ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មានការ​ភ្ញាក់ផ្អើល​ថា ការដ្ឋាន​កាយ​ថ្មភ្នំ​ជីប៉ា​ង​ឃើញ​រ៉ែ​មាស ​

មានការ​ភ្ញាក់ផ្អើល​ថា ការដ្ឋាន​កាយ​ថ្មភ្នំ​ជីប៉ា​ង​ឃើញ​រ៉ែ​មាស ​

បាត់ដំបង ៖ ទាំង​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុមហ៊ុន​កាយ​ថ្ម​បាន​នឹង​កំពុង​ប្រមូល​ប្រភេទ​ថ្ម​ម្យ៉ាង​ដែល ដិតដាម​ដោយ​ពណ៌​ទឹកមាស​ចាំង​ផ្លេកៗ​ទៅពិនិត្យ​មើល ខណៈដែល​គ្រឿងចក្រ​កាយ​បាន​ពី​ភ្នំ​ជី​ប៉ាង ស្ថិតក្នុង​ភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ហើយ​បាន​ប្រទះឃើញ​ថ្ម​ប្រភេទ​នេះ​។​
​តួ​ភ្នំ​ជី​ប៉ាង​ត្រូវបាន​ក្រុមហ៊ុន​ចិន​ធ្វើការ​កាយ​យក​ថ្ម និង​ដីក្រហម​ទៅ​សាងសង់​ជា​ទំនប់​វា​រី​អគ្គិសនី​ដែល​ទំនប់​ដែលមាន​ប្រវែង រាប់គីឡូម៉ែត្រ​នេះ​ត្រូវ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​57A ត្រង់ ភូមិ​ផ្លូវ​មាស​កាត់​បាត​ស្ទឹង​សេក​សក​ទៅ​ភ្ជាប់​និង​ចុង​ភ្នំ​គោក​ក្បែរ ភ្នំ​វ៉ៃ​ចាប ដើម្បី​យក​ប្រភពទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​សេក​សក​នេះ​ធ្វើជា​ប្រព័ន្ធ វា​រី​អគ្គិសនី​។​
​ដោយឡែក​ដី និង​ថ្ម​ដែល​យកទៅ​សាងសង់​ជា​ទំនប់​នេះ​គឺ​ក្រុមហ៊ុន​បាន​កាយ​យក​ពី​តួ​ភ្នំ ជី​ប៉ាង​នេះ​តែម្តង​។ លុះ​នៅពេល​ថ្មីៗ​នេះ ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​ទីតាំង​កាយ​ថ្ម​នេះ​បាន​ប្រទះឃើញ ប្រភេទ​រ៉ែ ពណ៌​ខ្មៅ ហើយ​ថ្ម​ទាំងនេះ​មាន​ទម្ងន់​ទ្វេគុណ​ពី​ដុំថ្ម​ធម្មតា ព្រមទាំង​មាន​ដិតដាម​នូវ​ចំណាំង​ផ្លេកៗ​ពណ៌​ទឹកមាស​ជាប់​ពាសពេញ​ដុំថ្ម​នោះ ថែមទៀត​រហូត​ធ្វើអោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​ក្រុមហ៊ុន​បាន​រើស​ប្រមូល​យកទៅ ធ្វើការ​ពិសោធន៍ ព្រោះ​គេ​មិនទាន់​ដឹងថា ពន្លឺ​ពណ៌​ទឹកមាស​នេះ​ជា​សារធាតុ​រ៉ែ​មាស ឬក៏​ជាតិ​បារត​នោះឡើយ ព្រោះ​មាន​ប្រភព​មួយ​បាន​និយាយថា បារត​មាន​២​ប្រភេទ​គឺ​ពណ៌​ស និង​ពណ៌​ទឹកមាស​។​
​បើទោះបីជា​ថ្ម ចំឡែក​នេះ ជា​ប្រភេទ​រ៉ែ​ក្តី ក៏​នៅ​មិនទាន់មាន​ក្រុម​អ្នកជំនាញ​ណាមួយ​ហ៊ាន​អះអាងថា ជា​សារធាតុ​អ្វី​នោះដែរ ដោយ​គ្រាន់តែ​ប្រជាពលរដ្ឋ​ខ្លះ​បាន​យក​ថ្ម​នោះ​ទៅ​កិនកម្ទេច ហើយ​ដាក់​ត្រាំ​ទឹក​ដោយ​ពួកគេ​អះអាងថា បើ​មាន​រ៉ែ​មាស​មែន​នោះ​វា​នឹង​ធ្លាក់​ទៅ​នៅ​បាត​ចាន​ដែល​ដាក់​ទឹក​នោះ ជាមិនខាន​។ ដោយឡែក​ការដ្ឋាន​នៅតែ​បន្តសកម្មភាព​សាងសង់​ជាប់​ជាប្រចាំ​៕ ពៅ​c-08-21-2014-h-full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya