ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរចំនួន៦៣នាក់ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង កំពង់ធំនិង ខេត្តកំពង់ចាម បម្រុងឆ្លងដែនខុសច្បាប់ទៅរកការអារធ្វើនៅ ប្រទេសថៃ ត្រូវបាននគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ខេត្តសហការជាមួយនគរបាលការពារព្រំដែនគោកប៉ុស្ថិ៍ដើមត្រសេកនៃវរៈព្រំដែន៨១៥ឈរ ជើង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើការបង្អាក់ដំណើរ និងទប់ស្កាត់ហើយ ធ្វើការអប់រំឱ្យពលករ ខ្មែរទាំងនោះ វិលទៅត្រឡប់ស្រុកកំណើតវិញ ដើម្បីឱ្យពួកគាត់ស្វែងរក ការងារធ្វើនៅស្រុកខ្មែរវិញផងដែរ។ការចេញទប់ស្កាត់ពលករខ្មែរខាងលើពីសំណាក់នគរ បាលខេត្តបន្ទាយមានជ័យ គឺក្នុងគោលបំណងការពារអាយជីវិតពលករខ្មែរ គេចផុតពីគ្រោះ ថ្នាក់ដោយប្រការផ្សេងៗ នៅពេលពួកគាត់ឆ្លងដែនចូលទៅប្រទេសគេខុសច្បាប់នោះ។ ការ ចុះទប់ស្កាត់ពលករខ្មែរនោះដែរ សមត្ថកិច្ចធ្វើឡើង ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅចំណុចក្នុងភូមិសាស្ត្រ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខណៈដែលពលករខ្មែរទាំង៦៣ នាក់នោះកំពុងតែធ្វើដំណើរ តាមរថយន្តមកឈប់តាមព្រំដែន បម្រុងដើរឆ្លងដែនខុស ច្បាប់ទៅរកការងារធ្វើនៅប្រទេស ថៃហើយបានជួបប្រទះ និង សមត្ថកិច្ចចេញល្បាតនោះ ។
ក្នុងនោះបើតាមប្រភពព័ត៌មានពីពលករខ្មែរប្រាប់ឱ្យដឹងថា ពួកគាត់សម្រេចចិត្តដើរឆ្លង ដែនខុសច្បាប់ចូលប្រទេសថៃដោយសារតែមានភាពងាយស្រួល មិនស្មុគស្មាញហើយ ចំណាយថវិកាតិច គ្រាន់តែ ចូលទៅតាមរយៈ មេខ្យល់ថៃគេយក រថយន្តមកចាំទទួល នៅកន្លែងណាត់គ្នាក្នុងដីថៃ ហើយដឹកទៅដល់កន្លែងធ្វើការតែម្តង ៕ ពៅ