ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » មនុស្ស​ម្នាក់​ជិះ​រ៉ឺម៉ក បុក​ឡាន រួច​បន្ត​បុក​ឡាន​ទៀត ​

មនុស្ស​ម្នាក់​ជិះ​រ៉ឺម៉ក បុក​ឡាន រួច​បន្ត​បុក​ឡាន​ទៀត ​

ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារតែ​ជិះ​រ៉ឺម៉ក​សណ្តោង បុក​ជាមួយ​រថយន្ត​ក្រុមហ៊ុន​តាក់ស៊ី មហា​កំផែង រួច​បន្ត​ទៅបុក​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ទៀត បណ្តាលឱ្យ​រង​ការខូចខាត ដែល​ហេតុការណ៍​នេះ បានកើត​ឡើង​កាល ពីថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​
​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​តាក់ស៊ី​មហា​កំផែង មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-2063 ធ្វើដំណើរ​ពី​កើ​តទៅ​លិច ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ មាន​យុវជន​ម្នាក់ ជិះ​រ៉ឺម៉ក​យ៉ាង​លឿង ពាក់​កណ្តាលផ្លូវ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ក៏​ជ្រុល​ទៅបុក​រថយន្ត​តាក់ស៊ី ពេញទំហឹង​ខ្ទេច​មួយ​កំណាត់​មុខ រួច​បន្ត​ទៅបុក​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ទៀត ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-6643 បណ្តាលឱ្យ​រង​ការខូចខាត ផ្នែក​ខាងក្រោយ រីឯ​យុវជន​បើក រ៉ឺម៉ក​បាន​រងរបួស​ធ្ងន់ ។​
​ភ្លាមៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ធ្វើការ​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ ដោយ​ម្ចាស់​រថយន្ត តាក់ស៊ី​មហា​កំផែង ទាមទារ​ឱ្យ​រ៉ឺម៉ក​សង​ថ្លៃ​ខូចខាត រថយន្ត​របស់ខ្លួន រីឯ​ម្ចាស់​រថយន្ត​កាមរី​បា​ឡែ​ន​យល់ ថា យុវជន​ជិះ​រ៉ឺម៉ក​រងរបួស​ធ្ងន់​នោះ មិនបាន​ទាមទារ​សំណង​ទេ គឺ​សុំ​ត្រឹម​យក​រថយន្ត ទៅវិញ ដោយ​មិនបាន​រករឿង​អ្វី​ទាំងអស់ ។ គួរ​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ  គឺ​បង្កឡើង​ដោយ​យុវជន​ជិះ​រ៉ឺម៉ក បើកបរ​កណ្តាលផ្លូវ​ហួស​គំនូស មិន​គោរព​ច្បាប់ ៕
T-0523T-0527T-0526

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya