ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសាអង់គ្លេសចំនួន ៧៣៥នាក់(ស្រី៣១៤នាក់) និងពិធីប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាកល វិទ្យាល័យប៊ែលធី អន្ដរជាតិ នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៤ នៅវិទ្យាស្ថាន ជាតិអប់រំថា អាទិភាពដែលរាជរដ្ឋាភិ បាលផ្ដល់ឱ្យសម្រាប់ការគិតគូររបស់ ក្រសួងសេដ្ឋកិច្ច និងក្រសួងមុខងារសា ធារណៈគឺមានក្រសួង២ ក្រសួងអប់រំ និង ក្រសួងសុខាភិបាល ។ ដោយសារតែស្ថាន ភាព២នេះមិនដូចគ្នាក្រសួងអប់រំបាន អនុវត្ដបានមុនក្រសួងសុខាភិបាលដែល ក្រសួងសុខាភិបាលត្រូវធ្វើការចរចាជាមួយក្រសួងមុខងារសាធារណៈនិងក្រសួង សេដ្ឋកិច្ចបន្ដទៀត ។
សម្ដេចតេ ជោ នាយករដ្ឋមន្ដ្រីបាន សូមការអភ័យទោស អធ្យាស្រ័យទុកជា មុនទៅលើបញ្ហាមន្ដ្រី ដែលមានបៀវត្ស ខ្ពស់ហើយនៅក្នុងក្របខ័ណ្ឌគ្រូ ឬពេទ្យកុំ អាលឡើងប្រាក់ខែអី សូមដំឡើងអ្នក ប្រាក់ខែទាបសិន ហើយសូមអធ្យាស្រ័យ ពីសំណាក់មន្ដ្រីរាជការនៅក្រសួងនានា និងកងកម្លាំងប្រដាប់អាវុធផងដែរ ។
ហេតុអ្វី ក៏មិនដំឡើងទូទៅ? សម្ដេចមានប្រសាសន៍បញ្ជាក់ថា កំពុងកសាង ប្រព័ន្ធបៀវត្សមួយ ឥឡូវមិនទាន់មាន ប្រព័ន្ធបៀវត្សពិតប្រាកដទេ ។ យើងត្រូវ ឆ្លងកាត់ដំណាក់កាលពីចេះច្រើនបង្រៀន អ្នកចេះតិច ពីអ្នកចេះតិចបង្រៀនអ្នកមិនចេះ ។ ធ្វើដំណើរពីជំហានមួយៗ ទម្រាំបានមកដល់ថ្ងៃនេះ ។ ដូច្នេះប្រព័ន្ធ បៀវត្សមួយត្រូវបានរៀបចំដោយធ្វើ កំណែទម្រង់ក្នុងកំណែទម្រង់ ។ សម្ដេច បញ្ជាក់ថា កាលពីអាណត្ដិទី៤កន្លងទៅ ក្របខ័ណ្ឌមាន៤ក្របខ័ណ្ឌ ក្របខ័ណ្ឌ ក, ខ, គ និង គ ។ ក្នុងមួយក្របខ័ណ្ឌមាន៣០ថ្នាក់ ដែលតម្រូវឱ្យធ្វើការ៦០ឆ្នាំ ទើបឆ្លងផុត១ក្របខ័ណ្ឌ ឥឡូវនៅក្នុងកំណែ ទម្រង់ថ្មីលុបចោលក្របខ័ណ្ឌ ឃ បញ្ចូល ក្របខ័ណ្ឌ ឃ ដែលមានមនុស្សជាង១ ម៉ឺននាក់ឱ្យមកក្នុងក្របខ័ណ្ឌ គ វិញ ។ ក្របខ័ណ្ឌ គ ទុកតែ១០ថ្នាក់ ឯក្របខ័ណ្ឌ ខ មាន៣០ថ្នាក់ពីមុន ឥឡូវទុកនៅតែ១៤ ថ្នាក់ ។ ក្របខ័ណ្ឌ ក កាត់ពី៣០ថ្នាក់ ទុក នៅ១៤ថ្នាក់ នេះជាកំណែទម្រង់ថ្មី ដើម្បី រៀបចំប្រាក់បៀវត្សសម្រាប់អនុវត្ដន៍ឆ្នាំ ២០១៥ ។
នៅពេល ខាងមុខសម្ដេចតេជោមាន ប្រសាសន៍ប្រាប់ស្ថាប័ននានាកុំអាល ជ្រើសរើសបុគ្គលិក ព្រោះត្រូវធ្វើសមា ហរណកម្មសិន បន្ទាប់ពីធ្វើសមាហរណ កម្មហើយ ទើបចាប់ផ្ដើមជ្រើសរើសបុគ្គលិក ។ ឥឡូវដោយបានធ្វើមួយជំហាន សម្រាប់វិស័យអប់រំ សម្ដេចតេជោ បញ្ជាក់ថា មន្ដ្រីទាំងអស់មាន១៨ម៉ឺននាក់ ក្នុង១៨ម៉ឺននាក់ក្រសួងអប់រំមាន មន្ដ្រីរហូតទៅដល់១១ម៉ឺននាក់ ស្មើនឹង ៦០ភាគរយនៃមន្ដ្រីរាជការ ឯពេទ្យមាន ជាង២ម៉ឺននាក់ ដូច្នេះតែ២ក្រសួងមាន ជាង១៣ម៉ឺននាក់ទៅហើយ ។
បៀវត្ស មាន២ផ្នែក គឺមួយផ្នែកអ្នកដែលបង្រៀន និងអ្នកដែលមិនបង្រៀន នៅការិយាល័យ អ្នកធ្វើការតាមការិយាល័យ ប្រាក់ខែដែលទាបបំផុត៤២ម៉ឺន៤ ពាន់រៀល ចាប់ពីខែកញ្ញា ឆ្នាំ២០១៤ ទៅបានឡើងដល់៥០ម៉ឺន៥ពាន់រៀល ។ នៅខែមករារហូតដល់ខែមីនា ឆ្នាំ២០១៥ ឡើង៥០ម៉ឺន៧ពាន់៨០០រៀល ចាប់ពីខែមេសាទៅ ឡើង៥៥ម៉ឺន២ពាន់៨០០រៀល ។ អ្នកប្រាក់ខែ ដែលខ្ពស់បំផុតនៅក្នុងវិស័យអប់រំ១.៧៦៧.០០០រៀល សូម មេត្ដាយោគយល់ អត់បានឡើងទេ ទុកប៉ុណ្ណឹងហើយ ។
គ្រូបឋម សិក្សាប្រាក់ខែកម្រិតទាប បំផុតចំនួននេះមានរហូតដល់៥១.៦១៥នាក់ បូកទាំងប្រាក់ខែមូលដ្ឋាន ប្រាក់ បំណាច់មុខងារ ប្រាក់គរុកោសល្យ ទទួល បាន៤៨២.៨០០រៀល ។ ចាប់ពីខែកញ្ញា ឆ្នាំ២០១៤ ឡើងសរុបទាំងអស់កម្រៃអប់រំ និងប្រាក់តំបន់ឡើង៥៥០.០០០រៀល រហូតដល់ខែធ្នូ ។ ចាប់ពីខែមករា-កុម្ភៈ- មីនា ឡើងទៅ៥៦៦.៤៨០រៀល ។ បន្ទាប់ ពីខែមេសាទៅឡើង៦៤៦.៤៨០រៀល ក្នុងករណីគ្រូនោះទៅបង្រៀនតំបន់ដាច់ ស្រយាលជួបការលំបាក រាជរដ្ឋាភិបាល នឹងបង្កើន៨ម៉ឺនរៀលលើប្រាក់ខែទៀត ចំពោះតែអ្នកដែលស្ម័គ្រចិត្ដទៅបង្រៀន នៅតំបន់ឆ្ងាយចាប់ផ្ដើមអនុវត្ដតាំងពីខែកញ្ញា ឆ្នាំ២០១៤នេះទៅ ។
សម្ដេចតេ ជោ ហ៊ុន សែន មានប្រសាសន៍បន្ដទៀតថា ចង់ឱ្យបានប្រាក់ ខែច្រើនគ្រប់ៗគ្នា ក៏ប៉ុន្ដែអត់មានគ្រប់ ដើម្បីនឹងផ្ដល់លទ្ធភាព បើសិនជាកាត់ បន្ថយមកនៅត្រឹមតែ៥០ភាគរយ(កាត់ ៥ម៉ឺននាក់ ទុក៦ម៉ឺននាក់)ប្រាក់ខែអាច ឡើងដល់មួយលានរៀល ។ គ្រូមធ្យម សិក្សាបឋមភូមិ ប្រាក់ខែដែលទាបបំផុត ចំនួនមនុស្សមាន៣៣.៨០៣នាក់ សព្វ ថ្ងៃទទួលបានគ្រប់ប្រភេទ៥១៨.០១០ រៀលចាប់ពីខែកញ្ញា ឆ្នាំ២០១៤ឡើងទៅ ទទួលបាន៥៩៤.៤០០រៀល ចាប់ពីខែ មករា ដល់ខែមីនា ឆ្នាំ២០១៥ឡើង ៦៣៦.០០០រៀល ហើយចាប់ពីខែមេសា ឡើងដល់៦៦៦.០០០រៀល បូកបន្ថែម ៨ម៉ឺនរៀលសម្រាប់អ្នកដែលស្ម័គ្រចិត្ដ ទៅបង្រៀននៅតាមតំបន់ដាច់ស្រយាល ជនបទ ។
សម្ដេចតេ ជោមានប្រសាសន៍ទៀត ថា គ្រូមធ្យមសិក្សាទុតិយភូមិប្រាក់ខែ ដែលកម្រិតទាបបំផុតមនុស្សចំនួន ៨.៥២៥នាក់ ប្រាក់ដែលទទួលបានបច្ចុ ប្បន្ន៦៦៩.១៨០រៀល ។ នៅខែកញ្ញានឹង ឡើងដល់៧៧៨.៨០០រៀល ហើយចាប់ ពីខែមករាដល់ខែមីនា ឆ្នាំ២០១៥ នឹង ឡើងដល់៧៨៤.៤០០រៀល ។ ពីមុនឡើង ២០ភាគរយ គឺស្មើគ្នា ប៉ុន្ដែឥឡូវឡើង តាមពហុអត្រា អ្នកទាបបានច្រើនជាង អ្នកខ្ពស់ ។ អ្នកខ្ពស់ត្រូវរង់ចាំសិន ចាំ ដល់អ្នកឡើងកៀកសឹមធ្វើដំណើរទៅ មុខទៀត ។
ចំណែក គ្រូឧត្ដមសិក្សាកម្រិតទាប បំផុតមាន៧២៩នាក់ សព្វថ្ងៃទទួលប្រាក់ ៧២៦.៩៣០រៀល ខែក្រោយនឹងឡើង ដល់៨៧៥.៨០០រៀល រហូតដល់ខែធ្នូ ហើយចាប់ខែមករា ឡើង៨៨១.៤០០រៀល ៕