ភ្នំពេញ៖ ប្រទេសកម្ពុជា ជាប្រទេសកំពុងអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍ផលិតផល សេដ្ឋកិច្ចទីផ្សារសេរីនៃការប្រកួតប្រជែង ដោយសមធម៌ និងយុត្តិធម៌។ ជាពិសេសនោះ ក្រសួង ពាណិជ្ជកម្មជាស្ថាប័នមួយដែលគាំពារពាណិជ្ជកម្ម សហគ្រិន ឬផលិតករ គឺក្រសួងតែងតែយកចិត្ត ទុកដាក់គាំទ្រ និងសម្របសម្រួលរាល់សកម្មភាពពាណិជ្ជកម្មរបស់បណ្តាក្រុមហ៊ុនជាតិ-អន្តរជាតិ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជាដោយពុំមានការបែងចែក ឬរើសអើងដៃគូវិនិយោគបណ្តាក់ទុន ណាមួយ ឡើយ។
ដោយឡែកថ្ងៃទី ២ សីហា ២០១៣ នេះ នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានសហការរៀបចំបទបង្ហាញមួយស្តីពី «ការអភិវឌ្ឍផលិតផលកកម្ពុជាសំរាប់ នាំចេញទៅ កាន់ទីផ្សារជប៉ុន» ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍផលិតផល ដើម្បីជំរុញឱ្យចលនា វិស័យនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន ក៏ដូចជាទៅកាន់ទីផ្សារសកលលោកបានយល់ដឹងពីផលិតផលនៃ សិប្បកររបស់កម្ពុជាឱ្យបន្តខិតខំពង្រីកអាជីវកម្មផលិតផលកែច្នៃរបស់ខ្លួនបានសមស្របទៅតាមស្តង់ដារទីផ្សាររបស់ប្រទេសជប៉ុន។
តំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន លោកស្រី Kazukor Haruyamaបានពន្យល់ពីមជ្ឈមណ្ឌល អាស៊ាន-ជប៉ុនថា មជ្ឈមណ្ឌលនេះគឺជាអង្គការអន្ដរជាតិដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១ នៅក្នុងទីក្រុងតូក្យូ។ចាប់តាំងពីពេលនោះ មកពិព័រណ៍ពាណិជ្ជកម្មប្រកបទៅដោយទីផ្សារសេរីយុត្តិធម៌ជាស្នូលនៃគម្រោងការធ្វើពាណិជ្ជកម្មនៅលើមូលដ្ឋានក្នុងតំបន់។
លោកស្រីបន្តថា ចាប់តាំងពីចុងឆ្នាំ ១៩៩០មកអាស៊ានបានពង្រីកជាសមាជិកហើយ បន្ទាប់មក សមាហរណកម្មអាស៊ានត្រូវបានធ្វើឱ្យខុសៗគ្នាៗ។ជាលទ្ធផលមជ្ឈមណ្ឌលបានរកឃើញថាវាមានការលំបាកក្នុងការជ្រើសផលិតផលបង្រួបបង្រួមពួកគេក្នុងចំណោម១០រដ្ឋជាសមាជិក។ ពីមួយឆ្នាំនៃឆ្នាំ ២០១៣យើងនឹងមានវិធីសាស្ត្រ
ក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការផលិតផលជាក់លាក់ឬចំណាប់ អារម្មណ៍នៃការវិនិយោគច្រើន។ នៅក្នុងករណីនៃប្រទេសកម្ពុជាមជ្ឈមណ្ឌលនឹងរៀបចំតាំង បង្ហាញនៅកម្ពុជាពីថ្ងៃទី ២៨ខែតុលាដល់ខែវិច្ឆិកា ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ពាណិជ្ជកម្ម។ ជាមួយគ្នានេះ អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មរបស់កម្ពុជា គឺលោក ឈាវ ផា បានមាន មតិយោបល់ថា ពាណិជ្ជករ សហគ្រិន ឬផលិតករ គួរតែចាប់អារម្មណ៍ឱ្យបានខ្លាំងក្លានូវការរចនាម៉ូដ ផលិតផល ការកែច្នៃប្រឌិតថ្មីៗ
និងបង្កើនផលិតភាពឱ្យបានធំដុំ សំរាប់ផ្គត់ផ្គង់លើទីផ្សារពិភពលោក ហើយជាពិសេសទីផ្សារប្រទេសជប៉ុន ដើម្បីជួយរាជរដ្ឋាភិបាល និងសេដ្ឋកិច្ចជាតិក្នុងការកាត់បន្ថយលំហូរ រូបិយប័ណ្ណជាតិទៅបរទេសលើសលុប និងជួយដល់ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុង ការកាត់បន្ថយភាពក្រីក្រ និងបង្កើនការងារប្រាក់ចំណូលជូនប្រជាពលរដ្ឋ
លោកបន្តថា ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ និងជំរុញពាណិជ្ជកម្មក្រសួងបានអនុវត្តនូវទិស ស្លោកបីជាចំបងគឺ ទី១ យកវិស័យឯកជនជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច ទី២ កាត់បន្ថយបែបបទ រដ្ឋបាលជាអតិបរិមា និងទី៣ ធ្វើវិមជ្ឍកាការងារតាមរយៈកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល នៃសេដ្ឋកិច្ចជាតិ បានងើបឡើងវិញពីវិបត្តិ
សេដ្ឋកិច្ចសកលយ៉ាងឆាប់រហ័យ ហើយនឹងកំពុងបង្ហាញនូវភាព មាំមួនឆ្ពោះទៅរកគោលដៅកំណើនប្រចាំឆ្នាំ។ជាក់ស្តែង លទ្ធផលនៃកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំមានការរងើបយ៉ាងរហ័សរបស់កម្ពុជា ដោយផ្តោតលើវិស័យកសិកម្មមានចំនួន ៣,២% វិស័យឧស្សាហ៍កម្មមាន ១៣.៣% និងវិស័យសេវាកម្មមានចំនួន ៥%។ កំណើន
វិស័យកសិកម្មភាគច្រើនបានមកពីការកើនឡើងដំណាំស្រូវ កៅស៊ូ និងបណ្តាដំណាំផ្សេងៗទៀតដែលកំពុងតែមានសក្តានុពលនៅលើទីផ្សារដូចជា ពោត សណ្តែក ល្ង ដំឡូងមី ជាដើម។ វិស័យឧស្សាហកម្មភាគច្រើនបានមកពីផ្នែកវាយនភណ្ឌ សិប្បកម្មផលិតកែច្នៃ សំណង់ និងអគ្គិសនី។ រីឯកំណើនផ្នែកសេវាកម្មទេសចរណ៍រួមមាន៖ ហរិញ្ញវត្ថុ និងធនាគារ អចលនវត្ថុ ពាណិជ្ជកម្ម ព្រមទាំងវិស័យដឹកជញ្ជូន និងទូរគមនាគមន៍៕
ដោយៈ សេរីមករា