុំ​មិន​បញ្ចេញ​ឈ្មោះ​មេធាវី​នោះ​សិន​ចុះ តែបើ​អ្នកដឹង​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣០៧២ ចុះ​ថ្ងៃទី ៦ ខែតុលា​ឆ្នាំ​២០១១ ប្រាកដជា​ស្គាល់ឈ្មោះ​មេធាវី​នោះ​ហើយ​។

ជនជាប់ចោទ​ឈ្មោះ​ឈុន លី និង​ឈ្មោះ ទែន លី​នី ជាប់ចោទ​ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍ កាល​ពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១១ នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង សវនាការ​កាលពី​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៣ មាន​ចៅក្រម​ឈ្មោះ​ស៊ិន វិសាល និង​តំណាង​អយ្យការ លោក ស៊ី វ​ណ្ណី និង​មាន​ដើមបណ្តឹង​ចូលរួម អត់​មាន​ជនជាប់ចោទ​ទាំងពីរ​នាក់​នោះទេ​។​

ក្រឡាបញ្ជី​បាន​អាន​ពាក្យសុំ​ពន្យារពេល​សវនាការ​រ​បស់​មេធាវី​នោះ ដោយ​អះអាងថា «​ទើប​តែ​ទទួល​ការពឹង ពាក់​ពី​កូនក្តី​» ប៉ុន្តែ​ក្នុង​សំណុំរឿង​នោះ រក​មិនឃើញ​មាន​លិខិត​ពឹងពាក់​ពី​ជនជាប់ចោទ​ទាំង​២​នាក់ គ្មាន​ឃើញ ពាក្យសុំ​ការពារ​ជនជាប់ចោទ​ទេ បែរជា​លេចចេញ​នូវ​ពាក្យសុំ​ពន្យារ​ពេលនេះ​ទៅវិញ​។ គេ​ឆ្ងល់​ថា តើ​លោក មេធាវី​នោះ​ចូល​ការពារ​ក្តី​ដោយ​របៀប​ម៉េច បើ​គេ​មិន​ពឹងពាក់​ផង​ហ្នឹង​? នេះ​បាន​ចំ​ជា​មេធាវី​សេះ​ហោះ​មែន​។​

នៅ​ព្រឹក​នោះ ទាំង​ក្រឡាបញ្ជី ទាំង​ចៅក្រម ទាំង​តំណាង​អយ្យការ សុទ្ធតែ​រក​មិនឃើញ​លិខិត​ពឹងពាក់​និង​ពាក្យ សុំ​ការពារ​ក្តី​របស់​មេធាវី​ទាំងអស់ គឺ​ឃើញ​មានតែ​លិខិត​ដាក់​សុំ​ពន្យារពេល​សវនាការ ចុះ​ថ្ងៃទី​១​ខែសីហា ឆ្នាំ ២០១៣ វេលា​ម៉ោង​១៥​និង​៥០​នាទី ដែល​ដាក់​ចូលទៅ​តុលាការ​នោះឯង​។

តាមផ្លូវ​ច្បាប់​មេធាវី អាច​ការពារ​ក្តី​ឲ្យ​នរណាម្នាក់​បាន លុះត្រា​មានការ​ពឹងពាក់​ពី​ជន​នោះ​ឬក៏​មានការ​ចាត់តាំង ពី​តុលាការ​។ បន្ទាប់ពី​មានការ​ចាត់តាំង​ឬក៏​មានការ​ពឹងពាក់​ហើយ​នោះ មេធាវី​ត្រូវ​ធ្វើលិខិត​សុំ​ការពារ​ជន​នោះ ដាក់​ចូលក្នុង​សំណុំរឿង ដោយ​មិនអាច​ទៅ​ការពារ​ឆៅៗ និង​របៀប​សេះ​ហោះ​បែបនេះ​បានឡើយ​។ អ្វីដែល​កាន់ តែ​ធ្វើ​ឲ្យ​អ្នក​ក្នុង​សវនា​ការ​រិះគន់​លោក​មេធាវី​នោះ សូម្បី​ពាក្យសុំ​ពន្យារពេល​សវនាការ​រ​បស់​គាត់​នោះ សរសេរ ថ្ងៃខែ​ឆ្នាំ​នៃ​លេខ​សំណុំរឿង​នោះ មិនបាន​ត្រឹមត្រូវ​ផង គឺ​លេខ​សំណុំរឿង​លេខ​៣០៧២ ចុះ​ថ្ងៃទី​៦​ខែតុលា ឆ្នាំ ២០១១ គាត់​បែរជា​សរសេរ​លេខ​៣០៧២ ចុះ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០១៣​ទៅវិញ គឺ​ខុស​ឆ្នាំ​ទទេ​។ ដោយ​គ្មាន ភាពប្រាកដប្រជា​នេះហើយ ទើប​លោក​ចៅក្រម​សំរេច​លើក​រឿងក្តី​នេះ​ទៅ​ជំនុំ​ជំ​រះ​នៅ​ថ្ងៃក្រោយ​វិញ ប្រយោជន៍ ចង់​ឲ្យ​មេធាវី​​នេះ​ចេះ​បំពេញ​ពី​នីតិវិធី​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ឡើងវិញ ព្រោះ​បើ​នៅតែ​ធ្វើ​របៀប​នេះ​​បន្តទៀត ច្បាស់​ជា​ខ្មាស​គេ​ណាស់​លោក​អើយ​!៕ ដោយ​៖ ឃុន ពិ​មោ​ច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya