ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » លោក​ប៉ា សុជាតិ​វង្ស ៖ មន្ដ្រីរដ្ឋបាល​​សាធារណៈ​​ត្រូវ​ពង្រឹង​​និង​​បន្ត​​និរន្តរភាព​ការងារ​ឱ្យបាន​ល្អ

លោក​ប៉ា សុជាតិ​វង្ស ៖ មន្ដ្រីរដ្ឋបាល​​សាធារណៈ​​ត្រូវ​ពង្រឹង​​និង​​បន្ត​​និរន្តរភាព​ការងារ​ឱ្យបាន​ល្អ

​ភ្នំពេញ​៖ លោក ប៉ា សុជាតិ​វង្ស  អភិបាល​រាជធានី​ភ្នំពេញ  បាន​ជួប​សំណេះសំណាល ជា មួយ​មន្ត្រីរាជការ​ប្រមាណ​២៥០ នាក់ នៅ​ខណ្ឌដូនពេញ   និង​មន្ដ្រីក្រោមឱវាទ​សង្កាត់​ទាំង ១១ នា​រសៀល ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៣ នេះ នៅ​សាលាខណ្ឌ​ដូនពេញ ដោយ​ផ្ដល់​ឱ វាទ​ឱ្យ​មន្ដ្រី ថ្នាក់​ខណ្ឌ  សង្កាត់​ចាប់ពីពេលនេះ ត្រូវ​បង្កើន​សមត្ថភាព​គ្រប់ កម្លាំង​សមត្ថកិច្ច ត្រូវ​បន្ត​ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ហើយ​អាជ្ញាធរ ត្រូវ​បន្ត​និរន្តរភាព​ការ ងារ​ឱ្យ​បានល្អ​និង​ធ្វើអំពើ​ល្អ​ឱ្យបាន​ច្រើន  ។​
លោក ប៉ា សុជាតិ​វង្ស បាន​ផ្តាំផ្ញើ​ថា កិច្ចការងារ​ដែល​នឹងត្រូវ​ធ្វើ​បន្ត​ក្រោយ ពី​ការបោះ ឆ្នោត​នេះ កម្លាំង​សមត្ថកិច្ច ចម្រុះ ត្រូវតែ​បន្តការងារ​របស់ខ្លួន ជាពិសេស ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម  ដើម្បី​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​នៅ​មូលដ្ឋាន​បានល្អ​ប្រសើរ ។ ជា មួយ​គ្នា​នោះដែរ​លោក ក៏បាន​ផ្ញើ​សារ​ទៅកាន់​មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់ ត្រូវតែ​បន្ត​និរន្តរភាព ការងាររដ្ឋបាល ជាពិសេស​ពាក់ព័ន្ធ នឹង​លិខិតស្នាម ធ្វើយ៉ាងណា​ផ្តល់​លទ្ធភាព ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ។ ម្យ៉ាងវិញទៀត​ចំពោះ​កិច្ចការងារ​អត្រានុ កូលដ្ឋាន​ត្រូវ​បន្តធ្វើ​ជាធម្មតា ។
​លោក​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើការ​អំពាវនាវ​ដល់​មន្ត្រីរាជការ ក្នុង​សាលាខណ្ឌ​ដូនពេញ  និង​មន្ដ្រី សង្កាត់​ក្រោម​ឱវាទ​ទាំងអស់ ពិសេស​មន្ដ្រី​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ  ចាប់ពីពេលនេះ តទៅ ត្រូវធ្វើ​ការផ្លាស់ប្តូរ​ឥរិយាបថ របស់ខ្លួន ធ្វើយ៉ាងណា​ឲ្យ​ប្រជា ពលរដ្ឋ ទទួលយកបាន ហើយក៏​ត្រូវតែ​នាំគ្នា​ខិតខំ​ធ្វើអំពើ​ល្អ​ដើម្បី លាងជម្រះ​ចេញ
​នូវ​ការខ្វះខាត របស់ខ្លួន​កន្លងមក ព្រោះ​យើង​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​តាមរយៈ ទង្វើ​ឆ្គាំឆ្គង​មួយផ្នែកធំ ពី​មន្ដ្រី​នៅ​ថ្នាក់ រាជធានី នៅ​ថ្នាក់​ខណ្ឌ និង​សង្កាត់ ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ នៅ​មូល​ដ្នា​ន ដែល​លោក​បាន​បញ្ចេញមតិ​តាមរយៈ​ការបោះឆ្នោត​នេះ​តែម្ដង  ៕

ដោយ​៖ វិជ្ជា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya