ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» Breaking News, ព័ត៌មានជាតិ » សម្តេច​តេ​ជោ​៖ មិនមាន​ភាពជាប់គាំង​នយោបាយ​ណាមួយ​កើតឡើង​ដូច​កាលពី​ឆ្នាំ​១៩៩៨​ និង​២០០៣

សម្តេច​តេ​ជោ​៖ មិនមាន​ភាពជាប់គាំង​នយោបាយ​ណាមួយ​កើតឡើង​ដូច​កាលពី​ឆ្នាំ​១៩៩៨​ និង​២០០៣

​កណ្ដាល ៖ នៅក្នុង​ពេលដែល​អញ្ជើញ​ចុះទៅ​ជួយ​ភ្ជួរ​រាស់​ដក​ស្ទូង​ប្រជាកសិករ​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២​ខែសីហា​ម្សិលមិញ​នេះ សម្តេច​តេ​ជោ ហ៊ុន​សែន​បានប្រកាស​នៅ​ចំពោះមុខ​អ្នកកាសែត និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ថា មិនមាន​ជាប់គាំង​ផ្នែក​នយោបាយ សម្រាប់​អាណត្តិ​ទី​៥​នេះ​កើតឡើង​ដូច​កាលពី​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៣​នោះឡើយ​។ ជាមួយគ្នានេះ សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់ ជាពិសេស​អ្នក​នៅតាម​ដង​ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ដែល​ងាយ​រងគ្រោះ​មុច​គេ​នោះ​។​​សម្ដេចនាយក​រដ្ឋមន្ដ្រី បាន​មាន ប្រសាសន៍ថា ក្នុង​រយៈពេល ៦០​ថ្ងៃ ក្រោយ​ការបោះ​ឆ្នោត ព្រះមហាក្សត្រ​នឹង​កោះប្រជុំ សភា ហើយ​បើសិនជា​សមាជិកសភារ​បស់​គណបក្ស​នយោបាយ​ណា មិន​ចូលរួម​ប្រជុំ​នោះ មានន័យថា ជាការ​ប្រឆាំងនឹង​ព្រះ មហាក្សត្រ​។ សម្ដេច​តេ​ជោ បានបញ្ជាក់ ទៅកាន់​អ្នកនាំពាក្យ​គណបក្សប្រឆាំង ដែល​ត្រូវបាន​កាសែត ខេ​ម​បូ​ឌា​ដេលី ចុះផ្សាយ​ពី ការដកហូត អាសនៈ​សភា​របស់​ពួកគេ​ដោយ​ត្រង់ចំណុច​នេះ សម្ដេច​តេ​ជោ​បាន ពន្យល់​ត្រឡប់​ទៅវិញ​ថា បើសិនជា​សមាជិកសភា​គណបក្សប្រឆាំង មិនបាន​ចូលរួម​ប្រជុំ នោះ មានន័យថា ជាការ​បោះបង់ចោល​អាស​នៈ​ដូច្នេះ​គណៈកម្មា​ធិការ​​ជាតិ​រៀបចំ ការបោះឆ្នោត នឹង​ទុក​អាសនៈ​នេះ​ទៅ​ចែក​ឱ្យ​គណបក្សនយោបាយ​ដទៃ ដែលមាន​អាសនៈ នៅក្នុង​សភា ។​

​សម្ដេច​តេ​ជោ​បាន​បន្ដថា ក្នុងនាម​គណ បក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះឆ្នោត​ដោយ​សំឡេង​ច្រើន​លើសលុប គឺអាច​បើកប្រជុំ សភា​បាន ហើយ​ការអនុម័ត​ច្បាប់​ផ្សេងៗ​ក៏ដូចជា​ការបង្កើតរ​ដ្ឋា​ភិ​បាល អាចធ្វើ​ឡើង ទៅបាន ត្រឹម​សំឡេង ៥០​បូក​១ ពោល​ស្មើនឹង ៦៣​សំឡេង លើកលែងតែ​ការធ្វើ វិសោធនកម្ម​ច្បាប់ ច្បាប់​អង្គការ​និង​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ដ្រ​ណា​ម្នាក់ តម្រូវឱ្យមាន​សំឡេង ២​ភាគ​៣ ស្មើនឹង ៨៣​សំឡេង ។​​ជាមួយគ្នានេះ សម្ដេច​តេ​ជោ ហ៊ុន សែន នៅតែ​លើកឡើងថា ការដោះស្រាយ​បញ្ហា​គឺ​មានតែ​ការចរចា​គ្នា រវាង​គណបក្ស​ដែល មាន​អាសនៈ​នៅក្នុង​រដ្ឋសភា តាមរយៈ​ការ​បែងចែក​គណៈកម្មកា​រ នៅក្នុង​សភា តើ នរណា​ត្រូវធ្វើ​ប្រធាន នរណា​ត្រូវធ្វើ​អនុប្រធាន គឺអាច​និយាយ​ជាមួយគ្នា​បាន​ទៀត ដើម្បី​បង្កើត​ក្បាលម៉ាស៊ីន​រដ្ឋសភា។

​ក្រៅពី​ថ្លែង​សារ​នយោបាយ​នេះ​សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស អ្នក​ដែល​រស់​នៅតាម ដង​ទន្លេ​ង​មេគង្គ ទន្លេបាសាក់ ទន្លេសាប​ត្រូវ​ប្រុង ប្រយ័ត្ន ចំពោះ​ទឹកជំនន់ នា​ឆ្នាំនេះ។

​សម្តេច​តេ​ជោ សែន បាន​មាន ប្រសាសន៍ថា សម្រាប់ ខេត្តស្ទឹងត្រែង​នា​ព្រឹក​ថ្ងៃនេះ មាន​កម្ពស់​ទឹក​៩,២​ម៉ែត្រ នៅ​ថ្ងៃទី​៣ ខែសីហា​មាន​កម្ពស់​៩,៤៧​ម៉ែត្រ នៅ​ថ្ងៃទី​៤ ខែសីហា មាន កម្ពស់​៩.៧០​ម៉ែត្រ និង​នៅ​ថ្ងៃទី​៥​ខែសីហា នឹងមាន​កម្ពស់​៩,៩៥​ម៉ែត្រ ខណៈ​នៅ​ខេត្តស្ទឹងត្រែង កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន នៅ​កម្ពស់​ទឹក ១០,៧០ ម៉ែត្រ​។​
​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា អ្នករស់នៅ​តាម ដង​ទន្លេ ខេត្តស្ទឹងត្រែង​តាម​ដង​ទន្លេមេគង្គ តាម​ដង​ទន្លេបាសាក់ និង​ដង​ទន្លេសាប ត្រូវ​ប្រុ​យ័​ត្ន​ចំពោះ​បញ្ហា​នេះ ហើយ​អាជ្ញាធរ​មូល​ដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋឲ្យ​បាន​ទាន់ ពេលវេលា​៕
​ដោយ​៖ នាយ​ដន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya