ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ទាល់តែ​ខ្ទិច​រថយន្ត​សមត្ថកិច្ច​មួយគ្រឿង​ទើប​អាច​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​គ្រញូង​

ទាល់តែ​ខ្ទិច​រថយន្ត​សមត្ថកិច្ច​មួយគ្រឿង​ទើប​អាច​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​គ្រញូង​

បន្ទាយមានជ័យ​៖ ទាល់តែ​ខ្ទិច​រថយន្ត​សមត្ថកិច្ច​ប៉ូលីស​សេដ្ឋកិច្ច​មួយគ្រឿង​ទើប​សមត្ថ កិច្ច​ចំរុះ​រួមមាន​សមត្ថកិច្ច​ខេត្ត​ក្រសួង កំលាំង​ប៉េអឹម គយ​ចល័ត​ក្រសួង ប៉េអឹម​ខេត្ត រួម​ទាំង​ប៉ូលីស​ស្រុក អាច​បង្ក្រាបបាន​រថយន្ត​បា​ឡែ​ន​ដឹកឈើ​គ្រញូង​មួយគ្រឿង​ក្នុង​ចំណោម​​រថ​យន្ត​ពីរ​គ្រឿង​។ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើឡើង​នៅតាម​ផ្លូវជាតិ​លេខ​៦ ចុះឡើង​រហូត​ចាប់បាន​នៅ​ចំនុច ភូមិ​ភ្នំ​លៀប ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ តាំងពី​ម៉ោង​១​រហូត​ដល់​​ម៉ោង​៤​ថ្ងៃទី​០២ សីហា ២០១៣ ទើប​ចាប់បាន។

​រថយន្ត​ដែល​សមត្ថកិច្ច​ចំរុះ​បង្ក្រាបបាន ជា​ម៉ាក​បា​ឡែ​ន​មួយគ្រឿង​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​​លេខ សៀមរាប 2A 3702 បាន​ដឹកឈើ​ក្រញូង​ចេញពី​ខេត្តសៀមរាប​តាមផ្លូវ​ជាតិ​លេខ​៦​លុះ​ចូល​មកដល់​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​រួមមាន​សមត្ថកិច្ច​ខេត្ត​ក្រសួង កំលាំង​ប៉េអឹម គយ​ចល័ត​ក្រសួង ប៉េអឹម​ខេត្ត បើករថយន្ត​ដេញ​តាម​ចាប់តាំងពី​ស្រុក​ព្រះនេត្រព្រះ​រហូតដល់​ទី​រួម​ខេត្តបន្ទាយមានជ័យ ហើយ​ដេញ​ត្រលប់​​ទៅវិញ​រហូត​ចាប់បាន​។ តែ​ករណី​បង្ក្រាប​នេះ​ធ្វើអោយ រថយន្ត​វី​កូរ​បស់​ប៉ូលីស​សមត្ថកិច្ច​ក្រសួង​បណ្តា​យ​អោយ​ខ្ទិច​ផ្នែក​ខាងមុខ ចំនែក​រថយន្ត​ដឹកឈើ​ខូចខាត​ផ្នែក​ចំហៀង​ខាងឆ្វេង​។

​រថយន្ត​ដឹកឈើ​ខាងលើ​ក្រោយ​បង្ក្រាបបាន​ត្រូវបាន​កំលាំង​ប៉េអឹម​យកមក​ទីបញ្ជាការ​ហើយ​​ប្រគល់អោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដែលមាន​ឈើ​ក្នុង​រថយន្ត​ចំនួន​ជាង​មួយ​គីប​ដោយ​ឈើ​ជា​ប្រភេទ​ឈើ​គ្រញូង​មុខកាត់​ពីរ​តឹក មួយ​តឹក ប្រវែង​១​ម៉ែត្រ ។​

សមត្ថកិច្ច​បានអោយដឹង​ទៀតថា រថយន្ត​ដែល​ដឹកឈើ​ទាំងអស់​មាន​២​គ្រឿងក្នុង​នោះ​មាន​រថយន្ត​ហាយ​ឡិន​ដឺ​មួយគ្រឿង​ទៀត​តែ​រត់​រួច​ចូលទៅក្នុង​ខេត្តសៀមរាប​វិញ​ចំពោះ​រថយន្ត​បា​ឡែ​ន​ដឹកឈើ​គឺជា​រថយន្ត​ពណ៍​ក្រហម​បិទ​ស្គុ​ត​ទឹក​ប្របាក់​មាន​ដឹកឈើ​ត្រឹម​ទ្វា​ឡាន​៕ ដោយៈ សម្បត្តិ សីហា
​    ​    ​    ​    ​    ​    ​    ​    ​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya