ខេត្តកំពង់ធំ៖ លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍បានឲ្យ ដឹងថា!នៅព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ កំលាំងរបស់លោកកំពុងតែដើរល្បាត ក៏ប្រទះឃើញរថយន្តកាមរីកែឆ្នៃ១គ្រឿងពណ៌ក្រហមគ្មានផ្លាកលេខបើកមកដល់ជិតធ្លាក់ជន្ហុកលាន់ឮសូរគ្រាំងៗគួរឲ្យសង្ស័យ។ ឃើញដូច្នេះរូបលោកក៏បានបញ្ជាឲ្យកូនចៅបើករថយន្តដេញតាមភ្លាមៗមួយរំពេច ដើម្បីសុំធ្វើការត្រួតពិនិត្យក៏ឃើញបាតរថយន្តគួរឲ្យសង្ស័យនោះ។ ក៏បាននាំយកជនសង្ស័យព្រមទាំងរថយន្តមកកាន់ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ធ្វើការឆែកឆេរឃើញមានបង្កប់ឈើគ្រញូងចំនួន២១ដុំស្មើនិង១៦៥គីឡូក្រាម នៅបាតរថយន្ត នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនឈ្មោះ
សំ សុគ្រី ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឆ្លៀតពេលទៅមើលប្អូនឈឺកំពុងតែសម្រាកព្យាបាលជំងឺនៅខេត្តកំពង់ចាមក៏បានដាក់ឈើក្រញូងជាង១០០គីឡូយកទៅជាមួយគ្រាន់បានរួចសោហ៊ុយ!បើតាមការសន្និដ្ឋាននិងវាយតម្លៃរបស់សមត្ថកិច្ចបញ្ជាក់ថា ពាក្យសម្តីខាងលើរបស់ជនសង្ស័យនេះគ្រាន់តែជាពាក្យដោះសារតែប៉ុណ្ណោះធាតុពិតគឺជាមុខសញ្ញារកស៊ីឈើមិនដឹងជាដឹកប៉ុន្មានជើងមកហើយនោះទេ!ទើបមានបទពិសោធកែឆ្នៃបាតរថយន្តសម្រាប់ដាក់បង្កប់ឈើក្រញូងដូច្នេះ!បន្ទាប់ពីកសាងសំណុំរឿងចប់សព្វគ្រប់ជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយសុផាត
» ព័ត៌មានជាតិ » ប៉េអឹមឃាត់រថយន្តដឹកឈើគ្រញូង១គ្រឿង