ភ្នំពេញ ៖ រថយន្តតាកូម៉ា ១គ្រឿង ត្រូវរងការខូចខាតផ្នែកខាងមុខទាំងស្រុង ខណៈបុរសវ័យចំណាស់ម្នាក់ បានបើកបរក្នុងល្បឿនលឿនរេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវ នៅចំណុចមុខទីស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែ លើ តាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១ និង ១១ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែសីហាឆ្នាំ ២០១៣ ។
នគរបាលចរាចរណ៍ខណ្ឌមានជ័យដែលចុះទៅវាស់វែងដល់កន្លែងកើតហេតុបានឲ្យដឹងថា បុរសដែល បើកបររថយន្តបង្កហេតុខាងលើមានឈ្មោះ បាន ជា ភេទប្រុស អាយុ ៣៣ ឆ្នាំស្នាក់នៅភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យហើយអ្នកបើកបរនេះមិនមានរងរបួសទេ ។ ប្រភពដដែលបន្តថា មុនពេលកើតហេតុបុរសឈ្មោះ បាន ជា បានបើករថយន្ត ១គ្រឿងម៉ាកតាកូម៉ា ១បាំងកន្លះ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2T-8349 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ ២ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើករថយន្តយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ ទំនងជា បុរសខាងលើស្រវាំងភ្នែក ដោយសារចាំងភ្លើងម៉ូតូ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង តែម្តង បណ្តាលឲ្យក្បាលរថយន្តផ្នែកខាងមុខត្រូវខូចខាតទាំងស្រុង ចំណែករបាំងថ្មចំនួន ១កង់ត្រូវរងនូវការខូច ខាតផងដែរ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ច ជំនាញបានចុះមកអន្តរាគមន៍ធ្វើការវាស់វែងស្ទូចយកឡានទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ៕
ដោយ៖ ទុយ បញ្ញា