ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » មេ​គយ​ច្រកទ្វារ​ដូង​៧​ដើម​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​ឈើ​ខុសច្បាប់​

មេ​គយ​ច្រកទ្វារ​ដូង​៧​ដើម​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​ឈើ​ខុសច្បាប់​

កំពង់ចាម​៖ លោក នូ ស៊ីថា ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រកទ្វារ​ដូង​៧​ដើម ស្ថិតក្នុង​ឃុំ​ដារ ស្រុក​មេមត់ កំពុង សប្បាយ​កើប​លុយ​ពី​ឈ្មួញ​ឈើ​ប្រណីត​ខុសច្បាប់ ដែល​ដឹក​ចេញ​ពី​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​ត្រជាក់ចិត្ត​នេះ តាម​សំដី​មន្ត្រី​គយ​ដែល​គ្មាន​បាន​លាភសក្ការៈ​នឹង​គេ​និយាយ​។​គេ​និយាយថា លោក​នូ ស៊ីថា ពីមុន​គាត់​ជា​ឈ្មួញ​ឈើ​ប្រណីត​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​កំពង់​ចាម​។ ប៉ុន្តែ​ក្រោយមក គាត់​រកស៊ី​បាន​កាក់កប​សល់​ប្រាក់​ច្រើន ក៏​រត់ការ​ចូលធ្វើ​គយ រួច​មិនយូរប៉ុន្មាន​គាត់​ក៏បាន​ក្លាយខ្លួនជា​មេកា​រិ​យា ល័យ​គយ​ប្រចាំ​ច្រកទ្វារ​ដូង​៧​ដើម​តែម្តង​។ គេ​បន្តថា កាលពី​គាត់​មិនទាន់​រកស៊ី​ឈើ​ខុសច្បាប់ គាត់​រកតែ​ម៉ូតូ កញ្ចាស់​ជិះ​ស្ទើរ​មិន​បាន​ផង ប៉ុន្តែ​ក្រោយពី​គាត់​ចូលធ្វើ​មេ​គយ​នៅ​ទីនោះ​មិនបាន​ប៉ុន្មាន​ផង ស្រាប់​តែមាន​ឡាន តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​ជិះ​យ៉ាង​សង្ហា រួច​មាន​លុយ​ចាយ​មិន​ស្រណោះ​ដៃ​ទៀតផង​។​

គេ​និយាយទៀតថា ឈើ​គ្រញូង​និង​ឈើ​ប្រណីត​ផ្សេងៗ​ទៀត ដែល​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​​កម្ពុជា​ទៅ វៀតណាម​សុទ្ធតែ​ដឹក​តាម​ឡាន​យី​ឌុប ដែល​តាម​ការប៉ាន់ស្មាន​ក្នុង​ឈើ​​១​ឡាន​មានតម្លៃ​មិន​ក្រោម​៥០​ម៉ឺន​ដុល្លារ នោះទេ រួច​លោក​នូ ស៊ីថា ដកយក​ពី​ឈ្មួញ​១០​ភាគរយ ដាក់​ហោប៉ៅ​របស់គាត់​។

គេ​និយាយទៀតថា លោក នូ ស៊ីថា នេះ​មិនមែន​ធ្វើ​តែម​ន្ត្រី​គយ​ទេ គាត់​មាន​តួនាទី​មួយ​ទៀត គឺ​រត់ការ​និង​កាង​ឈ្មួញ​ឈើ ដែល​គេ​អាច និយាយ​បានថា គាត់​ជា​អ្នក​ប៉ាវ​ផ្លូវ​ផ្តាច់​និង​ជា​អ្នក​បោះ​ដុំ ព្រោះ​លុយកាក់​បាន​ពី​ឈ្មួញ​ឈើ​គាត់​ដើរ​ចែក​មន្ត្រី សមត្ថកិច្ច​ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយក៏​គ្មាន​ប៉ូលិស ប៉េអឹម ហ៊ាន​ក្អក​ជាមួយ​គាត់​ដែរ ព្រោះ​គាត់​នេះ​មាន​ខ្នង​បង្អែក រឹងមាំ​ណាស់ តែ​ពេលនេះ​សុំ​លាក់​ឈ្មោះ​អ្នកកាង​ពីក្រោយ​សិន ចាំ​លេខ​ក្រោយៗ​យើង​និង​ដាក់​ឲ្យ​ចំឈ្មោះ​តែ ម្តង​។​

គេ​នាំគ្នា​ខ្សឹបខ្សៀវ​ថា លោក​នូ ស៊ីថា នេះ​មានរឿង​អាស្រូវ​ច្រើនណាស់ តែ​ដោយ​គាត់​ចេះ​ប្រើ​អំណាច​ទឹកប្រាក់ បិទមាត់​ថ្នាក់លើ​បានជា​ចេះតែ​ស្ងាត់​សូន្យ​ទៅ​។ មិនតែប៉ុណ្ណោះ​អំណាច​ប្រាក់​នោះ អាច​ទប់​កៅអី​គាត់​មិន​ឲ្យ រង្គោះរង្គើ​ផងដែរ​។ គេ​បន្តថា ទឹកដី​ខេត្ត​កំពង់​ចាម រហូតដល់​ព្រំប្រទល់​វៀតណាម លោក​នូ ស៊ីថា ជាន់​ផ្អៀង​គឺ គាត់​ចង់បាន​ខ្យល់ បាន​ភ្លៀង​ពិតជា​បាន​ដូច​បំណង ព្រោះតែ​គាត់​ចេះ​ប្រើ​ទេវ​ប្រាក់​ឲ្យ​ជួយ​។

នៅ​ច្រកទ្វារ​ដូង​៧​ដើម​នោះ ទាំង​ឈ្មួញ​ស្របច្បាប់​និង​មិន​ស្របច្បាប់ មិន​នរណាម្នាក់​ហ៊ាន​​រំលង​លោក នូ ស៊ីថា នេះ​ទេ ដែល​អ្នករកស៊ី​បានដាក់​ងារ​ឲ្យ​គាត់​ជា «​ស្តេចត្រាញ់​ច្រកទ្វារ​ដូង​៧​ដើម​»​។ លោក​នូ ស៊ីថា មិន​ត្រឹមតែ​ពូកែ កាង​ឈើ​ប៉ុណ្ណោះ​ទេ គឺ​គាត់​ក៏​ពូកែ​ក្រូមេ​ឯកសារ​ទំនិញ​ផ្សេងៗ​ពី​តម្លៃ​ខ្ពស់​មកជា​ទាប​បាន​ទៀតផង​។ ដូច្នេះហើយ ទើប​ឈ្មួញ​​ទុច្ចរិត​ភាគច្រើន​ស្រឡាញ់​និង​ចូលចិត្ត​គាត់​ខ្លាំងណាស់​។

គេ​បន្តថា លុយ​យក​ពី​ឈ្មួញ​ភាគច្រើន​មិន មាន​វិក្កយបត្រ​ទេ ដូច្នេះហើយ​ទើប​គេ​មិនដឹ​ង​ថា លុយ​ទាំងនោះ​ចូល​រដ្ឋ​ឬក៏​ចូល​ហោប៉ៅ​ឯកជន​ទេ​។ មន្ត្រី គយ​អត់​បាន​លិឍ​លុយ​ពុក​រលួយ​នឹង​គេ សុំ​ឲ្យ​លោក​ប៉ែន ស៊ីម៉ន មើល​ទង្វើ​របស់លោក​នូ ស៊ីថា ផង​។ ការរិះគន់ នេះ កាសែត​អរិយធម៌​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​នូ ស៊ីថា បានទេ នៅ​ថ្ងៃទី​២​ខែសីហា ឆ្នាំ​២០១៣៕ ​ដោយ​៖ តា​បណ្ឌិត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya