ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរឆក់​កាបូ​ម ត្រូវ​នគរបាល​ក្របួច​បាន​ពីរ​នាក់ ​

ចោរឆក់​កាបូ​ម ត្រូវ​នគរបាល​ក្របួច​បាន​ពីរ​នាក់ ​

ភ្នំពេញ ៖ ចោរឆក់​កាបូប​ពីរ​នាក់ ត្រូវ កម្លាំង​នគរបាល​ប៉ុស្ដិ៍​បឹង​កេងកង​ទី​១ ខណ្ឌ ចំការមន ប្រើ​ក្បាច់គុន​ចិន​ហក់ធាក់​បណ្ដាល ឱ្យ​ជនសង្ស័យ​ទាំងនោះ ដួល​ម៉ូតូ ហើយ​ក្របួច បាន ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី ម្នាក់​តាម​ដងផ្លូវ នៅក្នុង​ទឹកដី​សង្កាត់​បឹង​កេង កង​ទី​១ ខណ្ឌចំការមន ។ ករណី​ឆក់​កាបូប​ខាង លើ​នេះ បង្កឱ្យមាន​ភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​មុខផ្ទះ​លេខ​២៤២ ផ្លូវ លេខ​៣៩៦ កែង​ផ្លូវ​លេខ​៦៣ ភូមិ​៩ សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​
​មុនពេល​កើតហេតុ ខណៈ ដែល​នារី​រងគ្រោះ កំពុងធ្វើដំណើរ​តាម​ដង ផ្លូវ ស្រាប់តែ​ជនសង្ស័យ​ទាំង ពីរ​នាក់​ជិះ​ម៉ូតូ វីវ៉ា ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ សៀមរាប 1C-5458 មក​ធ្វើ​សកម្មភាព ឆក់​កាបូប​របស់​នាង ប៉ុន្ដែ​ពេលនោះ​ធ្វើឱ្យ មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង កម្លាំង នគរបាល​មូលដ្ឋាន កំពុង​ចុះ​ល្បាត ក៏ ជួយ​អន្ដរាគមន៍​ភ្លាមៗ ដោយ​មន្ដ្រី នគរបាល ម្នាក់​បាន​ហក់ធាក់​ពួកគេ ពេល​កំពុងបើក ម៉ូតូ​ចង់​គេចខ្លួន​បណ្ដាល​ដួល រួចហើយ​ចាប់ វាយខ្នោះ តែម្ដង ៕
CH-01141

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya