ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ចៅក្រម សាលាឧទ្ធរណ៍​សម្រេច​ដោះលែង យុវជន គណបក្ស​សង្គ្រោះ​ជាតិ​៣ នាក់​ឲ្យ​នៅក្រៅ​ឃុំ​ជា បណ្តោះអាសន្ន ​

ចៅក្រម សាលាឧទ្ធរណ៍​សម្រេច​ដោះលែង យុវជន គណបក្ស​សង្គ្រោះ​ជាតិ​៣ នាក់​ឲ្យ​នៅក្រៅ​ឃុំ​ជា បណ្តោះអាសន្ន ​

ភ្នំពេញ ៖ ចៅក្រម​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៤ បានសម្រេច​ដោះលែង យុវជន គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ទាំង ៣ នាក់ ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន រង់ចាំ​ធ្វើការ ជំនុំជម្រះ​បន្ត​នីតិវិធី ។​
ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលា ឧទ្ធរណ៍ បានប្រកាស​សម្រេច​ធ្វើការ​ដោះលែង ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ចំពោះ​សកម្មជន​ទាំងបី នាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយគ្នា​នោះ ចៅក្រម​ក៏បាន​បង្គាប់​ឲ្យ​ជន​ង្ស័​យ​ទាំងបី​នាក់​នោះ ត្រូវ បង់ប្រាក់​ធានា​ឲ្យ​នៅក្រៅ​ឃុំ​ទាំងអស់គ្នា ចំនួន ៤​លាន​រៀល ។​
ក្រោយពី​បំពេញ​បែប​ប​បទ រួចរាល់ យុវជន​ទាំង​៣​នាក់ របស់ គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ចេញពី​ពន្ធនាគារ​ព្រៃ​ស បាន​នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៤ នេះ ។ ហើយ​អ្នក​ទាំង​បីនាក់ ក៏បាន​និយាយប្រាប់​អ្នកព័ត៌មាន​ថា ពួកគេ​នឹងត្រូវ​ដោះលែង ឲ្យ​មាន​សេរី ភាព​នៅ​រសៀល​នេះហើយ ។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២ ខែសីហា សកម្មជន CNRP ចំនួន​៣​រូប ដែលមាន លោក ឃិត ជំរឿន ប្រធាន​សន្តិសុខ លោក នាង សុ​ឃុន ហេរញ្ញិក​ចលនា​យុវជន និង​លោក សាន គឹម​ហេង ប្រធាន​ចលនា យុវជន ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច អនុវត្ត​ដីការ​នាំខ្លួន ពាក់ព័ន្ធ​នឹង​ការ ដឹកនាំ​ធ្វើបាតុកម្ម ដោយ​ខុស ច្បាប់ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា​កន្លងមក ដែល​នៅក្នុង​ព្រឹត្តិការណ៍​នោះ មានការ​ប៉ះទង្គិច​គ្នា​រវាង ក្រុមយុវជន CNRP និង​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ដែល​បណ្តាល​ឲ្យ​សន្តិសុខ ៣៩​នាក់ រងរបួស​ធ្ងន់​-​ស្រាល​។ ក្នុង​ព្រឹ​តិ្ត​ការណ៍​នោះ​ផងដែរ បាន​ឃាត់ខ្លួន​បេក្ខជន​ជាប់ឆ្នោត​របស់ CNRP ៧​រូប និង​សកម្មជន​រូប ប៉ុន្តែ​ពួកគាត់​ត្រូវ បាន​ដោះលែង​វិញ នៅ​ល្ងាច​ថ្ងៃទី​២២ ខែកក្កដា ៕
1907742_686797208078234_1514697058716383829_n10599441_686797144744907_5922601062981713107_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya