កំពង់ឆ្នាំង៖ “ ស្លឹកតើយ ” ជារុក្ខជាតិម្យ៉ាង ស្ថិតក្នុងពពួករំចេក ប៉ុន្តែ រុក្ខជាតិនេះស្លឹកវាគ្មានបន្លាដូចស្លឹករំចេកឡើយ លើសពីនេះវាមានខ្លិនប្រហើរឈ្ងុប ។ តាំងពីបុរាណកាលមកខ្មែរយើងតែងបានយកវាមកប្រើប្រាស់ ដាក់ជាមួយនំ ដើម្បីអោយមានវាមានខ្លិនក្រអូបប្រហើរ និងមានពណ៌បៃតងស្រស់ល្អ ណាស់ ។ គេច្រើនដាំវានៅក្បែរអណ្តូងទឹក ឬតាមកូនប្រឡាយក្បែរផ្ទះ ព្រោះវាក៏ត្រូវការទឹកខ្លាំងណាស់ដែរ បើទោះថាវាងាយនឹងដុះក៏ពិតមែន ។
គុណប្រយោជន៍របស់វាក្នុងការយកមកប្រើប្រាស់ជាមួយ បង្អែមមាន នំបាញ់ឌុក នំលត នំចក្កចាន់និងពេលខ្លះគេយកវាទៅដាក់លើបាយកំពុងផ្ងំ ដើម្បីអោយមានមានខ្លិនក្រអូបប្រហើរ ក្រៅពីខ្លិន វានូវបានផ្តល់ពណ៌បៃតងយ៉ាងស្រស់ស្អាតទៀតផងដែរ ។ សព្វថ្ងៃនេះមិនថាតែខ្មែរយើងទេ ដែលយកស្លឹកតើយ មកធ្វើជាបង្អែមផ្សេងៗ សូម្បីតែលើពីភពលោក ស្លឹកតើយត្រូវបានគេយកទៅធ្វើជានំខេក (Cske)
និងកិនធ្វើភេសជ្ជៈផ្សេងៗផងដែរ ។ មានខ្លះបានយកស្លឹកតើយទៅចាក់ក្បាច់ជាផ្កា និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រាប់ដាក់តាំងក្នុងបន្ទប់គេង ឬបន្ទប់ធ្វើការដើម្បីមានខ្លិនក្រអូបប្រហើរ ។
ស្លឹកតើយ ឈ្មោះវិទ្យាសាស្ត្រ Pandanus amarylifolius Roxb. ។ក្នុងខ្លិនរបស់ស្លឹកតើយមានសារធាតុ ក្លិន COUMARIN , Calcium, Protein, Carbohydrate, Fiber…….។
ក្រៅពីអត្ថប្រយោជន៍ខាងលើ រុក្ខជាតិនេះ ត្រូវបានគេយកវាមកធ្វើជាឱសថ ព្យាបាលរោគផងដែរក្នុងនោះ គុណប្រយោជន៍សម្រាប់ធ្វើជាឱសថ មានដូចជា ការពារ ជម្ងឺបេះដូង , ស្លឹកយកមកដាំ ពិសារ ព្យាបាលគ្រុនផ្តាសសាយ , និង បំប៉ន កម្លាំង ។ ចំណែកឫសរបស់វា យកមកដាំទឹក ពិសារ ជួយបញ្ចុះ ជាតិស្ករសំរាប់អ្នកកើតជម្ងឺ ទឹកនោមផ្អែម, បំបាត់ទាស់នោម , រោគក្រលៀននិងរលាកថ្លើម ។ ការប្រើ
ប្រាស់ស្លឹកតើយ បានកំចាត់ក្លិន និង ជំនួសពណ៌ក្នុងចំណីអាហារពិតជាមាន គុណប្រយោជន៍ដល់សុខភាព និងគេចផុតពី សារធាតុ គីមី ដែលគេតែងតែយកមកដាក់ក្នុង បង្អែម ភេសជ្ជៈ ដើម្បីបានខ្លិន និងពណ៌ ដែលបណ្ដាលឲ្យកើតជម្ងឺ មហារីកជាដើម ៕ ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » ផលប្រយោជន៍នៃស្លឹកតើយ ជាបង្អែម មានខ្លិនក្រអូបប្រហើរ មានពណ៌បៃតងស្រស់ និងជាឱសថព្យាបាលរោគ