ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ឡាន​​កាមរី​ហាយ​ប្រ៊ិ​ត​​បើក​​បុក​ក្បាល​​រថយន្ត​​ឡិច​ស៊ី​ស​​៤៧០​គាប​ជាប់​គ្នា​ ​

ឡាន​​កាមរី​ហាយ​ប្រ៊ិ​ត​​បើក​​បុក​ក្បាល​​រថយន្ត​​ឡិច​ស៊ី​ស​​៤៧០​គាប​ជាប់​គ្នា​ ​

ភ្នំពេញ ៖ រថយន្ត ២ គ្រឿង​ត្រូវ​រង​នូវ​ការ​ខូចខាត ក្នុងខណៈដែល​បុរស​ម្នាក់​ស្រវឹងស្រា បើករថយន្ត​កាមរី​ហាយ ប្រ៊ិ​ត ១​គ្រឿង លឿន​ជ្រុល​បុក​ក្បាល​រថយន្ត​ឡិច​ស៊ី​ស ស៊េរី ៤៧០ ដែល​កំពុងបើក​ថយក្រោយ​ចូល​ផ្ទះ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង ២​គ្រឿង​គាប​ជាប់​គ្នា​ទៅមុខ​លែងរួច​។
​    ​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កើតឡើង​កាលពី​វេលា​ម៉ោង​២២ និង ៣០ នាទី​យប់​ថ្ងៃទី ០១ ខែសីហា​ឆ្នាំ ២០១៣ ស្ថិត​នៅមុខ​សណ្ឋាគារ​រី​ហ្គេ​ល ផ្លូវ​លេខ ១៨២ កែង​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី ៣ ខណ្ឌទួលគោក​។ រថយន្ត​ទាំង ២​គ្រឿង​ខាងលើនេះ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះមក​សម្របសម្រួល​ឲ្យ​ត្រូវរ៉ូវ​គ្នា​ដោយ​សុខ​ស្រួល ។
​    ​ចំពោះ​ករណី​ខាងលើនេះ​សន្តិសុខ​ដែល​យាម​សណ្ឋាគារ​នៅ​ជិត​កន្លែងកើតហេតុ​បាន​និយាយ​រៀបរាប់ ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​រូបគាត់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស ៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-9925 ឡើង​ចំណត ដោយ​ថយ​គូទ​ក្រោយ​ចំណុច​ផ្លូវ​លេខ 182 ចូល​សណ្ឋាគារ រី​ហ្គេ​ល​។
ពេលនោះ​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ហាយ​ប្រ៊ិ​ត ពណ៌​ខ្មៅ ភ្នំពេញ 2Q-8826 បើកបរ​ដោយ  បុរស​ម្នាក់​ក្នុង​សភាព​ស្រវឹង​ខ្លាំង​ក្នុង​ល្បឿន​ដ៏​លឿន​។ មើលទៅ​ទំនង រថយន្ត ឡិច​ស៊ី​ស​មើលមិនឃើញ​ក៏​ជ្រុល​បុក​ចំក្បាល​រថយន្ត​ឡិច​ស៊ី​ស​យ៉ាង​ពេញទំហឹង តែម្តង បណ្តាល​ឲ្យ​ក្បាល​រថយន្ត​ទាំង ២​គ្រឿង គាប​ជាប់​គ្នា ៕

ដោយ​៖ ទុយ បញ្ញា


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya