ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​កាមរីឆ្លាមបើក​បុករថយន្ត​កូរ៉ូឡារេ​ចង្កូត​ក្រឡាប់ផ្ងារ​ជើង

ឡាន​កាមរីឆ្លាមបើក​បុករថយន្ត​កូរ៉ូឡារេ​ចង្កូត​ក្រឡាប់ផ្ងារ​ជើង

ភ្នំពេញ ៖ រថយន្តកាមរីឆ្លាម ១ គ្រឿងក្រឡាប់ផ្ងារជើងច្រងាង ខណៈអ្នកបើកបរ បើក លឿនជ្រុលបុកក្បាល រថយន្តកូរ៉ូឡា ១ គ្រឿងដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា យ៉ាង ពេញទំហឹង នៅចំណុចស្តុបផ្សារដីហុយ តាមផ្លូវ ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ កាលពីវេលាម៉ោង ២០ និង ២០ នាទីយប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ​២០១៣ ។

បើតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញគ្រោះថ្នាក់ខាងលើបានឲ្យដឹងថា មុន ពេលមានគ្រោះថ្នាក់ នេះ គេបានឃើញរថយន្តកូរ៉ូឡា ១ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​2L-9390 បើកបរដោយនារីម្នាក់ ឈ្មោះ ឆាយ ចិន្តា  ភេទស្រី អាយុ ២៩ ឆ្នាំ​ ធ្វើ ដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ដោយបានបើក យ៉ាងលឿន លុះហួសស្តុបផ្សារដីហុយបានប្រហែល១០០ ម៉ែត្រ ក៏មានរថយន្ត១ គ្រឿងទៀត ម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល 2-0623 បើក បរដោយបុរសម្នាក់ជានគរបាល ដែល​កំពុងបោះពួយយ៉ាងលឿនតាមផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង បានរេចង្កូតជ្រុលបុកគ្នាចំក្បាល​រថយន្ត កូរ៉ូឡា ពេញ ទំហឹងលាន់ដូចរន្ទះបណ្តាលឲ្យ រថយន្តកាមរីឆ្លាម ខ្ទាតផ្លោង ទៅមុខក្រឡាប់ផ្ងារ ជើងច្រងាង រងការ ខូចខាតទាំងស្រុង​រីឯអ្នកបើកបររថយន្តរងរបួសបែកក្បាលហូរ​ឈាមស្រោចខ្លួន ។ ចំណែក រថយន្តកូរ៉ូឡា ត្រូវរងនូវការខូចខាតផ្នែកខាងមុខទាំងស្រុង ។​

សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍ខាងលើនេះបណ្តាលឲ្យរថយន្តទាំង ២ គ្រឿងត្រូវរងនូវការខូច ខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់ជាអ្នកបើក រថយន្តកាមរីឆ្លាមត្រូវរងរបួសធ្ងន់ធ្ងរ ។ សមត្ថកិច្ចបានបង្ហើបថាគ្រោះថ្នាក់នេះ បង្កឡើងដោយសាររថយន្តទាំង ២ គ្រឿង បើកលឿនដូចគ្នា ទើបបណ្តាល ឲ្យជ្រុលបុកគ្នាយ៉ាងពេញទំហឹងតែម្តងទៅ៕

ដោយ៖ ទុយ បញ្ញា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya