ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ទីរ​ធម្មការ​ខេត្តកំពង់ស្ពឺ​ មាន​ភាពមិនប្រក្រតី​ ​

មន្ទីរ​ធម្មការ​ខេត្តកំពង់ស្ពឺ​ មាន​ភាពមិនប្រក្រតី​ ​

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​នៅក្នុង​មន្ទីរ​មួយ​នេះ​បានកើត​មាន​អំពើពុករលួយ​ជាច្រើន​ឆ្នាំ​ដែល​ប្រព្រឹត្ត​ដោយ​លោក​ប្រធាន​មន្ទីរ សម សោ​ភ័​ណ្ឌ និង​លោកស្រី​ប្រធានការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ច័ន្ទ រតនា តាមរយៈ​ការ​កិបកេង​ប្រា​ក់លើ​គ្រប់ជំពូក​រួម​និង​ការ​កិបកេង​ប្រាក់ខែ​គ្រូ​ពុទិ្ធកសិក្សា​អស់​ជាច្រើន​អង្គ​/​នាក់​ទៀតផង​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៣​មន្ទីរ​ធម្មការ​ខេត្តកំពង់ស្ពឺ​បាន​កាត់​ប្រាក់ខែ​គ្រូ​ពុទ្ធិកសិក្សា​ក្នុង​មួយអង្គ​/​នាក់​យ៉ាងតិច ៦០,០០០​រៀល ពី​គ្រូ​ពុទិ្ធកសិក្សា​ជាប់កិច្ចសន្យា​ជាង​១០០​អង្គ​/​នាក់ តាមរយៈ​លោកស្រី ច័ន្ទ រតនា ដោយមាន​បញ្ជា​ពី​លោក​ប្រធាន​មន្ទីរ សម សោ​ភ័​ណ្ឌ ។ ក្រៅពីនោះ​លោក​ប្រធាន​មន្ទីរ​និង​លោកស្រី​ប្រធានការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក៏បាន​កិបកេង​លើ​ប្រាក់​បុរេប្រទាន​និង​ប្រាក់​ទូទាត់​ត្រង់​មួយចំនួន​បន្ថែមទៀត​ដើម្បី​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ចំណែក​មន្ត្រី​សំខាន់ៗ​មួយចំនួន​មិន​ទទួលបាន​ផលប្រយោជន៍​ទេ​។​
​    ​សូមបញ្ជាក់ថា​នៅ​ឆ្នាំ​២០១៣​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​បាន​ចំណាយ​ថវិកាជាតិ​អស់​ចំនួន ៥៧៧,៧៧៥,៩៧២ រៀល ដោយ​ចំណាយ​លើ​ជំពូក​៦០​អស់ ៦៤,៤១៧,៤៤០ រៀល ក្នុងនោះ​ចំណាយ​លើ​ប្រេងឥន្ធនៈ​និង​ប្រេងរំអិល​អស់​ចំនួន​១៩,៦៣៤,៤០០ រៀល ចំណាយ​លើ​សម្ភារៈ​ផ្គត់ផ្គង់​រដ្ឋបាល​អស់​ចំនួន​១៤,២៧០,០០០ រៀល ចំណាយ​លើ​សម្ភារៈ​និង​បរិក្ខារ​អស់​ចំនួន​១៩,៦៣០,០០០ រៀល ចំណាយ​លើទឹក​និង​ភ្លើង​អស់​ចំនួន​១០,៨៨៣,០៤០ រៀល ។ ជំពូក​៦១​អស់​ទឹកប្រាក់​ចំនួន ៥៩,០០០,០០០ រៀល ដោយ​ចំណាយ​លើ​ផ្នែក​ថែទាំ​និង​ជួសជុល​អគារ​។ ជំពូក​៦២​អស់​ទឹកប្រាក់​ចំនួន​២៣,៦៧៨,៣៣៤ រៀល ដោយ​ក្នុងនោះ​ចំណាយ​លើ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​និង​ផ្សព្វផ្សាយ​អស់​ចំនួន​៦,៤៤៥,០០០ រៀល ចំណ​យ​ទូទាត់​សោហ៊ុយ​ក្នុងប្រទេស​(​បេសកកម្ម​)​អស់​ចំនួន​១៣,៤០០,០០០ រៀល ។ ចំណាយ​លើ​ជំពូក​៦៤​អស់​ចំនួន​ទឹកប្រាក់​៤៣០,៦៨០,១៩៨ រៀល ដោយ​ចំណាយ​លើ​ប្រាក់​លាភការ​និង​ប្រាក់​បំណាច់​បុគ្គលិក​ក្របខ័ណ្ឌ​អចិន្ត្រៃយ៍​អស់​ចំនួន​២០៣,៤៩១,១៩៨ រៀល ចំណាយ​លើ​ប្រាក់​លាភការ​និង​ប្រាក់​បំណាច់​បុគ្គលិក​មិនមែន​ក្របខ័ណ្ឌ និង​បុគ្គលិក​បណ្តែត​អស់​ចំនួន​២០៣,៥៦០,០០០ រៀល ចំណាយ​លើ​ប្រាក់​វិភា​ជ​សង្គម​អស់​ចំនួន​២៣,៦២៩,០០០ រៀល ។ ប្រាក់​ទាំងនេះ​គ្រាន់តែ​ជា​តួលេខ​ដែល​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​បាន​ដក​ចេញពី​ធនាគារ​តាមរយៈ​រតនាគារ​ខេត្ត ប៉ុន្តែ​សម្រាប់​ការចាយ​ថវិកា​នេះ​ជាក់ស្តែង​គឺ​ត្រូវបាន​គេ​កិបកេង​អស់យ៉ាង​ច្រើន ហើយ​គេ​ធ្វើឯកសារ​បំប៉ោង​តួលេខ​ចំណាយ​ដើម្បី​បង្គ្រប់​តាម​ចំនួន​សាច់ប្រាក់​ដែល​គេ​យកមក​ចាយ​នោះ​។
​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៣​គ្រូ​ពុទ្ធិកសិក្សា​ជាប់កិច្ចសន្យា​ជាង​១០០​អង្គ​/​នាក់ ដែល​មួយអង្គ​/​នាក់​ត្រូវ​ទទួលបាន​ប្រាក់​១,៤០០,០០០ រៀល ប៉ុន្តែ​ជាក់ស្តែង​គឺ​គ្រូ​មួយអង្គ​/​នាក់​ត្រូវបាន​លោកស្រី​ប្រធានការិយាល័យ ច័ន្ទ រតនា កាត់​យក​ក្នុង​១​អង្គ​/​នាក់​យ៉ាងតិច​៦០០,០០០ រៀល ។ ហើយ​សម្រាប់​ការចំណាយ​លើ​ជំពូក​៦៤​ផ្នែក​ប្រាក់​វិភា​ជ​សង្គម​ក្នុងនោះ​គឺ​ការចំណាយ​លើ​មន្ត្រី​មាន​ជម្ងឺ​និង​ឧបត្ថម្ភ​អ្នក​សម្រាលកូន​មាន​ទឹកប្រាក់​ចំនួន​២០,៨០០,០០០ រៀល ប៉ុន្តែ​ប្រាក់​នេះ​មន្ត្រី​ក្របខ័ណ្ឌ​ក្នុង​មន្ទីរ​ដែលមាន​ចំនួន​ជាង​៣០​នាក់​គឺ​អ្នកទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ​ប្រហែល​១០​នាក់ ហើយ​ម្នាក់ៗ​ទទួលបាន​ការឧបត្ថម្ភ​យ៉ាងច្រើន​ត្រឹម​៧០០,០០០ រៀល ចំពោះ​ប្រាក់​ដែល​សល់​ជាង​១០​លាន​រៀល​ទៀត​ត្រូវបាន​លោក​ប្រធាន​មន្ទីរ​និង​លោកស្រី​ប្រធានការិយាល័យ​ចំណាយ​ផ្ទាល់ខ្លួន​។ ចំណែក​ប្រាក់​ទូទាត់​សោហ៊ុយ​ក្នុងប្រទេស​(​បេសកកម្ម​)​មាន​ចំនួន​១៣,៤០០,០០០ រៀល ក្នុងនោះ​មានការ​បំប៉ោង​តួលេខ​នៃ​បេសកកម្ម​យ៉ាងច្រើន​ដើម្បី​យក​ថវិកា​នេះ​បម្រើរ​ផលប្រយោជន៍​ផ្ទាល់ខ្លួន បើតាម​សកម្មភាព​ការងារ​មន្ទីរ​មួយ​នេះ​កម្រ​មាន​បេសកកម្ម​ចេញ​ក្រៅ​ខេត្ត​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​នោះទេ​។​
​នៅពេល​ថ្មីៗ​នេះ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​បាន​បើកប្រាក់​ខែ​គ្រូ​ពុទ្ធិកសិក្សា​ជាប់កិច្ចសន្យា​ចំនួន​១៤៦​អង្គ​/​នាក់​សម្រាប់​រយៈពេល​៤​ខែ​នៃ​ការបង្រៀន​សម្រាប់​កិច្ចសន្យា​១០​ខែ​ដោយ​១​អង្គ​/​នាក់​ទទួលបាន​ប្រាក់​ក្នុង​១​ខែ​បាន​១៤០,០០០ រៀល ស្មើនឹង​៥៦០,០០០ រៀល ប៉ុន្តែ​នៅពេល​បើ​ប្រាក់​នេះ​លោកស្រី ច័ន្ទ រតនា មិនបាន​កាត់កង​ប្រាក់​ដូច​ឆ្នាំ​២០១៣​ទេ​ដោយ​ខ្លាច​ធ្លាយ​រឿង​ដល់​កាសែត តែ​តម្រូវ​ឲ្យ​គ្រូ​ទាំងនោះ​ជួយឧបត្ថម្ភ​ប្រាក់​មួយចំនួន​ដល់​គាត់​ដោយ​អះអាងថា​ដើម្បី​ចេញថ្លៃ​រត់ការ​បើកប្រាក់​នេះ​យកមក​ជូន​គ្រូ សម្រាប់​គ្រូ​មួយចំនួនធំ​ជា​ព្រះសង្ឃ​គឺ​បាន​បង់ប្រាក់​ជូន​លោកស្រី​ប្រធានការិយាល័យ​ដដែល គ្រាន់តែ​អស់ប្រាក់​តិចជាង​មុន​បន្តិច​ប៉ុណ្ណោះ​។ រឿងអាស្រូវ​ពុករលួយ​នៅ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ​គឺមាន​ច្រើន​ករណី​ណាស់​។ ជុំវិញ ព័ត៌មាន​នេះ កាសែត​អរិយធម៌​មិនអាច​សុំ​ការបកស្រាយ​ពី​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ​បានទេ កាលពី​ម្សិល មិញ ហើយក៏​មិនទាន់​ដឹងថា ពិត​ត្រឹម​កម្រិតណា​ដែរ​៕ ដោយ​៖ ព្រហ្ម ពៅ​7516129678787

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya