ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» សុខភាព និង​សម្រស់ » បង្កើត​ចំណង់​ផ្លូវភេទ តាមបែប​ធម្មជាតិ

បង្កើត​ចំណង់​ផ្លូវភេទ តាមបែប​ធម្មជាតិ

​ចំណង់​ផ្លូវភេទ​ចាប់ផ្តើម​កើតមាន​នៅពេល​មនុស្ស​យើង​ឈានចូល​អាយុ​ពេញវ័យ ។ មាន​ហេតុផល​ច្រើនណាស់​ដែល​ធ្វើអោយ​ចំណង់​ផ្លូវភេទ​នេះ​ថយចុះ​ដូចជា ការ​ចាស់​ទៅតាម​អាយុ ជំងឺ ការប្រើប្រាស់​ថ្នាំ និង​ផល​រំខាន​នៃ​ការប្រើប្រាស់​ថ្នាំ​។ ប៉ុន្តែ យើង​មាន​វិធីសាស្ត្រ​ច្រើន​ដែរ​សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ​របស់​អ្នក តាមបែប​ធម្មជាតិ​។​

១-​ហាត់ប្រាណ​បែប​បន្ធូរ​អារម្មណ៍​

​បើសិនជា​អ្នកខ្សោយ​ចំណង់​ផ្លូវភេទ​ដោយសារតែ​ស្ត្រេ​ស ចូរ​ចូលរួម​ក្នុង​សកម្មភាព​បន្ធូរ​អារម្មណ៍​ខ្លះទៅ​ដើម្បី​កាត់បន្ថយ ស្ត្រេ​ស​ដូចជា ការហាត់​ក្បាច់​យូ​ហ្គា តៃ​ជិ ការដកដង្ហើម ការតាំង​សមាធិ និង​ការរីករាយ​តាមបែប​ធម្មជាតិ​។​
២-​ពិសោធន៍​ក្បាច់​រួមភេទ​ថ្មី​

​ភាព​ធុញទ្រាន់​ចំពោះ​ការងារ​លើ​គ្រែ​ច្រើនតែ​បណ្តាលអោយ​បាត់បង់​ចំណង់ ផ្លូវភេទ​។ ដូច្នេះ ចូរ​សាកល្បង​នូវ​អ្វីដែល​ថ្មីៗ​ខ្លះទៅ​ដូចជា ការរួម​ភេទ​នៅ​កន្លែង​ផ្សេង ឬ​ប្រើ​ឧបករណ៍​សម្រាប់​រួមភេទ​។ ទាំងនេះ​សុទ្ធតែ​អាចបង្កើត​ចំណាប់អារម្មណ៍ និង​ផ្តល់អោយ​អ្នក​នូវ​ការចាប់អារម្មណ៍​បែប​ថ្មី​ដែល​អ្នក​មិន​ធ្លាប់មាន ។​
៣-​ហាត់ប្រាណ​

​ការហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​មួយចំនួន​ដល់​រាងកាយ​។ វា​អាចជួយ​សម្រក​ទម្ងន់ ពង្រឹង​ដល់​កម្លាំង​សាច់ដុំ ជំនួយ​ដល់​ការបង្កើន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ធ្វើអោយមាន​អារម្មណ៍ល្អ និង​បង្កើន​ដល់​រូបសម្បត្តិ​។ ក្រៅពីនេះ ការហាត់​ប្រាណ​ក៏​ជួយ​បង្កើន​របត់​ឈាម​រត់​ទៅកាន់​សរីរាង្គ​ភេទ​ដែរ​។​
៤-​បង្កើន​ចំណង់​ផ្លូវភេទ​ជាមួយ​អាហារ​

​ពេលខ្លះ អ្នក​មិនត្រូវ​មើលរំលង​អ្វីដែល​មាន​ក្នុង​ទូរ​ទឹកកក​ស្រាប់​ទេ ព្រោះ​វា​ក៏​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​អ្នក​បានដែរ​។ អាហារ​ដែល​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​មានដូចជា អយ​ស្ទឺ ចេក ខ្ទឹមស ផ្លែ​បឺ ផ្លែ​អាល​ម៉ុ​ន និង​សូកូឡា​ជាដើម​។ អាហារ​ទាំងនេះ​នឹង​ជួយ​ធ្វើអោយ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ភេទ​កាន់តែច្រើន ដូច្នេះ វា​នឹង​កាត់បន្ថយ​បញ្ហា​ងាប់​លិង្គ និង​ធ្វើអោយមាន​កម្លាំង​។​
៥-​ឈប់​ជក់បារី​

​ការជក់បារី​ត្រូវបាន​គេ​ដឹងថា​មាន​ឥទ្ធិពល​ទៅ​បំផ្លាញ​សួត ប៉ុន្តែ វា​ក៏​អាច​បន្ថយ​ចំណង់​ផ្លូវភេទ​បានដែរ​។ នៅពេល​អ្នក​ជក់បារី អុកស៊ីសែន​ដែល​ត្រូវ​រត់​ក្នុង​របត់​ឈាម​នឹង​ថយចុះ​។ ហេតុ​ដូច្នេះហើយ រាងកាយ​គ្រប់កន្លែង​ដែល​ត្រូវ​ខ្វះ​អុកស៊ីសែន រួមទាំង​សរីរាង្គ​ភេទ​ទៀត​៕xs

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya