ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» សិល្បៈបរទេស » Tomomi Itano​​ តារាចម្រៀង​ប៉ុប​របស់​ជប៉ុន​បង្ហួត​ភាព​សិច​ស៊ី​

Tomomi Itano​​ តារាចម្រៀង​ប៉ុប​របស់​ជប៉ុន​បង្ហួត​ភាព​សិច​ស៊ី​

តាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​កម្សាន្ត​ដ៏​ល្បី​មួយ​របស់​ប្រទេស​ជប៉ុន​ដែល​បានចេញ​ផ្សាយ​កាល​ពេល​ថ្មីៗ​នេះ​បានបង្ហាញ​កំពូល​តារាចម្រៀង​មួយរូប​គឺ​នាង Tomomi Itano​ដែល​សម្រស់​ស្រស់ស្អាត និង​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ទស្សនិកជន​រាប់លាន​នាក់​នៅក្នុង​ប្រទេស​ជប៉ុន​ឲ្យ​ឈ្លក់​វង្វេង​នឹង​សម្រស់​ដងខ្លួន​ដ៏​សិច​ស៊ី​និង​ទឹកដម​សំឡេង​ដ៏​ពីរោះ​របស់​នាង​។​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្តទៀតថា ថ្មីៗ​នេះ នាង Tomomi Itano​តារាចម្រៀង​ដែល មាន​ដើមកំណើត​មកពី​ខេត្ត​Kanagawa​បាន​បញ្ចេញ​រូបថត​សិច​ស៊ី​ជាមួយ​ឈុត​ប៊ី​គី​នី​ជាច្រើន​សន្លឹក​ដាក់​បង្ហោះ​តាម​ប្រព័ន្ធ​អន​ឡាញ បន្ទាប់ពី​នាង​បាន ចាក​ចេញពី​ក្រុម AKB48 ដែលជា​ក្រុម​ចម្រៀង​ស្រី​ប៉ុប​ដ៏​ល្បីល្បាញ និង​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាង ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​នៅក្នុង​ប្រទេស​ជប៉ុន​រួចមក ។ បន្ទាប់ពី​ការដាក់​បង្ហោះ​រូបភាព​សិច​ស៊ី​ទាំងអស់នេះ​បានធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​កាន់តែ​កើនឡើង​បន្ថែមទៀត​។

​នាង Tomomi Itano​គឺជា​អតីត​សមាជិក​ក្រុម​តារាចម្រៀង សិច​ស៊ី​វ័យក្មេង​ស្រី​ប៉ុប AKB48 ។ នាង មិន​ត្រឹម​តែមាន​ទេពកោសល្យ​ខាង​តន្ត្រី​ដ៏​ល្បីល្បាញ​ទេ ថែមទាំង​មាន​សម្រស់​ស្រស់ស្អាត និង​មាន​មន្ត​ស្នេហ៍ ជាពិសេស​រូបរាង​ដ៏​សិច​ស៊ី​ទៀតផង​។ ក្រៅពី​អាជីព​ជា​តារាចម្រៀង នាង Tomomi Itano​ក៏​ជា​កំពូល​តារា​ម៉ូ​ដែល​មួយ​ដួង ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​ជប៉ុន និង​ជា​តារា​សម្តែង ទូរទស្សន៍​ដ៏​មាន​ប្រជា ប្រិយភាព​ផងដែរ​នៅ​ប្រទេស​ជប៉ុន​។​

​សូមបញ្ជាក់ថា តារាចម្រៀង និង​សម្តែង​នាង Tomomi Itano​កើត​នៅ​ថ្ងៃទី ៣ សីហា ១៩៩១ នៅ​ខេត្ត Kanagawa ប្រទេស​ជប៉ុន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya