ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » សម្តេច​តេ​ជោ​ សែនបាតុកម្ម​ប្រឆាំង​បាតុកម្ម​លទ្ធផល​ចុងក្រោយ​មាន​អ្វី​កើតឡើង​

សម្តេច​តេ​ជោ​ សែនបាតុកម្ម​ប្រឆាំង​បាតុកម្ម​លទ្ធផល​ចុងក្រោយ​មាន​អ្វី​កើតឡើង​

*​សម្តេច​ហ៊ុនសែន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​រក្សា​សាមគ្គីភាព​គ្នា​ឡើងវិញ​
​កណ្ដាល៖​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា​ការដែល​ធ្វើបាតុកម្ម​ប្រឆាំង លទ្ធផល​បោះឆ្នោត របស់​អ្នកគាំទ្រ​គណបក្សប្រឆាំង នោះ​អ្នក​ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស ប្រជា​ជន​ដែល​គាំទ្រ​លទ្ធផល​បោះឆ្នោត​ក៏មាន​សិទ្ធិ​ធ្វើបាតុកម្ម​ដែរ ដូច្នេះ​បាតុកម្ម​ប្រឆាំង​បាតុកម្ម ពេល​ចុងក្រោយ​ទៅនឹង មានរឿង​អ្វី​កើតឡើង ដូច្នេះ​សម្ដេចនាយក​រដ្ឋមន្ដ្រី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជីវករ សិស្សសាលា ក៏ដូចជា​កម្មករ​រោងចក្រ ដែល​ចង់​ចូល​រួម​ធ្វើបាតុកម្ម​ប្រឆាំង លទ្ធផល​បោះឆ្នោត​នោះ​ត្រូវ​គិតពី​ឆ្នាំងបាយ របស់ខ្លួន​ថា នឹងមាន​អ្វី​កើតឡើង​នៅពេល​ចុងក្រោយ ។ សម្តេច​តេ​ជោ​បាន​ថ្លែង​បែបនេះ​នៅក្នុងពេល ចុះទៅ​ជួយ​​ស្ទូងស្រូវ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២​សីហា​ឆ្នាំ​២០១៣​។​សម្ដេចនាយក​រដ្ឋមន្ដ្រី បាន​បញ្ជាក់ថា​នៅពេលដែល មាន​បាតុកម្ម ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត នោះ​អាច​នឹងមាន​អ្នក​បន្លំ​ចូល​លួច​ទ្រព្យសម្បត្ដិ និង​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​រហូត​ធ្វើឱ្យ​តាម​ហាង និង​តូប​លក់ដូរ​បិទទ្វារ ដូច្នេះ ប្រជាពលរដ្ឋ​ទាំងអស់ ដែលថា​នឹងចូលរួម​ធ្វើបាតុ​កម្ម​នោះ ត្រូវ​គិត​ចំពោះ​បញ្ហា​ទាំងនេះ។

​សម្ដេច​តេ​ជោ ក៏​សូម​អំពាវនាវ​ឱ្យមាន ការ​សាមគ្គី​គ្នា ហើយ​អ្នក​ដែល​បង្ករឿង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់ ដោយ សម្ដេច​បានលើកឡើង​ទៀតថា ក្មេង​ដែល​ជិត​ប្រឡង ហើយ​​តើ​ត្រូវ​នាំ​គេ​ទៅ​ចូលរួម បាតុកម្ម ឱ្យ​ខាន​ប្រឡង ហើយ​កម្មករ​រោង ចក្រ​ដែល​កំពុង​ចូលធ្វើការ​នាំឱ្យ​ពួកគេ​អត់ មានការ​ងារ​ធ្វើ​ឬមួយ​យ៉ាងណា ។ អ្នក​ដែលមាន​សិទ្ធិ​ធ្វើបាតុ​កម្ម​ប្រឆាំង​លទ្ធផល​បោះ ឆ្នោត​នោះ​ម្ខាង​ទៀត​ក៏មាន​សិទ្ធិ​ធ្វើបាតុកម្ម ទទួលស្គាល់​លទ្ធ​ផល​បោះឆ្នោត​ផងដែរ។

​ចំពោះ​ការធ្វើ​បាតុកម្ម ដែល​គ្មាន​ច្បាប់ទម្លាប់ នឹងធ្វើ​ឱ្យមាន​បញ្ហា​កើតឡើង​សម្ដេច​បាន​រំលឹក​ពី​ការ​ដង្ហែ​គណបក្ស​នាពេល ឃោសនា​រក​សំឡេងឆ្នោត​នោះ​មាន​អ្នក​បន្លំ​ពាក់មួក និង​ស្លាក​គណបក្ស​មួយ​ទៅ​ប្លន់ ប្រជាពលរដ្ឋ​ដែល​សមត្ថកិច្ច​ចាប់បាន ប៉ុន្ដែ​សម្ដេច​មិន​បាន​ចាត់ទុកថា បុគ្គល​ទាំងនោះ​ជា​សមាជិក​របស់​គណបក្ស​នោះឡើយ​។ តែ​ទោះជា​យ៉ាង​ណា​សម្តេច ហ៊ុន សែន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស​ឲ្យ​ផ្អាក​និយាយ​ពី​គណបក្ស​ណា​ឈ្នះ គណបក្ស​ណា​ចាញ់ហើយ​ឲ្យ​សាមគ្គី​គ្នា​ឡើងវិញ តាម​ភូមិ​ឃុំ កុំ​ឲ្យ​មានការ​បែកបាក់​ជាតិ​។​

​សម្តេច ហ៊ុន សែន បាន​បន្តថា​ផ្តើម​មុនគេ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​ដែល​ជា​គណបក្ស​ឈ្នះឆ្នោត ត្រូវធ្វើ​មុនគេ​ដោយ​ត្រូវ​និយាយ​ទៅកាន់​សមាជិក​ផ្សេង ដើម្បី​ផ្សះ​ផ្សា នៅ​ទូទាំងប្រទេស​ត្រូវ ត្រូវរ៉ូវ​គ្នា​ឡើងវិញ ក្រោយពី​ការបោះឆ្នោត និង​ការឃោសនា​កន្លងមក​។

​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា បើ​ស្រឡាញ់​ខ្ញុំ បើ​ស្រឡាញ់​សន្តិភាព  ហើយ​ចង់បាន​ប្រទេស​មាន​សន្តិភាព សន្តិសុខ ហើយ​រោងចក្រ​នៅតែ​ដំណើរការ​គឺ​មានតែ​វិធី​នេះ​ទេ គឺ​ប្រជាជន​ត្រូវតែ​ចេះ​យោគយល់​គ្នា ត្រូវរ៉ូវ​គ្នា​និង​សាមគ្គី​គ្នា​ឡើងវិញ ដើម្បី​ភាពសុខសាន្ត​របស់​ប្រទេស​៕​ដោយ​៖ ហង្ស​ទេព​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya