ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » រថយន្ត ៣ គ្រឿងបុកបន្តកន្ទុយ​គ្នា​រងការ​ខូចខាត​ទាំងសងខាង

រថយន្ត ៣ គ្រឿងបុកបន្តកន្ទុយ​គ្នា​រងការ​ខូចខាត​ទាំងសងខាង

ភ្នំពេញ ៖ រថយន្ត ៣ គ្រឿងត្រូវរងកាខូចខាត ក្នុងខណៈរថយន្ត ១គ្រឿងម៉ាក ហ្វ័ររ៉េន ន័របើកលឿនជ្រុលបុកគូទ រថយន្តកាមរីបាឡែន​ ហើយ​បន្តជ្រុល​បុកគូទរថយន្តឡង់រ៉ូវែ ១​គ្រឿងទៀត ។ គ្រោះថ្នាក់នេះបានឡើងកាលពី វេលាម៉ោង ១៨ និង ៥០ នាទីថ្ងៃទី ០១ ខែសីហា ឆ្នាំ​២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងជិត ស្តុបបឹងត្របែក​ សង្កាត់ បឹងត្របែក ខណ្ឌចំការមន។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេ សង្កេតឃើញ រថយន្ត ១ គ្រឿង ម៉ាកហ្វ័ររ៉េនន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-3667  បើកបរដោយបុរសម្នាក់ តាម​បណ្តោយ​ផ្លូវម៉ៅសេទុង ក្នុងទិសដៅ ពីលិច ទៅកើត រេចុះរេឡើង ពេញផ្លូវ ហើយពេលបើកមកដល់ចំណុច ស្តុបបឹងត្របែកក៏ ជ្រុលល្បឿនទៅបុកគូទ រថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-5254 យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាត និងក្បាលរថយន្ត កាមរីបាឡែន បានជ្រុលទៅបុកគូទរថយន្តឡង់រ៉ូវែ ១​គ្រឿងទៀតដែលកំពុងបើកស្របទិសគ្នា ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះបណ្តាលឲ្យរថយន្តទាំង ៣ គ្រឿង ត្រូវរងការខូច ខាតស្ទើរទាំងស្រុង ហើយសមត្ថកិច្ចក៏បានបញ្ជាក់ថា ហេតុការណ៍នេះបង្កឡើង ដោយរថយន្តហ្វ័ររ៉េនន័រ បើកលឿនពេក ទើបជ្រុល ទៅបុកចំគូទរថយន្ត ២ គ្រឿងជា បន្តបន្ទាប់ទៀត បណ្តាលឲ្យកៀបជាប់គ្នាទៅមុខលែងរួចបែបនេះ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍សម្របសម្រួលរវាងភាគីទាំង ៣ ដើម្បីបញ្ចប់រឿង ដោយតម្រូវឲ្យភាគីរថយន្តហ្វ័ររ៉េនន័រសងថ្លៃខូចខាតជូនភាគី រថយន្តកាមរីបាឡែន និងរថយន្តឡង់រ៉ូវែ៕

ដោយ៖ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya