ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ទេសចរណ៍ » ទឹក​ធ្លាក់ភ្នំ​ខៀវជា​សម្រស់​ធម្មជាតិ ​

ទឹក​ធ្លាក់ភ្នំ​ខៀវជា​សម្រស់​ធម្មជាតិ ​

ទឹកធ្លាក់​ភ្នំ​ខៀវ មាន​ចម្ងាយ​ប្រមាណ​៩គីឡូម៉ែត្រ​​ពី​ក្រុងប៉ៃលិន នៅក្នុង​សង្កាត់​អូរ​តា​វ៉ៅ។ បន្ទាប់ពី​បានទស្សនា ​រមណីយដ្ឋាន​​ទឹកធ្លាក់​​ភ្នំ​ខៀវ​នេះរួច ​ទេសចរ​គ្រប់រូប ពិតជា​នឹងមាន​អារម្មណ៍​ថា បាត់អស់​រាល់​ភាព​នើ​យ​ហត់ ទុក្ខ​កង្វល់​​ទាំងឡាយ ហើយ​ទទួលបាន​នូវ​ថាមពល និង​ភាព​ស្រស់ស្រាយ​ពី​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ ដែល​នៅ​ជុំវិញខ្លួន។

ក្រៅពី​មានឈ្មោះ​ល្បីល្បាញ​ថា ជា​ទឹកដី​សម្បូរ​ត្បូង​ពេជ្រ​ដ៏​មានតម្លៃ​ហើយ​នោះ ខេត្ត​ប៉ៃលិន​ក៏ត្រូវ​បាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទទួលស្គាល់​ផងដែរ​ថា ជា​ខេត្ត​មួយ​ដែល​រើ​ក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​លើ​វិស័យ​ទេសចរណ៍ ដោយសារ​ខេត្ត​មួយ​នេះ​ សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ជាច្រើន និង​ជាពិសេស​នោះ​ គឺ​សម្បូរ​ទៅដោយ​រមណីយដ្ឋាន​ដែលជា​ប្រភព​ទាក់ទាញ​ទេសចរឲ្យ​ទៅ​កម្សាន្ត ហើយ​រមណីយដ្ឋាន​ដែល​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​បំផុត​នោះ ​គឺ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ។

ក្រោយទទួលទាន​អាហារ​​ថ្ងៃត្រង់​ ​ទេសចរជាច្រើន​ ​តែងតែ​ចុះទៅ​ងូតទឹក​ដ៏​សែន​ត្រជាក់ពីធម្មជាតិ ​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​នោះ ដែល​គេ​ឲ្យ​នាមថា «ទឹកធ្លាក់ ៧ដំណាក់»។ ទីតាំងនេះ មាន​កម្ពស់​ប្រមាណ២គឺ​ឡូ​ម៉ែត្រ។ បើ​មើល​ជាក់ស្តែង​ទឹកធ្លាក់៧ដំណាក់ ​ពិតជា​សាក​សម​នឹង​ឈ្មោះ ព្រោះ​ទឹក​ដែល​ហូរ​ធ្លាក់​ពីលើ​ ដែលមាន​កម្ពស់២គឺ​ឡូ​ម៉ែត្រ ត្រូវ​ហូរ​កាត់​ផ្ទាំង​ថ្ម​ចំនួន៧ដំណាក់ ទើប​ធ្លាក់​មកលើ​ដងខ្លួន​ទេសចរ ​ដែល​​ងួ​ត​ទឹក​កម្សាន្ត​នៅ​ខាងក្រោម។ ព្រោះតែ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​នេះហើយ ​បាន​ធ្វើ​ឲ្យ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ រមែងនឹកដល់ក្រុង​ប៉ៃលិន៕

ដោយ៖ លីហ៊ាង

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya