ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អ្នក​ទិញ​ជ្រូកបន្លំភ្នែក​ជញ្ជីងបោក​ប្រាស់អ្នក​ស្រុកត្រូវ​ប៉ូលិសស្រុកបន្ទាយមាសបង្ក្រាប

អ្នក​ទិញ​ជ្រូកបន្លំភ្នែក​ជញ្ជីងបោក​ប្រាស់អ្នក​ស្រុកត្រូវ​ប៉ូលិសស្រុកបន្ទាយមាសបង្ក្រាប

កំពត៖ ក្រុមមនុស្សទិញជ្រូកឆបោក៥នាក់ ត្រូវបានសមត្ថកិច្ចស្រុកបន្ទាយមាសឃាត់​ខ្លួនមកសាកសួរ បន្ទាប់ពីម្ចាស់ជ្រូករាយការណ៍ថា បានទិញជ្រូកដោយកេង​បន្លំភ្នែក​ជញ្ជីងស្រស់ៗ ហើយដឹកជ្រូកបំណងគេចខ្លួនតែត្រូវម្ចាស់ជ្រូកដេញតាមទាន់​ក៏ប្តឹងប៉ូលិស​ឲ្យឃាត់​ខ្លួនមកសាកសួរតែម្តង។
ជនឆបោកទាំង៤នាក់ខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១២និង២០នាទីថ្ងែទី៣១ខែកក្កដា ឆ្នាំ២០១៣ត្រង់ចំណុចភូមិត្រពាំងមន្ត្រី ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ក្រោយពីជនឆបោកខាងលើបានទិញជ្រូកបន្លំភ្នែកជញ្ជីងគេនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។
តាមការអះអាងពីសំណាក់ម្ចាស់ជ្រូកឈ្មោះស្រីលាភ បានរៀបរាប់ថា ខណៈប្តីមិន នៅផ្ទះ ស្រាប់តែមានឈ្មួញចំនួន៥នាក់មករកទិញជ្រូក ដោយឲ្យតម្លៃក្នុង១គីឡូ ៨២០០រៀល ហើយជ្រូកដែលត្រូវលក់មានចំនួន៥ក្បាល លុះពេលថ្លឹងជ្រូកទាំ៥ក្បាល បានត្រឹមតែ១៩៩គីឡូ ទើបគាត់សង្ស័យ ហើយក៏តេទៅប្រាប់ប្តីរបស់គាត់ឲ្យ ជួយ ឃាត់ឡានជ្រូក ដើម្បីសុំថ្លឹងម្តងទៀត លុះពេលប្តីគាត់តាមទាន់សុំប្រគល់ លុយឲ្យហើយ សុំយកជ្រូកវិញ ស្រាប់តែអ្នកទិញជ្រូកបែរជាបើករថយន្តគេចមិនទទួលខុសត្រូវ ទើបគាត់ជិះម៉ូតូដេញតាមយ៉ាងប្រផាប់ចាប់ភើង ទីបំផុតក៏តាមទាន់នៅចំណុចភូមិ ត្រពាំងមន្ត្រី ឃុំសំរោងលើ ស្រុកបន្ទាយមាស ដែលមានចំងាយពីកន្លែងទិញប្រមាណ ជាង២០ គីឡូម៉ែត្ររួចប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ភ្លាម។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ច ក៏បានឲ្យអ្នកទិញជ្រូកថ្លឹងជ្រូក៥ក្បាលនេះឡើងវិញ ទើបដឹងថាក្រុមនេះពិតជាក្រុមឆបោក ព្រោះជ្រូកទាំង៥ក្បាលបានថ្លឹងត្រឹមត្រូវបានរហូត ដល់ទៅ២៨០គីឡូក្រាម គឺខុសគ្នារហូតដល់ទៅ៨១គីឡូក្រាម បើប្រៀបធៀបកាល ពីថ្លឹងនៅកន្លែងលក់បានត្រឹមតែ១៩៩គីឡូប៉ុណ្ណោះ ខណៈនោះដោយសមត្ថកិច្ច ដឹងថាក្រុមនេះពិតជាក្រុមបោកប្រាស់ ទើបឲ្យពួកគេមកនិយាយគ្នានៅ អធិការដ្ឋាន នគរបាលស្រុកបន្ទាយមាស ប៉ុន្តែពួកគេបែរជាបើកឡានរត់បំណងគេចខ្លួន ប៉ូលិសក៏ទាក់ទងតាម អាយកូម ឲ្យសមត្ថកិច្ចនៅគោលដៅខាងមុខក្របួចបាន រួចនាំខ្លួនជនឆបោកព្រមទាំងរថយន្តដឹកជ្រូកមកសាក សួរនៅអធិការដ្ឋានតែម្តង៕

ដោយ៖ ណារិទ្ធ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya