បុរសម្នាក់ត្រូវប៉ូលិសដេញឃាត់ខ្លួនគេញៀនថ្នាំយកចបជីកដេញវាយគ្នាពេញផ្លូវសាធារណៈ
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល ១បានកើតឡើង ក្នុងខណៈដែលបុរសម្នាក់ ញៀនថ្នាំ ខ្លាំងពេក ដើរស្រែក ឡូឡា ពេញមុខសណ្ឋាគារប៉ារីស ហើយពេលសមត្ថកិច្ចចុះ មកអប់រំស្រាប់តែទាញយកចបជីកដេញវាយសមត្ថកិច្ច និងប្រជាពលរដ្ឋ បន្ទាប់មករូប គេបានរត់ឡើងទៅលើសណ្ឋាគារ ក៏ត្រូវសមត្ថកិច្ចបញ្ជាកម្លាំងព័ទ្ធចាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៤ និង ០០ នាទីយប់ថ្ងៃទី ០១ ខែកក្កដាឆ្នាំ ២០១៣ ស្ថិតនៅចំណុចមុខសណ្ឋាគារប៉ារីស ផ្លូវលេខ ១៥២ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតមានហេតុ ការភ្ញាក់ផ្អើល ខាងលើនេះមានបុរសវ័យជាង ៣០ ឆ្នាំម្នាក់ មើលទៅទំនងជាមនុស្ស ញៀនថ្នាំខ្លាំងពេក បានដើរមកឈប់នៅមុខ សណ្ឋាគារប៉ារីស ដើរចុះដើរឡើង ហាក់បីដូចជាមានបំណងចង់ធ្វើអ្វីអ៊ីចឹង ប៉ុន្តែខណៈនោះ ក៏ត្រូវសន្តិសុខ សណ្ឋាគារបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនដើម្បីសួរនាំស្រាប់តែបុរសរូបនេះ ស្ទុះរត់ទៅយកចបជីក ដេញវាយសមត្ថកិច្ចនិងប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យពេញផ្លូវសាធារណៈ ហើយរូបគេក៏ រត់ឡើងទៅលើសណ្ឋាគារបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ភ្ញៀវក្នុងសណ្ឋាគាររត់ជាន់គ្នា ព្រោះតែខ្លាចបុរសញៀនថ្នាំខាងលើនេះ។ ដូច្នេះសមត្ថកិច្ចមូលដ្ឋានក៏បានសម្រេចដាក់កម្លាំងបន្ថែមឡោម ព័ទ្ធចាប់ខ្លួនបុរសម្នាក់ នេះយកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍មិត្តភាព ដើម្បីធ្វើការអប់រំពាក់ព័ន្ធ នឹងករណីធ្វើឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវ និងរំខានប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ច ។
គួរបញ្ជាក់ថា បុរសខាងលើបច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ននៅទីស្នាក់ការនគរបាល ដើម្បីកសាង សំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំ សមត្ថកិច្ចបន្តការសកសួរ ៕
ដោយ៖ ទុយ បញ្ញ
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល ១បានកើតឡើង ក្នុងខណៈដែលបុរសម្នាក់ញៀនថ្នាំខ្លាំងពេក ដើរស្រែក ឡូឡា ពេញមុខសណ្ឋាគារប៉ារីស ហើយពេលសមត្ថកិច្ចចុះមកអប់រំស្រាប់តែទាញយកចបជីកដេញវាយសមត្ថកិច្ច និងប្រជាពលរដ្ឋ បន្ទាប់មករូបគេបានរត់ឡើងទៅលើសណ្ឋាគារ ក៏ត្រូវសមត្ថកិច្ចបញ្ជាកម្លាំងព័ទ្ធចាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៤ និង ០០ នាទីយប់ថ្ងៃទី ០១ ខែកក្កដាឆ្នាំ ២០១៣ ស្ថិតនៅចំណុចមុខសណ្ឋាគារប៉ារីស ផ្លូវលេខ ១៥២ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតមានហេតុការភ្ញាក់ផ្អើល ខាងលើនេះមានបុរសវ័យជាង ៣០ ឆ្នាំម្នាក់ មើលទៅទំនងជាមនុស្សញៀនថ្នាំខ្លាំងពេក បានដើរមកឈប់នៅមុខ សណ្ឋាគារប៉ារីស ដើរចុះដើរឡើង ហាក់បីដូចជាមានបំណងចង់ធ្វើអ្វីអ៊ីចឹង ប៉ុន្តែខណៈនោះ ក៏ត្រូវសន្តិសុខ សណ្ឋាគារបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនដើម្បីសួរនាំស្រាប់តែបុរសរូបនេះ ស្ទុះរត់ទៅយកចបជីក ដេញវាយសមត្ថកិច្ចនិងប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យពេញផ្លូវសាធារណៈ ហើយរូបគេក៏ រត់ឡើងទៅលើសណ្ឋាគារបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ភ្ញៀវក្នុងសណ្ឋាគាររត់ជាន់គ្នា ព្រោះតែខ្លាចបុរសញៀនថ្នាំខាងលើនេះ។ ដូច្នេះសមត្ថកិច្ចមូលដ្ឋានក៏បានសម្រេចដាក់កម្លាំងបន្ថែមឡោម ព័ទ្ធចាប់ខ្លួនបុរសម្នាក់នេះយកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍មិត្តភាព ដើម្បីធ្វើការអប់រំពាក់ព័ន្ធនឹងករណីធ្វើឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវ និងរំខានប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ច ។
គួរបញ្ជាក់ថា បុរសខាងលើបច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ននៅទីស្នាក់ការនគរបាល ដើម្បីកសាង សំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំសមត្ថកិច្ចបន្តការសកសួរ ៕
ដោយ៖ ទុយ បញ្ញា