ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ជួប​គ្រោះថ្នាក់​ចរាចរ ​

ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ជួប​គ្រោះថ្នាក់​ចរាចរ ​

កណ្តាល ៖ ជនសង្ស័យ ២​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ និង​បក្ខពួក​ម្នាក់ទៀត ធ្វើ​សកម្មភាព យក​ខ្សែក្រវ៉ាត់​វាយ​ក្បាល​យុវជន​ម្នាក់ រួចហើយ​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ ត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដេញតាម ដោយ​ជួប​គ្រោះថ្នាក់​ចរាចរ ទើប​ក្រុម​ជនរងគ្រោះ ឃាត់ខ្លួន​បានប្រគល់​ឲ្យ​នគរបាល ចាត់ការ​ទៅ តាមផ្លូវ​ច្បាប់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី ថ្ងៃទី​២១ ខែសីហា ឆ្នាំ ២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត កណ្តាល ។​
​ជនរងគ្រោះ​ឈ្មោះ ម៉ែន សំអុល ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅក្នុង​ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ចំណែកឯ​ជនសង្ស័យ វិញ ទី​១-​ឈ្មោះ សាត ស៊ី​ណាត ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ កម្មករសំណង់ ស្រុកកំណើត និង​ទី​លំ នៅ​បច្ចុប្បន្ន​ភូមិ​ប៊ុន​ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​(​ឃាត់ខ្លួន​) ទី​២-​ឈ្មោះ ជិន កុសល ហៅ តុលា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ កម្មករសំណង់ ស្រុកកំណើត និង​ទីលំនៅ បច្ចុប្បន្ន ភូមិ​ត្រោក ឃុំ​ព្រះ​ធាតុ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃ​វែ​ងេ (​ឃាត់ខ្លួន​) និង​បក្ខ​ពួកគេ​ម្នាក់ទៀត កំពុង​រត់ គេចខ្លួន ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​
​មុនពេល​កើតហេតុ ជនរងគ្រោះ និង​បក្ខ​ពួកខ្លួន​២​នាក់​ទៀត ១-​ឈ្មោះ ឆេង វ៉ាន់ថៃ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង​ឈ្មោះ ឆេង ថា​វុ​ធ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ បាន​ជិះ​ម៉ូតូ​១​គ្រឿង​មកពី​លេង​ផ្ទះ​មិត្តភក្តិ នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ដោយ​ជនរងគ្រោះ​អង្គុយ​កណ្តាល​។ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង មកពី​ក្រោយ​រួច ហើយ​ជិះ​អែប​យក​ខ្សែក្រវ៉ាត់ វាយ​ជនរងគ្រោះ​ពីក្រោយ​ចំក្បាល បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ហើយ ក្រុម​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ ភ្លាមនោះ ក្រុម​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ លុះដល់​ចំណុច​មុខ​វត្ត​ព្រែក​ថ្លឹង ដោយមាន​គេ​គ្រោះ​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ទីនោះ ធ្វើ​ឲ្យ​ក្រុម​ជន សង្ស័យ​ជាប់​ហ្វ្រាំង​ម៉ូតូ​ទាំង​ស្លន់ស្លោរ ទើប​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ ចំណែក ក្រុម​ជនរងគ្រោះ ចាប់​ម៉ូតូ​ដែល​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ដូចគ្នា ដោយ​ឈ្មោះ ឆេង ថា​វុ​ធ ភាគី​រង គ្រោះ ត្រូវរបួស​បាក់ឆ្អឹង​ដងកាំបិត​ម្ខាង ភ្លាម​នោះដែរ ជនសង្ស័យ​ម្នាក់ រងរបួស​ស្រាល​បាន​រត់គេចខ្លួន នៅសល់ ២ នាក់ ត្រូវ​ក្រុម​ជនរងគ្រោះ ប្តឹង​នគរបាល​ប៉ុស្តិ៍​ព្រែក​ហូរ​ឲ្យ​ជួយ​ឃាត់ខ្លួន​តែម្តង និង​ចាត់ការ ទៅតាម​ផ្លូវច្បាប់​៕T-0505

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya