ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » និស្សិត​​កម្ពុជា​​ជិត​៦០០​​នាក់​បាន​​ទៅ​​បន្ត​ការ​សិក្សា​​នៅ​​ប្រទេស​ចិន​ ​

និស្សិត​​កម្ពុជា​​ជិត​៦០០​​នាក់​បាន​​ទៅ​​បន្ត​ការ​សិក្សា​​នៅ​​ប្រទេស​ចិន​ ​

ភ្នំពេញ​៖ ដោយ​ឈរលើ​ទំនាក់ទំនង មិត្តភាព សាមគ្គី​ភាព​​និង កិច្ចសហប្រតិបត្តិការ​ដ៏​យូ​លុង​រវាង​ប្រជាជន​និង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ដែល​មិនអាច​កាត់ផ្តាច់​បាន​អស់​រយៈពេល​ជាង​កន្លះ​សតវត្ស​មកនេះ ។ ពិសេស​ចាប់តាំងពី​ឆ្នាំ​១៩៩០​រហូតដល់​បច្ចុប្បន្នរ​ដ្ឋា​ភិ​បាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្តោត​ការយកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា​លើ​ការកសាង​ប្រទេស និង​អភិវឌ្ឍន៍​ធនធានមនុស្ស ។ ជាក់ស្តែង​បាន​ផ្តល់នូវ​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត ដល់​និស្សិត​កម្ពុជា​ប្រមាណ​ជា​៥៦៧​នាក់ បានទទួល​ការបណ្តុះបណ្តាល​នៅ​ទីនោះ​លើ​គ្រប់​ជំនាញ និង​ភាសារ ។
​នៅក្នុង​ពិធី​ប្រគល់​លិខិតបញ្ជាក់​ទទួលស្គាល់​បេក្ខជន​ជាប់​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្ត​ទី​០១ សីហា ២០១៣​នេះ លោក ស្រី ពូ ជៀន​គួ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា  ដោយសារ​ប្រទេស​យើង​ទាំងពីរ​មាន​មិត្តភាព ប្រពៃណី​យូ​លុង និង​ជា​អ្នកជិតខាង​ដែលមាន​ទំនាក់ទំនង​ជិតស្និត និង​កាន់តែ​រឹងមាំ​។ ហើយ​ទំនាក់ទំនង​មិត្តភាព
​ប្រទេស​ទាំង​ពីរបាន​នឹង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ល្អប្រសើរ​ជាងគេ​ទ្វេភាគី បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ភាព ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច វប្បធម៌ ដោយ​ទទួលបាន​លទ្ធផល​និង​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​គួរ​ឲ្យ​កត់សម្គាល់ ។​
​លោកស្រី​បាន​បន្តថា វិស័យ​អប់រំ​គឺជា​ចំណែក​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​នេះ ហើយ​ភាគី​ចិន​បាន យក​ចិ្ត​ទុកដាក់​ខ្លាំងណាស់​សហការ​ចំពោះ​វិស័យ​អប់រំ ដោយ​គាំទ្រ​និង​ផ្តល់​ការបណ្តុះបណ្តាល ធនធានមនុស្ស​ដល់​ប្រទេស​កម្ពុជា បន្ទាប់ពី​ប្រទេស​នេះ​បាន​ឈាន ចូល​ដំណាក់កាល​សន្តិភាព និង​អភិវឌ្ឍន៍​នៅ​ទស្សវត្ស​ទី​៩០ សតវត្ស​ទី​២០​រៀងមក​។​
​លោកស្រី​បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ រដ្ឋាភិបាល​ចិន​បានផ្តល់​អាហារូបករណ៍​ចំនួន​រាប់សិប​នាក់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ។ ដោយឡែក​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​ចំនួន​និស្សិត​កម្ពុជា​ដែល​រៀន​នៅ​ប្រទេស​ចិន​ទទួល​ឧបត្ថម្ភ​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​ចិន​បាន​កើន​ដល់​១៧០​។ លោកស្រី​រំពឹងថា នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ​ចំនួន​និស្សិត​កម្ពុជា​នឹង​កើន​ដល់​ទៅ​២០០​នាក់​ក្នុង​១​ឆ្នាំ លោកស្រី​បាន​មើលឃើញថា​និស្សិត​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ចិន ពេល​ត្រឡប់មក​កម្ពុជា​វិញ​បាន​ក្លាយជា​ធនធានមនុស្ស​ដ៏​មានតម្លៃ​ដែល​កម្ពុជា​កំពុងតែ​ត្រូវការ​ចាំបាច់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម ។​
​យ៉ាងណាក៏ដោយ​ក្នុងនាម​រដ្ឋាភិបាល​ចិន លោកស្រី​បាន​សម្តែង​នូវ​ការស្វាគមន៍​ដល់​យុវជន​កម្ពុជា​ដែលមាន​ឧ​ត្ត​ម​គតិ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​កាន់តែច្រើន​ឡើងទៅ​បន្ត​ការសិក្សា ក្រេបជញ្ជក់​យកចំណេះ​ដឹង​នៅ​ប្រទេស​ចិន ហើយ​ស្ថានទូត​ចិន​នឹង​បន្ត​ជួយ​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ដល់​អ្នក​គ្រប់គ្នា​។​​ថ្លែង​នៅក្នុង​ស្ថានទូត​ចិន នា​ព្រឹក​ម៉ិ​ញ​នេះ លោក អ៊ឹម ស​ទ្ធី រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា យុវជន​ជា​សេចក្តីសង្ឃឹម​របស់​ប្រទេសជាតិ និង​សង្គម ក៏​ជា​អនាគត​នៃ​បុព្វហេតុ​មិត្តភាព​កម្ពុជា​
-​ចិន ដើម្បី​បន្តវេន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ ពិសេស​និស្សិត​ដែល​បានទទួល​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​នាពេល​កន្លងមក​ក៏ដូចជា​ពេលនេះ​សុទ្ធតែជា​កម្លាំង​រស់​រវើក​នៃ​ប្រទេស​កម្ពុជា​នៅ​សម័យថ្មី​។ ដូច្នេះ​ត្រូវខិតខំ សិក្សា​រៀនសូត្រ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម ក្រេបជញ្ជក់​យកចំណេះ​ដឹង​ទាំង​នោះមក​បំរើ​ផលប្រយោជន៍​ប្រទេសជាតិ​យើង​វិញ​នាពេល​អនាគត​។
​លោក​រដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ថា អ្នក​ទាំងអស់គ្នា​នឹង​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ចំពោះ​សង្គម វប្បធម៌ នយោបាយ នៃ​ប្រទេស​ទាំងពី​កម្ពុជា​-​ចិន ហើយ​ធ្វើជា​ស្ពាន និង​មន្ត្រី​ទូត​ស៊ីវិល ដើម្បី​ជំរុញ​ទំ​ណ​កា់​ទំនង មិត្តភាព ប្រជាជន​និង​ប្រទេស​ទាំងពីរ ហើយ​ត្រឡប់មក​មាតុភូមិ​វិញ អ្នក​ទាំងអស់គ្នា​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​ស្រួចស្រាវ​ក្នុងការ​បំរើ​កិច្ច
​ការកសាង អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ចំណេះដឹង​រៀងៗ​ខ្លួន​។​​កញ្ញា បូរ រស្មី អាយុ ១៩​ឆ្នាំ ជា​និស្សិត​ជាប់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អេ​ឡិច​ត្រូវ​និក នៅ​ប្រទេស​ចិន​នេះ​បាន​និយាយថា នាង​មាន​សេចក្តី​រី​រាយ​ណាស់​ដែល​បាន​ប្រលង​ជាប់​អាហា រូបករណ៍​នេះ ។ នាង​យល់ថា​ជា​កិត្តិយស​ណាស់​សម្រាប់​គ្រួសារ​នាង និង​ប្រជាជន​កម្ពុជា​ដែល បាន​ទៅ​បំពេញ​ការសិក្សា​នៅ​ប្រទេស​ជឿនលឿន ហើយក៏​ជា​បំណងប្រាថ្នា​របស់​នាង​ដែល​ចូលចិត្ត​ប្រពៃណី និង​វប្បធម៌​ប្ទេ​ស​នេះ​ផងដែរ​។ កញ្ញា​បញ្ជាក់ថា ថ្វីត្បិតតែ​ខ្ញុំ​ចេះ
​ភាសារ​ចិន​តិច តួច​ក្តី តែ​ខ្ញុំ​នឹង​ខិតខំ​រៀនសូត្រ​ភាសារ​ចិន និង​ជំនាញ​ដែល​ខ្ញុំ​បាន ជ្រើសរើស​ឲ្យ​បានល្អ​បំផុត ដើម្បី​យកចំណេះ​ដឹង​ទាំង​នោះមក​បំរើ​ប្រទេសជាតិ​ខ្លួនឯង​តាមតែ​អាចធ្វើ​ទៅបាន​។​
​សូមបញ្ជាក់ថា និស្សិត​កម្ពុជា​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​ចិន​លើក​នេះ​មាន​៖​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៤០​នាក់ ក្នុង​មាន​និស្សិត​ស្រី​ចំនួន​៣​នាក់ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​២១​នាក់ មាន​ស្រី​៤​នាក់ សិក្សា​ក្នុង​រយៈពេល​៥​ឆ្នាំ​នៅ​ប្រទេស​ចិន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya