ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ឯម ស៊ីថា មេ​គយ​ច្រក​ភ្នំ​ដិ​ន​ស៊ី​គ្មាន​អាសូរ​ ​

លោក ឯម ស៊ីថា មេ​គយ​ច្រក​ភ្នំ​ដិ​ន​ស៊ី​គ្មាន​អាសូរ​ ​

តាកែវ​៖ ប្រភពពី ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មួយចំនួន​នៅ​ច្រកព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ការហូរចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ច្រកព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន មាន​ភាពអនាធិបតេយ្យ​យ៉ាងខ្លាំង​ហើយ​ក្លាយជា​ប្រភព​ចំណូល​យ៉ាង​ត្រជាក់ចិត្ត សម្រាប់​លោក ឯម ស៊ីថា  ដែលជា​អនុប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តតាកែវ និង​ជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន ។​

​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​បាន​រិះគន់ថា សព្វថ្ងៃនេះ​ពួកគាត់​ជួប​ការលំបាក​ខ្លាំងណាស់​ដោយសារតែ​មន្ត្រី​គយ​កូនចៅ លោក ឯម ស៊ីថា បាន​គាបសង្កត់​ឱ្យ​បង់លុយ​ហួសហេតុ ហើយ​នៅពេល​ពួកគាត់​បង់លុយ​មិនឃើញ​មាន​វិក្កយបត្រ​ត្រឹមត្រូវ​នោះទេ​។ បើ​និយាយ​ពី​ឈ្មួញ​រកស៊ី​ដឹកទំនិញ​តាម​រថយន្ត​ធំៗ​វិញ​គឺ​ជំនាញ​គយ​របស់លោក ឯម ស៊ីថា ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ទាំងនោះ​សរសេរ​វិក្កយបត្រ​បង់​ពន្ធ​តែ​៣០​ភាគរយ នៃ​ទំនិញ​ដែល​នាំចូល​ប៉ុណ្ណោះ នៅសល់​៧០​ភាគរយ​ទៀត​គឺ​គេ​ឱ្យ​បង់​ក្រៅបញ្ជី​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​រំភើយ​។
​សមត្ថកិច្ច​មួយចំនួន​ដែល​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន​នោះបាន​ឲ្យ​ដឹងថា នៅ​ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន​នេះ​មាន​ឈ្មួញ​វៀតណាម​ជាច្រើន​នាក់​បាន​ដឹកទំនិញ តាម​ម៉ូតូ​ជា​ប្រភេទ​គ្រឿង​ហូបចុក និង​របស់របរ​ប្រើប្រាស់​ចូលមក​លក់​ក្នុង​ទឹកដី​ខ្មែរ​ជា​ក្រុមៗ​ដោយ​ក្នុង​មួយក្រុម មាន​ម៉ូតូ​ពី​៥​ទៅ​១០​គ្រឿង ហើយ​ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ​និង​ប៉ុស្តិ៍​ជជុះ​ព្រមទាំង​នគរបាល អន្តោប្រវេសន៍​មិនតិចជាង​១០​កន្លែង​នោះទេ​។ រាល់​ការបង់​លុយ​របស់​ជន​ជាតិ​វៀតណាម​គ្មាន​វិក្កយបត្រ​អ្វី​ទាំងអស់ ហើយ​លោក ឯម ស៊ីថា មេ​គយ​ច្រក​ភ្នំ​ដិ​ន​ហាក់ដូចជា​មានការ​យោគយល់​យ៉ាងខ្លាំង​ចំពោះ​ជនជាតិ​វៀតណាម ។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​គ្រឿងសំណង់​និង​គ្រឿងទេស​តាម​រថយន្ត​ធំៗ ឆ្លងកាត់​ច្រក​ភ្នំ​ដិ​ន សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក ឯម ស៊ីថា ហើយ​បង់ពន្ធ​យ៉ាងច្រើន​ត្រឹម​៥០​ភាគរយ​ប៉ុណ្ណោះ នៅសល់​៥០​ភាគរយ​បង់​ក្រៅបញ្ជី ពោលគឺ​បង់​ចូល​ហោប៉ៅ​របស់ គាត់​ដែល​សបញ្ជាក់​ឱ្យឃើញថា លោក​មេ​គយ​នេះ​កំពុងតែ​បំពាន​លើ​កំណែទម្រង់​ស៊ីជម្រៅ របស់​រដ្ឋាភិបាល យ៉ាង​គឃ្លើន​។​
​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​របស់​មន្ត្រី​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​ច្រកព្រំដែន​ភ្នំ​ដិ​ន​អំពី​លោក​មេ គយ​នេះ កាសែត​អរិយធម៌​ទំនាក់ទំនង​ទៅ​លោក ស៊ីថា ដើម្បី​សុំ​ការបំភ្លឺ​ដែរ​តែ​ទូរស័ព្ទ​ខ​ល​ទៅ​ជាប់រវល់​រហូត ដែល​ទំនងជា​ដាក់​ប្រពន្ធ​ជាប់រវល់​៕ ដោយ​៖ មករា​
car_cam

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya