ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ, សុខភាព និង​សម្រស់ » ទទួលទាន​ស៊ុត​ស្ងោរ​ជួយ​បង្ការ​ជំងឺមហារីក

ទទួលទាន​ស៊ុត​ស្ងោរ​ជួយ​បង្ការ​ជំងឺមហារីក

​ក្រុម​អ្ន​ស្រោ​វ​ជ្រាវ​បាន​ឲ្យ​ដឹងថា ទទួលទាន​ស៊ុត​ស្ងោរ​រាល់ថ្ងៃ អាចជួយ​បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក ។ ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​នេះ គឺ​អាស្រ័យ​ដោយ​សារជាតិ​ប្រឆាំង​អុកស៊ីត កម្ម​ដ៏​ច្រើន ដូចជា tryptophan និង tyrosine​មាននៅ​ក្នុង​ស៊ុត ។

 
​សារជាតិ ទាំងនេះ​ល្អ​បំផុត​សម្រាប់​ការទប់ស្កាត់ ជំងឺ​សរសៃឈាម​បេះដូង និង​មហារីក​។
​ដើម្បី​ពង្រឹង​ការសន្និដ្ឋាន​ខាងលើ ពួក​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Alberta បាន ដំណើរការ​វិភាគ និង ចង្អុល​បង្ហាញថា ក្នុង​ផ្នែក​ក្រហម​របស់ ស៊ុត​ពុំទាន់​កែច្នៃ​មាន​បរិមាណ​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ជាច្រើន ប្រៀប នឹង​ផ្លែ​ប៉ោម​មួយ​ផ្លែ ។ ប៉ុន្ដែ​ប្រសិទ្ធភាព បង្ការ​មហារីក​នឹងត្រូវ​ថយចុះ ប្រសិន​វា ត្រូវបាន​កែច្នៃ​នៅ​សីតុណ្ហភាព​ខ្ពស់ ។ ពិសេស​គឺ​ពេល​ដុត​ក្នុង​ម៉ា​យ​ក្រូ​វ៉េវ ។​

 
​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ក៏​ឱ្យដឹងថា ចង់​ទទួលបាន​ប្រសិទ្ធភាព​ប្រឆាំង​មហារីក របស់​ស៊ុត គឺ​ត្រូវ​ទទួលទាន​ទាំង​ផ្នែក ក្រហម និង​ផ្នែក​ស ។ ផ្នែក​ក្រហម​នៃ​ស៊ុត ត្រូវបាន​សំយោគ​ពី​អាហារ​ដូចជា ៖ ពោត ស្រូវ ។ ពេល​សត្វ​ស៊ី​វីតាមីន និង សារជាតិ​រ៉ែ​ច្រើន នោះ​បរិមាណ​ជីវជាតិ មាន​ក្នុង​វា​កាន់តែ​ត្រូវបាន​លើកកម្ពស់​។​

 
​ការរកឃើញ​អាស៊ីត ២​ប្រភេទ ក្នុង​ផ្នែក​ក្រហម​នៃ​ស៊ុត​នូវ​ផ្ដល់​ក្ដីសង្ឃឹម ថ្មី​ក្នុង​កិច្ចប្រឹងប្រែង​ទប់ស្កាត់​មហារីក ។ ក្រៅពីនេះ ស៊ុត​ក៏​ផ្ទុក Carotenoids (​សារជាតិ​កំណត់​ពណ៌​លឿង​របស់​ផ្នែក ក្រហម​) ក៏មាន​ប្រសិទ្ធភាព​ប្រឆាំង​ទប់ ទល់​ភ្នាក់ងារ​អុកស៊ីតកម្ម​ពី​ខាងក្រៅ ។​

 
​រហូតមកទល់​សព្វថ្ងៃ ស៊ុត​ឆៅ ជា​ប្រភេទ​អាហារ​ធម្មជាតិ​មួយ មាន​ផ្ទុក សារជាតិ​អុកស៊ីតកម្ម​ខ្លាំង និង​សារជាតិ ជីវជាតិ​ផ្សេងៗ​ជាច្រើន ដែល​ពួក​អ្នក វិទ្យាសាស្ដ្រ​ពុំទាន់​យល់បាន​ល្អិតល្អន់ ។ ក្រៅពី​សង្ឃឹម​ជួយ​ទប់ស្កាត់​មហារីក ការទទួល​ទាន​ស៊ុត ក៏​ជួយ​ស្រូបយក ច្រើន​សារជាតិ​ជីវជាតិ​ល្អៗ សម្រាប់ សរីរាង្គ​។ តាម​ការស្រាវជ្រាវ​ស៊ុត​ស្ងោរ មួយ​គ្រាប់​ផ្ទុក​៦,២៩​ក្រាម ប្រូតេអ៊ីន និង ៧៨​កាឡូរី​៕

 

2(206)

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya