ភ្នំពេញ ៖ ស្ថានភាពរញេរញៃបានកើតឡើងមួយប្រាវនៅមុខវិមានសន្តិភាពទីស្តីការគណរដ្ឋមន្ត្រី ក្រុងភ្នំពេញ កាលពីម៉ោង៨ព្រឹក ថ្ងៃ២២សីហា បន្ទាប់ពីក្រុមអ្នកភូមិបឹងកក់ បានយកញាតិមកដាក់នៅទីស្តីការ
គណរដ្ឋមន្ត្រីដើម្បីសំការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីពាក់ព័ន្ធរឿងជម្លោះដីធ្លីដ៏រុំារៃ ។
តំណាងអ្នកភូមិបឹងកក់ កញ្ញា សុង ស្រីលាភបានប្រាប់គេហទំព័រ ខេមប៉ុស្តិ៍ នៅព្រឹកថ្ងៃ២២សីហាថា នៅព្រឹកក្រុមអ្នកភូមិ៣នាក់ត្រូវចាប់ខ្លួនក្នុងនោះមាន អ្នកស្រី បូរ ឆវី វ័យ៤៧ឆ្នាំ អ្នកស្រី ផាន់ ឈុនរ៉េត វ័យ៥៧ឆ្នាំនិងលោក គង់ ជីវ័ន្ត អាយុ១៦ឆ្នាំ ប៉ុន្តែដោះលែងមកវិញ បន្ទាប់ពីស្នងការដ្ឋាននគរបាលក្រុងភ្នំពេញមិនទទួលយក ។
កញ្ញា សុង ស្រីលាភ បន្តថា “ការចាប់ខ្លួនអ្នកភូមិបែបនេះ ជាការបំពានប្រសាសន៍ នាយករដ្ឋមន្ត្រី”។ យ៉ាងណាក៍ដោយអ្នកភូមិបឹងកក់ បានសម្តែងការត្រេកអរប្រសាសន៍លើកឡើងរបស់សម្តេចតេជោ។
អ្នកភូមិបឹងកក់ បុរីកីឡា និងអ្នកភូមិឡពាង ជាច្រើននាក់ គ្រោងដង្ហែរក្បួនយកញាតិមកដាក់នៅទីស្តីការគណរដ្ឋមន្ត្រីព្រឹកថ្ងៃ២២សីហា ខណ:ដែលសម្តេចតេជោនាយករដ្ឋបានបើកកិច្ចប្រជុំនៅវិមានសន្តិភាព
រឿងជម្លោះដីធ្លី ។
ក្រៅពីអ្នកភូមិតវ៉ា សមត្ថកិច្ចចម្រុះ ក៍បានត្រៀមកម្លាំងជាច្រើននាក់ប្រដាប់ដោយខែល និងដំបងដើម្បីការពារនិងរក្សាសណ្តាប់ធ្នាប់សន្តិសុខផងដែរនៅបរិវេណវិមានសន្តិភាពអមដោយការដាក់ប៉ារ៉ាស់ដែក ៕